ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកលក់​ពោត​ស្ងោរ​ម្នាក់​ត្រូវ​រថយន្ត​យី​ឌុ​ប​បើក​បុក​និង​កិន​បែកក្បាល​ធ្លាយ​ខួរ​ស្លា.ប់

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​អ្នកលក់​ពោត​ស្ងោរ​ម្នាក់​ត្រូវ​បាន​រថយន្ត​យី​ឌុ​ប​មួយ​គ្រឿង​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​ជ្រុល​ទៅ​បុក និង​កិន បណ្ដាល​ឲ្យ​បែកក្បាល​ធ្លាយ​ខួរ​ស្លា.ប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង

រាជធានី​ភ្នំពេញ ៖ បុរស​អ្នកលក់​ពោត​ស្ងោរ​ម្នាក់​ត្រូវ​បាន​រថយន្ត​យី​ឌុ​ប​មួយ​គ្រឿង​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​ជ្រុល​ទៅ​បុក និង​កិន បណ្ដាល​ឲ្យ​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង បន្ទាប់​មក​រថយន្ត​នោះ​បាន​ព្យាយាម​បើក​រត់គេច​ខ្លួន​បាន ចម្ងាយ​ប្រមាណ​ជាង​៣​គីឡូម៉ែត្រ ដល់​ត្រង់​ចំណុច​បញ្ជរ​បង់ប្រាក់​ផ្លូវជាតិ​លេខ​៤​ទើបត្រូវ​បាន​ប៉ូ​លិស​ឃាត់​បាន​ទាំង​រថយន្ត​ និង​អ្នក បើកបរ​ ។

ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​ណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​ និង​៥០​នាទី​រសៀល​ ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៥ នៅ​លើ កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ភូមិ​អូរ​ដឹ​ម សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។

ជន​រង​គ្រោះ​ឈ្មោះ​ស្ដើង សួង អាយុ​៣៧​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​រំលិច ឃុំ​ទួល​ព្រិច ស្រុក​អង្គស្នួល ខេត្តកណ្ដាល និង​មាន​ស្រុក​កំណើត​នៅ​ក្នុងភូមិ​ក្រាំង​តា​បាញ់ សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​ សេ​១១០ ស៊េរី​ឆ្នាំ ២០០០ ព​ណ៍​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1R-2364​ ចំណែក​រថយន្ត​បង្ក​ម៉ាកហ៊្វុយហ្សូ​ (FUSO)  ប្រភេទ​យី​ឌុ​ប​ ព​ណ៌បាញ់ឌុក ពាក់​ស្លាក​លេខ​ ស្វាយរៀង​ 3A-0542 បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ​ម៉េ​ង លន់ អាយុ​២៧​ឆ្នាំ មានស្រុក​កំ​ណើ​នៅ​ភូមិ​ព្រី​ងបី​ដើម ឃុំ​ព្រីង បី​ដើម ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​ និង​ម្នាក់​ទៀត​ជា​ព្រូ​ អាយុ២០​ឆ្នាំ​ មានស្រុក​កំ​ណើ​រ​នៅ​ភូមិ​ក្រាំង​ច្រេស ឃុំ​គី​រី​វ័​ន្ត ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជន​រងគ្រោះ​បាន​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ត្បូង​ទៅ​ជើង​ឆ្លងផ្លូវ​ក៏ត្រូវ​បាន រថយន្ត​យី​ឌុ​ប​បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​បុក​ និង​កិន​បណ្ដាល​ឲ្យ​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ បន្ទាប់​មក​រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​រត់គេច​ខ្លួន​យ៉ាង​លឿន ប៉ុន្តែ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​បញ្ជរ​បង់ប្រាក់​ផ្លូច​ជាតិ​លេខ​៤​កំ​បូល​ ចម្ងាយ​ប្រមាណ​ជាង​៣​គីឡូម៉ែត្រ​ពី​កន្លែង​កើតហេតុ​ទើបត្រូវ​បាន​ប៉ូ​លិស​ឃាត់​បាន​នាំ​យក​ទៅ​កាន់​ការិយាល័យ​ចរាចរ​ផ្លូវគោក​ នៃ​ស្នងការដ្ឋាន រាជធានី​ភ្នំពេញ រង់ចាំ​ការ​ដោះស្រាយ​គ្នា​តាម​ផ្លូវច្បាប់​ ៕​