ខេត្តកំពង់ស្ពឺ៖ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់បង្កអោយមានការភ្ញាក់ផ្អើលប្តឹងទៅសមត្ថកិច្ចចុះទៅពិនិត្យ ។ករណីប្រទះឃើញនេះសពនេះកាលវេលាម៉ោង០៣និង២០នាទីថ្ងៃល្ងាច ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៥ នៅបណ្តោយផ្លូវពីឃុំដំបូករូងទៅឃុំជាំសង្កែ ចំណុចអូរថ្មកំបោរ ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ សពជនរងគ្រោះស្លៀកខោខូវប៊ូយពាក់អាវយឺតខ្មៅ ។
តាមប្រភពពីប្រជាពលរដ្ឋដែលប្រទះឃើញសពបានឲ្យដឹងថាគាត់បានធ្វើដំណើរតាមផ្លូវខាងលើស្រាប់តែបានប្រទះឃើញបុរសម្នាក់ដេកនៅក្នុងអូរពេលចូលទៅមើលក្បែរទើបដឹងថាស្លាប់ ។ ប្រភពបន្តថាក្រោយពីប្រទះឃើញក៏បានរាយការណ៍ឲ្យសមត្ថកិច្ចចុះមកពិនិត្យ ។
ពត៌មានលំអិតមានផ្សាយនៅលើកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ