ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភូមិ​ឡោម​ព័​ទ្ឋ​រថយន្ត​ចេញពី​ញ៉ាំ​ការ​បុក​រះ​ម៉ូតូ​១៨​គ្រឿង​និង​ស្ត្រី​ម្នាក់​រង​របួសធ្ងន់ ហៅ​ផ្កាយ​១​ជួយ​អន្តរាគមន៍

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ បុរស​ម្នាក់​បាន​បើករថយន្ត​ចេញពី​ចំណត​ជាន់​ហ្គែ​ជ្រុល​ទៅ​បុក​រះ​ម៉ូតូ​ចំនួន​១៨​គ្រឿង បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​រង​របួសធ្ងន់ ភ្លាម​ៗ​នោះ​ម្ចាស់​រថយន្ត​បាន​យល់ព្រម​សង​ថ្លៃ​ខូចខាត​ម៉ូតូ និង​ថ្លៃ​ព្យាបាល ប៉ុន្តែ​មួយសន្ទុះ​ក្រោយមក ម្ចាស់​រថយន្ត​បាន​ហៅ​លោក​ផ្កាយ​១​យោធា​ម្នាក់​

រាជធានី​ភ្នំពេញ​៖ បុរស​ម្នាក់​បាន​បើករថយន្ត​ចេញពី​ចំណត​ជាន់​ហ្គែ​ជ្រុល​ទៅ​បុក​រះ​ម៉ូតូ​ចំនួន​១៨​គ្រឿង បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​រង​របួសធ្ងន់ ភ្លាម​ៗ​នោះ​ម្ចាស់​រថយន្ត​បាន​យល់ព្រម​សង​ថ្លៃ​ខូចខាត​ម៉ូតូ និង​ថ្លៃ​ព្យាបាល ប៉ុន្តែ​មួយសន្ទុះ​ក្រោយមក ម្ចាស់​រថយន្ត​បាន​ហៅ​លោក​ផ្កាយ​១​យោធា​ម្នាក់​មក​ជួយ​អន្តរាគមន៍ បែរជា​និយាយ​ថា​សង​តែ​ម្នាក់​៥​ដុល្លា​បាន​ហើយ ។ ជា​ហេតុ​ធ្វើ​ឲ្យ​ម្ចាស់​ម៉ូតូ​និង​អ្នក​ឃើញ​ហេតុការណ៍​មានការ​ខឹង​ជា​ខ្លាំង ខណៈ​រថយន្ត​បុក​ម៉ូតូ​ពួក​គាត់ ខូចខាត​ស្ទើ​ទាំងស្រុង ហើយ​សុ​ទ្ឋ​តែ​ម៉ូតូ​ស៊េរី​ទំនើប ក៏​បង្ក​ជា​ជម្លោះ​ធ្វើ​ឲ្យ​ម្ចាស់​ម៉ូតូ​នាំ​គ្នា​ឡោម​ព័​ទ្ឋ​រថយន្ត​បង្ក​ជិត​តែ​ម្តង ។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាល​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៣ ខែ​មិ​នា ឆ្នាំ​២០១៥ នៅ​អាគា​B នៃ​មជ្ឈមណ្ឌល​ទួល​គោក ក្នុង​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក ។

ភ្លាម​ៗ​នោះ​ស្ត្រី​ជា​ប្រ​ព​ន្ឋ​អ្នកបើកបរ​រថយន្ត​បង្ក​បាន​ឡើង​លើដំបូល​មុខ​រថយន្ត​ស្រែក សុំ​ទៅ​ភាគី​ម្ចាស់​ម៉ូតូ ព្រោះ​ខ្លាច​បង្ក​ជា​ជម្លោះ​ឈាន​ទៅ​ប្រើ​ហិង្សា​កាន់តែ​ធ្ងន់ធ្ងរ​នោះ ៕