ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះឃើញសព​មនុស្ស​ស្រី​ម្នាក់​​ហើម​រលួយ សង្ស័យ​ឧក្រិដ្ឋជន​ចាប់រំលោ.ភ​សម្លា.ប់​ចោល​ តាម​ពិត​ចាប់​ជម្រិត​នៅ​​ស្រុក​ស្វាយ​​ទាប

9 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ មានការភ្ញាក់​ផ្អើល​មួយ ខណៈ​ប្រជាពលរដ្ឋ​បាន​​ប្រទះ​ឃើញ​​សាកសព​មនុស្ស​ស្រី​ម្នាក់​​ហើម​ស្អុយរលួយ​​ ហើយ​មិន​​ត្រូវ​ស្គាល់​អត្តសញ្ញាណ​ទេ ដែលគេ​ស​ង្ស​យ័​ថា​ មាន​ឧក្រិដ្ឋជន​ចាប់រំលោ.ភ​​រួច​សម្លា.ប់​​​យក​មក​បោះចោល​​ទាំង​អាក្រាត​នៅ​ក្នុង​គុ​ម្ពោ​ធ​
រំ​ពាក់​ ​។

ខេត្តស្វាយរៀង ៖ មានការភ្ញាក់​ផ្អើល​មួយ ខណៈ​ប្រជាពលរដ្ឋ​បាន​​ប្រទះ​ឃើញ​​សាកសព​មនុស្ស​ស្រី​ម្នាក់​​ហើម​ស្អុយរលួយ​​ ហើយ​មិន​​ត្រូវ​ស្គាល់​អត្តសញ្ញាណ​ទេ ដែលគេ​ស​ង្ស​យ័​ថា​ មាន​ឧក្រិដ្ឋជន​ចាប់រំលោភ​​រួច​​សម្លាប់​​​​យក​មក​​បោះចោល​​​ទាំង​​អាក្រាត​នៅ​​ក្នុង​គុ​​ម្ពោ​ធ​
រំ​ពាក់​ ​។

​ហេតុការណ៍នេះ​​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច​​ថ្ងៃ​ទី​១៧ មីនា ​២០១៥​ ស្ថិត​នៅ​ភូមិ​ថ្លុក​ព្រីង​ ឃុំ​ពពែ​ត​ ស្រុក​ស្វាយ​ទាប​ នៅ​​ក្នុង​
គុម្ពោត​​រំ​ពាក់​ ដែល​មានសភាព​​ហើម​ស្អុយ​រលួយ​​ទៅ​ហើយ​​និងមិន​ដឹង​ថា ​តើជា​ករណី​អំពើ​មនុស្សឃាត​រំលោភ​សម្លាប់​ ដោយ​សមត្ថ​កិច្ច​កំពុងធ្វើការ​ស៊ើបអង្កេត​យ៉ាង​យក​ចិត្តទុកដាក់​ និង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ​ដែល​មាន​បាត់​សមាជិកគ្រួសារ​ ភេទ​ស្រី​ដែល​មាន​រូប​ភិនភាគ​ដូច​រូបថត​នេះ​ ដែលជន​រង​គ្រោះ​ស្លៀកសំពត់​ខៀវ​ និង​ពាក់អាវ​រងា​ក្រឡា​ការ៉ូ​ ។បើ​មាន​បាត់​សមាជិកគ្រួសារ​ដូច​ខាងលើ ​សូម​ទំនាក់ទំនង​មន្ត្រី​នគ​បាល​ប៉ុ​ស្ត៍​រដ្ឋបាល​ឃុំ​ពពែ​ត​ ។

បើ​តាម​លោក​វរសេនីយ៍​ទោ​ខឹ​ម ​ឡៃ​ នាយ​កា​រិ​យា​ល័យន​គរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​​ស្នងការ​នគ​បាល​ខេត្ត​​បាន​ឱ្យ​ដឹង​ថា ​រហូត​មក​ដល់​វេលា​ម៉ោង​៧​ព្រឹក​​ថ្ងៃ​ទី​១៩ មីនា ​២០១៥ ​នេះ​ មាន​​សាច់ញាតិ​ដែលត្រូវជា​ម្តាយ​ឈ្មោះ​ង៉ូ ​ធី​ឌិន ​អាយុ​៤៦​ឆ្នាំ​ ជា​ជនជាតិ​វៀតណាម​មាន​ទីលំនៅ​​ក្នុងភូមិ​២ ​ឃុំ​ប៉ី​មែ​ ស្រុក​កូ​ជី​ទី ក្រុង​ហូ​ជី​មិ​ញ ​បាន​បញ្ជាក់​ថា​ បានស្គាល់​​គឺ​ពិតជា​កូន​របស់​គាត់​​ឈ្មោះ​ង៉ូ​ ង៉ុ​ក​ហ្វូ​ត ​ភេទ​ស្រី​អាយុ​៨​ឆ្នាំ​ ជា​សិស្ស​ ជា​ជនជាតិ​វៀតណាម​ ត្រូវ​បាន​គេ​ចាប់ជម្រិត​ចេញ​ពី​សាលា​​កាលពី​ថ្ងៃ​ទី​២៦ ​មករា  ២០១៥ ​នៅ​ប្រទេស​វៀត​ណាម​  ។

ប្រភព​ដ​ដែល​បន្ត​​ថា ​រូប​គាត់​​ជា​ម្តាយ​បាន​មក​ធ្វើការ​នៅ​ក្នុង​កាស៊ីណូ​ក្រុង​បា​វិត​ ខេត្តស្វាយរៀង​ ក្នុងព្រះរាជ​ណា​ចក្រ​កម្ពុជា​ ដោយ​ទុក​កូន​ផ្ញើ​​តា​ចាស់​ម្នាក់​​នៅផ្ទះ​ក្បែរ​គ្នា​​មើលថែ​ និង​នាំ​ជូន​ទៅ​មក​ពី​សាលារៀន​ ហើយ​នៅ​ថ្ងៃ​២៦​ មក​រា ​២០១៥ ​អ្នក​មើលថែ​ទៅ​យក ​ស្រាប់ តែ​បាត់​ពី​សាលា​ ក្រោយមក​ទើប​ដឹង​ថា ​មាន​គេ​ចាប់ជម្រិត​យក​ប្រាក់​​ដោយ​ពួក​គាត់​គ្មាន​ប្រាក់​ឱ្យ​គេ ​ទើប​គេ​សម្លាប់​ចោល ​ហើយ​អ្នក​ចាប់​ជម្រិត​ គឺជា​ជនជាតិ​វៀតណាម​ ដឹង​ថា​​ប្តី​-ប្រពន្ធ​គាត់​មក​ធ្វើការ​នៅ​កាស៊ីណូ​បា​វិត​​នេះ ។

​បើ​តាម​ការ​ពិនិត្យ​ឃើញ​ថា ​ពិតជា​ជនជាតិ​វៀតណាម​​ប្រាកដ​មែន​ ដោយនៅ​ជាមួយ​សាកសព​​មានកា​តាប​សៀវភៅ​ ប៊ិ​ច ​និង​កាត​សិស្ស​ ទើប​សមត្ថកិច្ច​ប្រគល់​​សព​ឱ្យ​ក្រុម​គ្រួសារ​​យក​ទៅ​ប្រទេស​វៀតណាម​ ដើម្បី​ធ្វើបុណ្យ​ និង​មាន​សមត្ថកិច្ច​ភាគី​វៀតណាម​បាន​មក​ទទួល​បញ្ជូន​សព​ទៅ​ប្រទេស​វៀតណាម​ផង​ដែរ​នៅ​វេលា​ម៉ោង០៣​រសៀលថ្ងៃ​១៩ មីនា ២០១៥ ​នេះ និង​បន្ត​រួម​គ្នា​ស៊ើប​អង្កេត​រក​ជន​​ដៃដល់​យក​ទៅ​ផ្តន្ទាទោស​តាម​​ច្បាប់​។