រាជធានីភ្នំពេញ៖បុរសម្នាក់បានស្លាប់ ក្រោយពីជិះម៉ូតូវ៉ារថយន្តជ្រុលទាក់ដៃចង្កូតជាមួយរនាំងដែក បណ្តាលឲ្យដួលខ្ទាតចូលក្រោមរថយន្តកិនចំពីលើតែម្តង កាលវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៥ ស្ថិតតាមបណ្តោយមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ។
តាមសេចក្តីរាយការណ៍របស់ភ្នាក់ងារកោះសន្តិភាពបានឲ្យដឹងថាមុនពេលកើតហេតុបុរសរងគ្រោះបានជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ធ្វើដំណើរតាមបណ្តោយមហាវិថីព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើង ។ ខណៈទៅដល់ចំណុចកើតហេតុខាងលើបានព្យាយាមវ៉ារថយន្ត១គ្រឿងនៅពីមុខស្របគ្នា ក៏ជ្រុលទៅទាក់ដៃចង្កូតជាមួយរនាំងដែកពុះចែកទ្រូងផ្លូវ បណ្តាលឲ្យដួលខ្ទាតចូលក្រោមកង់រថយន្តរ៉ង់រ៉ូវ៉ែ ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ។
ចំណែរថយន្តរ៉ង់រ៉ូវ៉ែឃើញហេតុការណ៍មិនសូវស្រួលបានបន្ថែមល្បឿនជិះគេចខ្លួនបាត់ស្រមោលតែម្តង ។ រីឯសពជនរងគ្រោះសមត្ថកិច្ចប៉ូលិសចរាចរកំពុងស្រាវជ្រាវស្វែងរកបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ