ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទប់​បាន​ខ្លះ ជួយ​សង្គម

9 ឆ្នាំ មុន

រឿង​អ្នក​ពុក​រលួយ មិន​ពុក​រលួយ មិនមែន​អ្នកកាសែត​មិនដឹងខ្យល់​នោះទេ ។ ដឹង​ដែរ​…​ដឹង​ណាស់ ! ប៉ុន្តែ​កាសែត​ខ្លះ​អត់​ហ៊ាន​បកអាក្រាត​ឱ្យ​ចំ​ៗ​មុខ​បាន​ទេ​…​ បាន​ត្រឹមតែ​ប្រហើរ​លេង​ៗ​ប៉ុណ្ណោះ​… ​កុំឱ្យ​គេ​ប្រព្រឹត្ត​ដូច​ខ្លែង​ដាច់​ខ្សែ​ពេក​…

ពិតមែន​ហើយ​…​ កាលណា​និយាយ​ចំ​ពេក​ទៅ​… ​គេ​ឆ្លើយ​តប​វិញ​ភ្លាម​…​ ឱ្យ​រក​ឯកសារ​មក​បង្ហាញ​…​ ។

ទៅ​រក​ឯកសារ​ឯណា​ឱ្យ​បាន ដើម្បី​ទប់ទល់​…​ បើ​រក​ឯកសារ​ទប់​មិន​បាន​ទេ​…​ ច្បាស់​ជា​ឡង​មក​វិញ​បាក់​.​ក​មិន​ខាន​…​ អត់​អ្នក​ណា​ហ៊ាន​ជួយ… ហ៊ាន​កាន់ជើង​អ្នកក្រ​សែត​ទេ​…​ តាំងពី​ដើម​មក ព្រោះ​គេ​ថា​ជា​ពួក​មាត់ដាច​…​ ។

ខ្វះ​អី​ជន​ពុក​រលួយ​…​ រៀបរាប់​មួយ​ថ្ងៃ​ក៏​អត់​អស់​ដែរ​…​ ប៉ុន្តែ​សំខាន់​នោះ តើ​ឯកសារ​នៅឯណា ?

ដល់​អីចឹង​ទៅ នឹក​អាណិត​ដល់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​…​ អាណិត​ខ្លាំងណាស់! បើ​ចង់​ក្តោប​ជន​ពុក​រលួយ​ណា​ម្នាក់ ​ត្រូវ​ស្វែងរក​ឱ្យ​ដល់ទី​ជម្រៅ​ទើប​កាច់​.​ក​គេ​បាន ។

ឯ​អ្នកកាសែត​ទៅ​រក​ឯកសារ​ឯណា​បាន​ទៅ​ម្ចាស់​ថ្លៃ​… ​ម្ល៉ោះហើយ​បាន​ត្រឹមតែ​ជួយ​ទប់​ជើង​គ្រែ​… ​ត្រឹមតែ​ប្រហើរ​លេង​ៗ ដែល​អាច​ទប់​បាន​ខ្លះ​ប៉ុណ្ណោះ​ជួយ​សង្គម ៕
                      អា​ឡេវ