ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ម៉ូតូ​វ៉ា​រថយន្ត​កុង​ទី​ន័​រ​មិន​ផុត​ទាក់​ដៃចង្កូត​ជាមួយ​រថយន្ត​ដឹក​ខ្សាច់​របួស​បាក់​ស្មងជើង

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖​បុរស​២​នាក់​បាន​ជិះ​ម៉ូតូ​ស្មាស់​រេ​វ៉ូ ពណ៌​ខ្មៅ ក្នុង​ល្បឿន​លឿន​ធ្វើការ​វ៉ា​រថយន្ត​កុង​ទី​ន័​រ តែ​វ៉ា​មិន​ផុត ក៏​ទាក់​ដៃចង្កូត​ជាមួយ​រថយន្ត​ហ៊ី​ណូ​ដឹក​ខ្សាច ក្នុង​ទិស​ដៅ​បញ្ច្រាស់ទិស​គ្នា បណ្តាល​ឲ្យ​ម៉ូតូ​ដួល​បោក​ទៅ​និង​ថ្នល់ រង​របួសធ្ងន់​អ្នក​បើក​ម៉ូតូ

រាជធានី​ភ្នំពេញ​៖​បុរស​២​នាក់​បាន​ជិះ​ម៉ូតូ​ស្មាស់​រេ​វ៉ូ ពណ៌​ខ្មៅ ក្នុង​ល្បឿន​លឿន​ធ្វើការ​វ៉ា​រថយន្ត​កុង​ទី​ន័​រ តែ​វ៉ា​មិន​ផុត ក៏​ទាក់​ដៃចង្កូត​ជាមួយ​រថយន្ត​ហ៊ី​ណូ​ដឹក​ខ្សាច ក្នុង​ទិស​ដៅ​បញ្ច្រាស់ទិស​គ្នា បណ្តាល​ឲ្យ​ម៉ូតូ​ដួល​បោក​ទៅ​និង​ថ្នល់ រង​របួសធ្ងន់​អ្នក​បើក​ម៉ូតូ ។ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់ ថ្ងៃ​ទី​១២ ខែ​មិ​នា ឆ្នាំ​២០១៥ ស្ថិត​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​សេចក្តីរាយការណ៍​ព័ត៌មាន​របស់​ភ្នាក់ងារ​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា​បុរស​២​នាក់​ខាងលើ​បាន​ជិះ​ម៉ូតូ​ស្មាស់​រេ​វ៉ូ ពណ៌​ខ្មៅ តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ហើយ​បាន​វ៉ា​រថយន្ត​កុង​ទី​ន័​រ​១​គ្រឿង​បើក​ពីមុខ​ស្របគ្នា តែ​វ៉ា​មិន​ផុត ក៏​អក​ហ្សឺ​ទាក់​ដៃចង្កូត​ជាមួយ​រថយន្ត​ហ៊ី​ណូ​ដឹក​ខ្សាច់ ក្នុង​ទិស​ដៅ​បញ្ច្រាស់ទិស​គ្នា ។ ជា​ហេតុ​បណ្តាល​ឲ្យ​ម៉ូតូ​ដួល​បោក​ទៅ​និង​ថ្នល់​ធ្វើ​ឲ្យ​បុរស​អ្នកបើកបរ​ម៉ូតូ​រង​របួស​បាក់​ស្មងជើង​ឆ្វេង ។​ចំណែក​បុរស​ជិះ​ពីក្រោយ​គ្រាន់តែ​រង​របួសស្រាល​តែ​ប៉ុណ្ណោះ ។

ក្រោយ​កើតហេតុ​អ្នកបើកបរ​រថយន្ត​ដឹក​ខ្សាច់​បាន​ព្យាយាម​បើក​គេច​ប្រមាណ​១០០​ម៉ែត្រ ឈប់​រថយន្ត រួច​រត់គេច​ខ្លួន​បាត់​ស្រមោល ។​រីឯ​អ្នក​រង​របួស​ត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​សង្គ្រោះ​និង​ព្យាបាល ។​ចំពោះ​រថយន្ត​និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​ចរាចរ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ ៕