ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារីម្នាក់​មាន​ផ្ទៃពោះ៣ខែខឹង​សង្សារ​បែកចិត្ត​ ប៉ងលោត​ទឹកស្ពានគីហ្ស៊ុណាសម្លា.ប់ខ្លួន​

9 ឆ្នាំ មុន

ខេត្តកំពង់ចាម​ ៖ ដោយសារ​​តែ​តូចចិត្ត​ជាមួយ​​ប្រុស​ស្នេ​ហ៍​មិន​រវល់​ នារីម្នាក់​មាន​ផ្ទៃពោះ​ជាង​៣​ខែហើយមកប៉ុនប៉ង​លោត​​ពីលើ​​ស្ពាន​គី​ហ្ស៊ុ​ណា​ ដើម្បីធ្វើ​​អត្តឃា.ត តែសំណាងល្អ​ត្រូវ​កម្លាំង​នគរបាលចរាចរខេត្ត ​​ដែល​យាម​ប្រចាំការ​​​នៅ​ក្បាល​ស្ពាន​​ឃើញ​ទាន់​ក៏​ចាប់​ឃាត់​​

ខេត្តកំពង់ចាម​ ៖ ដោយសារ​​តែ​តូចចិត្ត​ជាមួយ​​ប្រុស​ស្នេ​ហ៍​មិន​រវល់​ នារីម្នាក់​មាន​ផ្ទៃពោះ​ជាង​៣​ខែហើយមកប៉ុនប៉ង​លោត​​ពីលើ​​ស្ពាន​គី​ហ្ស៊ុ​ណា​ ដើម្បីធ្វើ​​អត្តឃាត តែសំណាងល្អ​ត្រូវ​កម្លាំង​នគរបាលចរាចរខេត្ត ​​ដែល​យាម​ប្រចាំការ​​​នៅ​ក្បាល​ស្ពាន​​ឃើញ​ទាន់​ក៏​ចាប់​ឃាត់​​និងដឹក​តាម​​​ម៉ូតូ​យក​មក​សាក​​សួរនៅ​អធិការដ្ឋា​ន​នគរបាល​ក្រុង​កំពង់ចាម ។

ហេតុការណ៍នេះបង្ក​ឱ្យ​​ភ្ញាក់​ផ្អើល​​កាលពី​វេលា​ម៉ោង​០៨ និង​៤០​នាទី​​ព្រឹក​ថ្ងៃ​ទី​១៣ មីនា​ ២០១៥ នេះ នៅលើ​ស្ពានគីហ្ស៊ុណា ត្រង់​ចន្លោះ​​​សសរ​ប៉េ​៩ និង​ប៉េ​១០ ។

ប្រភព​បានឱ្យ​ដឹងថា នារីរងគ្រោះឈ្មោះ​យ៉ុ​ង ធីតា អាយុ១៧​ឆ្នាំ រស់នៅ​ភូមិ​ទ្រាន ឃុំ​ទ្រាន ស្រុក​កំពង់សៀម   ។      

លោកស៊ឹង​ ចាន់​អូន អធិការ​ស្តីទី​ក្រុង​កំពង់ចាម​ប្រាប់​ឱ្យ​ដឹង​ថា ក្រោយ​ពី​សមត្ថកិច្ច​​បញ្ជូន​នារីដែល​ប៉ុនប៉ង​លោត​ពីលើ​ស្ពាន​មិន​​បាន​សំរេច​​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម​សួរនាំ​រួចរាល់​ ក៏​បាន​ប្រគល់​ឱ្យ​​ទៅ​នគរបាល​ស្រុក​កំពង់សៀម​ ដើម្បី​ឱ្យ​​សាច់ញាតិ​មក​ទទួលយក​​ទៅ​ផ្ទះ​វិញ ។

នាងរងគ្រោះ​​បានឱ្យ​ដឹង​ថា ​ដំបូង​នាង​បាន​ជួល​បន្ទប់​សម្រាប់​ស្នាក់​នៅ​ម្តុំ​មុខ​រោងចក្រ​កាត់ដេរស្រុក​កំពង់សៀម ដោយ​មាន​បុរស​ម្នាក់​ឈ្មោះ​ភ័​ណ្ឌ ជួល​បន្ទប់​នៅ​ទល់មុខ​​នាង ហើយ​បុរស​នោះបាន​អួត​ថា ​នៅ​ក​ម្លោះ​មិន​ទាន់​មាន​គូ​សង្សារ​​​ទេ ថែម​ទាំង​បាន​ដាក់ចិត្ត​ស្រលាញ់​​លើ​រូប​នាង​ ។ នាង​បន្ត​ថា នាង​រៀន​សម្អាងការ​ ក្រោយមក​ក៏​ឈប់​រៀន បន្ទាប់​មក​ក៏​បាន​រស់នៅ​ជុំ​គ្នាដូច​ប្តី​-ប្រពន្ធ​ជាមួយនឹង​បុរស​នោះ ចាប់តាំងពី​បាន​ស្រឡាញ់គ្នា​រហូត​មក​ដល់​ពេល​នេះ គឺ​រយៈ​ជាង​៧​ខែ ហើយ​ថែម​ទាំង​មាន​ផ្ទៃពោះ​ជាង​៣​ខែ​ទៀត ។   

ក្នុង​ពេល​ដែល​នាង​មាន​​ផ្ទៃពោះ​ជាង​២​ខែ ប្រុស​ស្នេ​ហ៍នោះ​បាន​ប្រាប់​ឱ្យ​នាង​យក​កូន​ក្នុង​ផ្ទៃ​ចេញ តែ​នាង​មិន​ព្រមយក​នោះ​ទេ ទុក​ចិញ្ចឹម​​ ហើយ​សង្សារ​នោះ​​ចេះ​តែ​គេច​មុខ​ពី​នាង​រក​ទៅរាជធានី​​ភ្នំពេញបាត់  ។ 

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព