ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួនបានហើយជនសង្ស័យដែល​រំលោ.ភ​ក្មេងស្រី៦នាក់​វិលជុំ​ម្នាក់ម្តងៗ

9 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ​៖ កម្លាំង​ប៉ូលិស​​បាន​ចុះ​ធ្វើការចាប់ខ្លួន​ជនសង្ស័យ​ល្បួង​កុមារី​រំលោ.ភ​ជា​ច្រើន​នាក់​បាន កាលពី​រសៀល​ម៉ោង​ជាង​៥ ​ថ្ងៃ​ទី​១៨ ​មីនា ​២០១៥ នៅ​ឃុំ​កាំ​ង​ចាម​ ​នាំ​មក​ស្នងការដ្ឋាន​ហើយ​

ខេត្តស្ទឹងត្រែង ​៖ កម្លាំង​ប៉ូលិស​​បាន​ចុះ​ធ្វើការចាប់ខ្លួន​ជនសង្ស័យ​ល្បួង​កុមារី​រំលោភ​ជា​ច្រើន​នាក់​បាន កាលពី​រសៀល​ម៉ោង​ជាង​៥ ​ថ្ងៃ​ទី​១៨ ​មីនា ​២០១៥ នៅ​ឃុំ​កាំ​ង​ចាម​ ​នាំ​មក​ស្នងការដ្ឋាន​ហើយ​ ​។​ ​ជនសង្ស័យ​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​ និង​បាន​ជាប់ចោទ​រំលោភ​សេព​ស​ន្ទ​វៈ​លើកុមារី​៦នាក់​បន្តបន្ទាប់​ក្នុង​ថ្ងៃ​ខុស​គ្នា​ ត្រូវឪពុក​ម្តាយ​កុមារី​រង​គ្រោះ​ទាំងអស់​ បាន​សាទរ​ចំពោះ​កម្លាំង​ប៉ូលិស​ខេត្តស្ទឹង​ត្រែង ​ដែល​បា​នទប់​ស្កាត់​រាល់​សកម្មភាព​អ​សីលធម៌​ទាំងនោះផង​ដែរ ​។
    ​
សូម​បញ្ជាក់​ថា «ក្មេងស្រី៦នាក់​អាយុ​ក្រោម​១០ឆ្នាំ សង្ស័យ​ជន​ម្នាក់​រំលោភ​វិលជុំ​ម្នាក់ម្តងៗ» ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ​មីនា ​២០១៥​ ឪពុក​ម្តាយ​កុមារី​រង​គ្រោះជា​ច្រើន​នាក់ ​បាន​នាំ​មក​ដាក់​ពាក្យ​ប្តឹង​ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ​ដើម្បី​សុំ​ការ​អន្តរាគមន៍​ ពី​ប៉ូលិស​ និង​បន្ត​ចំណាត់ការ​លើ​ជនសង្ស័យ​ ដែល​ចាប់​កូនស្រី​តូច​របស់​ពួក​គាត់ ​រំលោភ​ជា​ច្រើន​លើក​បន្តបន្ទាប ​។​ កុមារី​ម្នាក់​ក្នុង​ចំណោម​កុមារី​៦​នាក់​ ដែល​ស្ថិត​ក្នុង​ការ​រង​គ្រោះ​ ​បាន​និយាយ​រៀបរាប់​ថា​ ជនសង្ស័យ​ឈ្មោះ គង់ បាន​ចាប់​នាង​រំលោភ​ ចំនួន​៣​លើក​មក​ហើយ ហើយ​ល្បួង​នាង​មិន​ឲ្យ​ប្រាប់​ឪពុក​ម្តាយ​ទេ ​ដោយ​ថ្នូ​រ ឲ្យ​លុយ​៥០០០​រៀល​ទិញ​ខោអាវ​ពាក់​ ។

លោក ឌួ​ង ស៊ី​វុ​ត្ថា នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ​នៃ​ស្នងការដ្ឋាន​នគរបាលខេត្តស្ទឹងត្រែង​បាន​ឲ្យ​ដឹង​ថា ​ក្រោយ​ទទួល​បណ្តឹង​ពី​ក្រុម​គ្រួសារ​កុមារី​រង​គ្រោះ ​ក្រោម​បទបញ្ជា​របស់​លោកស្នងការ​នគរបាល​ខេត្ត ​ដាក់​បទបញ្ជា​ឲ្យ​លោកស្នងការ​ង​ ទទួល​ផែន​ការិយាល័យ​កណ្តាល​នគរបាល​ព្រហ្មទណ្ឌ ​ចាត់​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ​ចុះ​ទៅ​ស្រាវជ្រាវ​​ស៊ើបអង្កេត ​ជាក់​ស្តែក​ម្លាំ​ង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ភ្លាម​ៗ ​ទាំង​ពុំ​ដឹងខ្លួន​ទាន់​ នៅក្នុងភូមិ​កេះ ឃុំ​កាំ​ង​ចាម ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ នាំ​មក​ស្នងការដ្ឋាន​នគ​របាល​ខេត្ត​ដើម្បី​សាកសួរ​ ។ ​ក្រោយ​ការ​សាកសួរ​ ជន​សង្ស័យបាន​ឆ្លើយ​សារភាព​ថា​ ខ្លួន​ពិតជា​បាន ​ល្បួង​កុមារី​ទាំងនោះ​ រំលោភ​នៅលើ​ផ្ទះ​ពិតមែន​ ។
    ​
តាម​ការ​ឆ្លើយ​បំភ្លឺ​របស់​ជនសង្ស័យ​ឈ្មោះ រ៉​ន គង់ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ ​ថា ​ករណី​នេះ​ខ្លួន​បាន​ប្រព្រឹត្ត​ចាប់តាំងពី​កំឡុង​ខែ​ធ្នូ ចុង​ឆ្នាំ​២០១៤ ​រហូត​ដល់​ថ្ងៃ​ទី​១៤​ មីនា ​២០១៥​ ។ ជនសង្ស័យ​ធ្វើ​សកម្មភាព​យក​ទូរស័ព្ទ​មក​បើក​មើល​(​រឿង​អាសអាភាស​)​ នៅ​លើទូរស័ព្ទ​ហើយ ទើប​ចាប់រំលោភ ដែលខ្លួន​បាន​ល្បួង​ក្មេង​ទាំងនោះ​ រំលោភ​លើ​ផ្ទះ​របស់​ខ្លួន​ផង ​និង​នៅ​កន្លែង​ផ្សេង​ជា​ច្រើន​ទៀត ​។

ក្រោយ​ការ​ឆ្លើយ​សាររ​ភាព​ ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​បាន​ធ្វើការ​សន្និដ្ឋាន​ថា ​ជនសង្ស័យ​ពិតជា​បាន​ធ្វើ​សកម្មភាព​ល្បួង​កុមារី​រង​គ្រោះ ​ទាំងនោះ​រំលោភ​សេព​ស​ន្ទ​វៈ​ពិតប្រាកដ​មែន​ ​។ ​បច្ចុប្បន្ន​ជនសង្ស័យ​រូប​នេះ​ ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩​ មីនា​ ២០១៥​នេះ ​ផង​ដែរ ​៕