ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ប៉ូលិសម្នាក់​​អត់​លុយ​បង់​ថ្លៃ​ជួលផ្ទះគេ ​​បែក​គំនិត​ឆក់​ទូរ​ស័ព្ទ​​​ ត្រូវ​ចាប់ខ្លួន

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​អះ​អាង​ថា​ ខ្លួន​ជា​មន្ត្រី​ប៉ូលិស​ត្រូវ​នគរ​បាល​ចរាចរណ៍​ រួម​ទាំង​ប្រជា​ពលរដ្ឋ​ដេញ​ចាប់​បាន​កាល​ពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី២៣ មីនា ២០១៥ ​នៅ​តាម​ផ្លូវ​លេខ​២៧៣ សង្កាត់​ទួល​សង្កែ

រាជ​ធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​អះ​អាង​ថា​ ខ្លួន​ជា​មន្ត្រី​ប៉ូលិស​ត្រូវ​នគរ​បាល​ចរាចរណ៍​ រួម​ទាំង​ប្រជា​ពលរដ្ឋ​ដេញ​ចាប់​បាន​កាល​ពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី២៣ មីនា ២០១៥ ​នៅ​តាម​ផ្លូវ​លេខ​២៧៣ សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញស្សី​កែវ បន្ទាប់​ពី​ជន​សង្ស័យ​ធ្វើ​សកម្ម​ភាព​ឆក់​ទូរ​ស័ព្ទ​ដៃ​ពី​អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​ម្នាក់​នៅ​សង្កាត់​បឹង​កក់​ រួច​ព្យាយាម​រត់​​​គេច​ខ្លួន​។

ជន​សង្ស័យ​ត្រូវ​គេ​ស្គាល់​ឈ្មោះ​ចាប ម៉ៅ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជា​មន្ត្រី​ប៉ូលិស​ការិយាល័យ​បុគ្គ​លិក​ក្រសួង​មហា​ផ្ទៃ​ ស្នាក់​នៅ​ផ្ទះ​ជួល​សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញស្សី​កែវ​។

ប្រភព​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​​ ជន​សង្ស័យ​បាន​ធ្វើ​សកម្ម​ភាព​ឆក់​ទូរ​ស័ព្ទ​មួយ​គ្រឿង​ម៉ាក​សាំ​សុង​ពី​អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​ដែល​កំពុង​ឈប់​និយាយ​ទូរ​ស័ព្ទ​តាម​ផ្លូវ​នៅ​មុខ​ស្ថានីយទី២ សង្កាត់​ទឹក​ល្អក់​ទី១ បាន​សម្រេច​ហើយ​រត់​ឆ្លង​ថ្នល់​គេច​ខ្លួន​ទៅ​ទិស​ខាង​ជើង​។ ខណៈ​នោះ​អ្នក​រ៉ឺម៉ក​ម៉ូតូ​បាន​ស្រែក​ឆោ​ឡោ​ធ្វើ​ឱ្យ​ផ្អើល​ដល់​ប៉ូលិស​រៀប​ចំ​សណ្តាប់​ធ្នាប់​នៅ​ក្បែរ​នោះ និង​ប្រជា​ពលរដ្ឋ​នាំ​គ្នា​ដេញ​ចាប់​បាន​​ប្រគល់​ឱ្យ​ប៉ូលិស​ប៉ុស្តិ៍​បឹង​កក់​ទី​១ចាត់​ការ​តាម​នីតិ​វិធី ចំណែក​ទូរ​ស័ព្ទ​ត្រូវ​បាន​ប្រគល់​ឱ្យ​ម្ចាស់​វិញ​។

នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​ជន​សង្ស័យ​បាន​សារភាព​ថា មូល​ហេតុ​ដែល​រូប​គេ​ធ្វើ​សកម្ម​ភាព​ឆក់​ទូរស័ព្ទ​ដៃ​អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​នេះ​ដោយ​សារ​​​អត់​លុយ​បង់​ថ្លៃ​ផ្ទះ​ជួល​គេ​ចំនួន​៥០​ដុល្លារ​​​ ហើយប្រាក់​ខែ​អត់​ទាន់​បើក​ទៀត​។

សមត្ថ​កិច្ច​បាន​បញ្ជាក់​ថា មន្ត្រី​ប៉ូលិស​សង្ស័យ​ខាង​លើ​ជាមនុស្ស​ប្រើ​ប្រាស់​ថ្នាំ​ញៀន​ផង​ដែរ​៕