ខេត្តបន្ទាយមានជ័យ៖សពពលករគ្រោះថ្នាក់ចរាចរណ៍ម្នាក់ត្រូវបានភាគីថៃបញ្ជូនត្រឡប់មកប្រគល់ឲ្យសាច់ញាតិតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតកាលពីវេលាម៉ោងជិត៦ល្ងាច ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៥បន្ទាប់ពីស្លាប់នៅមន្ទីរពេទ្យនៃខេត្តរ៉ាក់យ៉ងប្រទេសថៃ ។
ជនរងគ្រោះឈ្មោះហម ហៀង ភេទប្រុស អាយុ២៤ឆ្នាំ ជាកម្មករសំណង់ធ្វើការនៅខេត្តរ៉ាក់យ៉ងប្រទេសថៃនិងមានស្រុកកំណើតនៅភូមិស្ដៅកន្លែង៥ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
តាមបុរសឈ្មោះមួនហមអាយុ៤៧ឆ្នាំជាឪពុកជនរងគ្រោះប្រាប់ថាកូនរបស់គាត់ត្រូវរថយន្តបុកនៅយប់ថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៥ ក្នុងខេត្តរ៉ាក់យ៉ងប្រទេសថៃនៅពេលដែលគេចេញពីបន្ទប់ស្នាក់នៅទៅរកទិញរបស់ហូប ។ បុរសខាងលើបន្តថាហេតុការណ៍គ្រោះថ្នាក់ចរាចណ៍នោះគ្មាននណាដឹងឡើយព្រោះជនរងគ្រោះបានខ្ទាតធ្លាក់ចូលទៅក្នុងស្នាមភ្លោះលុះព្រឹកថ្ងៃទី៩ទើបមានគេប្រទះឃើញបន្ទាប់មក ក៏ដឹកទៅកាន់មន្ទីរពេទ្យក្នុងខេត្តកើតហេតុ តែជាអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់នៅក្នុងមន្ទីរពេទ្យម៉ោង១១ព្រឹក ថ្ងៃដដែលនោះ។ ក្រុមសាច់ញាតិប្រាប់ថាគ្មាននណាម្នាក់ដឹងពីរថយន្តបង្ករនោះឡើយ ។
សពក្រោយពីភាគីថៃបញ្ជូនមកដល់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតឪពុកសពនិងសាច់ញាតិបានដឹកបន្តទៅស្រុកកំណើត ដើម្បីធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ