ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រក​ទន្លេ​ចាម និង​ច្រក​ចាន់​មូល ជាច្រកដ៏​អស្ចារ្យ​សម្រាប់​ឈ្មួញ​នាំ​ឈើ

9 ឆ្នាំ មុន

ច្រក​ទ្វារ​ព្រំដែន​វៀតណាម​និង​កម្ពុជា ក្នុង​ខេត្ត​ត្បូងឃ្មុំ​ហៅ​ច្រក​ទន្លេ​ចាម និង​ច្រក​ចាន់​មូល ពិតជា​ច្រក​ទ្វារ​ដ៏​អស្ចារ្យ​សម្រាប់​ឈ្មួញ​នាំ​ឈើ​គ្រប់​ប្រភេទ ជា​ពិសេស​ឈើ​ប្រណី​តទៅ​ស្រុក​យួន​រាល់​យប់​-​ថ្ងៃនេះ

ច្រក​ទ្វារ​ព្រំដែន​វៀតណាម​និង​កម្ពុជា ក្នុង​ខេត្ត​ត្បូងឃ្មុំ​ហៅ​ច្រក​ទន្លេ​ចាម និង​ច្រក​ចាន់​មូល ពិតជា​ច្រក​ទ្វារ​ដ៏​អស្ចារ្យ​សម្រាប់​ឈ្មួញ​នាំ​ឈើ​គ្រប់​ប្រភេទ ជា​ពិសេស​ឈើ​ប្រណី​តទៅ​ស្រុក​យួន​រាល់​យប់​-​ថ្ងៃនេះ ចង់​ភ្លូកទឹកភ្លូកដី​ទៅ​ហើយ ។

ពី​ច្រើន​ឆ្នាំ​កន្លង​មក ល្បី​បំផុត​ខាង​នាំ​ឈើ​ប្រណីត​ចេញ គឺ​ច្រក​ដូង​៧​ដើម និង​ច្រក​ត្រពាំង​ផ្លុ​ង ។ ប៉ុន្តែ​ច្រក​ទ្វារ​ដ៏​ល្បី​ទាំង​២​នេះ បាន​ថយឥទ្ធិពល​វិញ ដោយសារ​តែ​ល្បី​សុះសាយ​ពេក ។ ពេល​នេះ​វា​មក​ត្រូវប៉ាន់​ធំ​នៅ​ច្រក​ទ្វារ​ចាន់​មូល និង​ទន្លេ​ចាម​វិញ​ម្តង ដើម្បី​កុំឱ្យ​អ្នកយាម​ច្រក​ទ្វារ​ច្រណែន​គ្នា​ពេក​…​ចែក​គ្នា​រស់ ព្រោះ​គ្មាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ណា​ទៅ​ដឹង​ដល់​ទេ ។

មន្ត្រី​ប្រចាំការ​ច្រក​ទ្វារ​ទាំង​៤​ខាងលើ​នេះ និយាយ​ជា​ទូទៅ​ថា ម្ចាស់​ឈើ​ប្រណីត​ដែល​នាំ​ចេញ​តំបន់​នេះ គ្មាន​អ្នក​ណា​ស៊ីដាច់​ឧកញ៉ា​ខ្នា​ទេ គេ​ឆ្លើយ​ដាក់​ឈើ​ឧកញ៉ា​ខ្នា​ស្ទើរ​ទាំងអស់ ទោះបី​មិនមែន​ជា​ឈើ​ឧកញ៉ា​ខ្នា ក៏​គេ​យកឈ្មោះ​ឧកញ៉ា​ខ្នា​ដែរ ព្រោះ​ជា​ឧកញ៉ា​ដែល​ល្បី​ខាង​ឈ្មួញ​ឈើ​តំបន់​ហ្នុ​ង​ទៅ​ហើយ ៕