ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​លើក​គ្នា​ព័ទ្ធ​ស្ទាក់រថ​យន្ត​នគរ​បាល​ចរាចរណ៍នៅ​ចំណុច​ស្តុប​ណូគៀ​ផ្អើល​ទាំង​ថ្ងៃ

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ក្រុម​អ្នក​​រត់​រ៉ឺម៉ក​ម៉ូតូ​ប្រមាណ​ជា​៥០​នាក់​បាន​នាំ​គ្នា​យក​រ៉ឺម៉ក​ម៉ូតូ​មក​ស្ទាក់​រថយន្ត​របស់​​​ការិយាល័យប៉ូលិស​​ចរាចរណ៍​ផ្លូវ​គោក​រាជ​ធានី បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​

រាជ​ធានី​ភ្នំពេញ ៖ ក្រុម​អ្នក​​រត់​រ៉ឺម៉ក​ម៉ូតូ​ប្រមាណ​ជា​៥០​នាក់​បាន​នាំ​គ្នា​យក​រ៉ឺម៉ក​ម៉ូតូ​មក​ស្ទាក់​រថយន្ត​របស់​​​ការិយាល័យប៉ូលិស​​ចរាចរណ៍​ផ្លូវ​គោក​រាជ​ធានី បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​១​រសៀល​ ថ្ងៃ​ទី​១៣ មីនា ២០១៥ ខណៈ​រថយន្ត​នោះ​ព្យាយាម​ដឹក​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្គូពី​ដែល​ម្ចាស់​​ទើប​ទិញ​ជិះ​បាន​៤គីឡូ​ម៉ែត្រ​ហើយ​ត្រូវ​នគរ​បាលស្ទាក់​ចាប់​ដោយ​ចោទ​ថា អត់​ស្លាក​លេខ​​ ។

ម្ចាស់​ម៉ូតូ​ស្គូពី​ដែល​ប៉ូលិស​ចាប់​ដាក់​រថយន្ត​ឈ្មោះ​តូ សំអាត ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ​ ជា​អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​ មាន​ទី​លំនៅ​ភូមិ​ថ្ម​គោល សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

តាម​ការ​​អះ​អាង​ពី​ម្ចាស់​ម៉ូតូ​បាន​ឱ្យ​ដឹង​ថា កាល​ពី​ព្រឹក​មិញគាត់​បាន​ទិញ​ម៉ូតូ​ម៉ាក​ស្គូពី​ពណ៌​ស​ ស៊េរី​២០១៥ នៅ​ឃ្លាំង​ ដោយ​មិន​ទាន់​បាន​ធ្វើ​ស្លាក​លេខ​នៅ​ឡើយ ហើយ​ជិះ​ធ្វើ​ដំណើរបំណងទៅ​ផ្ទះ​​​​​​​​​​​​​​​ ពេល​ទៅ​ដល់​ចំណុច​ស្តុប​ណូគៀ​ក្នុង​សង្កាត់​ទឹក​ល្អក់​៣ ស្រាប់​តែ​នគរ​បាល​ចរាចរណ៍​ស្ទាក់​ឃាត់​ចោទ​ថា ម៉ូតូ​អត់​ស្លាក​លេខ​ ទោះ​បី​គាត់​ខំ​អង្វរ​.ក​ប្រាប់ប៉ូលិស​ថា​ម៉ូតូ​គាត់​ទើប​ទិញ​ក៏​ដោយ​ក៏​ប៉ូលិស​នៅ​តែ​ព្យាយាម​លើក​ម៉ូតូ​ដាក់​លើ​រថយន្ត​ដែរ ទើប​ក្រុម​អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​លើក​គ្នា​មក​ព័ទ្ធស្ទាក់​​រថយន្ត​របស់​ប៉ូលិស​តែ​ម្តង​ទៅ​។ ក្នុង​ហេតុ​ការណ៍​នោះ​ធ្វើ​ឱ្យ​កក​ស្ទះ​ចរាចរណ៍ផង​ដែរ​។

បើ​តាម​ប្រភព​ព័ត៌​មាន​ចុង​ក្រោយ​បាន​ឱ្យ​ដឹង​ថា ពេល​នេះ​ក្រុម​អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​បាន​បំបែក​គ្នា​វិញ​ហើយ​ បន្ទាប់​ពី​មេ​សមា​គម​ក្រុម​អ្នក​រត់​រ៉ឺម៉ក​ម៉ូតូធ្វើ​ការ​​សម្រប​សម្រួល​យល់​ព្រមឱ្យ​នគរ​បាល​យក​ម៉ូតូ​ខាងលើ​ទៅ​ការិយាល័យ​ចរាចរណ៍​ដើម្បី​ដោះ​ស្រាយ​៕