ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រឡាប់​រថយន្ត​បាឡែនស្លា.ប់អាណិកជន​ខ្មែរ​​អា​មេ​រិ​កម្នា​ក់​​​ ​និង​៣​នាក់​ទៀត​​របួសស្រាល

9 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ ​ឧប្បតិ្តហេតុ​គ្រោះថ្នាក់​ចរាច​ណ៍​មួយ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៤ មីនា​​២០១៥ ​​នៅ​ចំណុច​វាល​ប៉ា​រ៉ា ភូមិ​ដុ​ង​ក្រឡ ក្រុង​ស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ​ឧប្បតិ្តហេតុ​គ្រោះថ្នាក់​ចរាច​ណ៍​មួយ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៤ មីនា​​២០១៥ ​​នៅ​ចំណុច​វាល​ប៉ា​រ៉ា ភូមិ​ដុ​ង​ក្រឡ ក្រុង​ស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង បណ្តាល​ឱ្យ​​បុរស​ជាអាណិកជន​ខ្មែរ​ម្នាក់​​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ និង​អ្នក​រួម​ដំណើរ​៣​នាក់​ទៀត​រង​របួសស្រាល​។

សមត្ថកិច្ច​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ​អ្នក​ដែល​ស្លាប់​ឈ្មោះ krouch Bronson Sokhon ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ ជាអាណិកជន​ខ្មែរ រស់នៅ​ប្រទេស​អា​មេ​រិច​។​ ចំណែក​អ្នក​រួម​ដំណើរ​៣​នាក់​ផ្សេង​ទៀត​នោះ​មាន​ម្នាក់​ឈ្មោះឡេ​ង ចាន់​តារា​រិ​ទ្ធ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ២-ឈ្មោះសៀ ជា​លាភ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ និង​ម្នាក់​ទៀត​មិន​បង្ហាញ​អំពី​អត្តសញ្ញាណ​នោះ​ទេ។

ជន​រង​គ្រោះ​ទាំងអស់​បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​ម៉ាក​កាម​រី​ប៉ា​ឡែ​ន​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​២V ១៦១៧​  ក្នុង​គោលបំណង​ដើរ​កំសាន្ត ដោយ​ធ្វើ​ដំណើរ​ត្រឡប់​ពីតំបន់​ទេសចរណ៍​ក្នុង​ប្រទេស​ឡាវ​មក​ប្រទេស​កម្ពុជា​វិញ លុះ​ពេល​មក​ដល់​ផ្លូវបំបែក​ដុ​ង​ក្រឡ ក៏​ឆ្លៀតពេល​នាំ​គ្នា​ចូល​ទៅ​លេង​ស្រុក​សៀម​ប៉ា​ង តែ​ជា​អ​កុ​លស​ដល់​ចំណុច​កើតហេតុ​រថយន្ត​រអិល​ក្រឡាប់​តែ​ម្តង​។

តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា ​​ក្នុង​ហេតុ​ការ​ណ៍នោះ​បាន​បណ្តាល​​ឲ្យ​ផ្នែក​ខាងក្រោយ​នៃ​រថយន្ត​រង​ការ​​ខូចខាត​ស្ទើរ​ទាំងស្រុង និង​បែក​កង់​មុខ មាន​ស្នាម​អូស​ក្រឡាប់​ធ្លាក់​ចេញពី​ផ្លូវ​ជា​ច្រើន​ម៉ែត្រ ដែល​ជា​ហេតុបណ្តាល​ឲ្យ​អ្នក​អង្គុយ​នៅ​បាំង​ខាងក្រោយ​ស្លាប់​បាត់បង់​ជីវិត​ដូច្នេះ​។

សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា នៅ​ម្តុំ​ចំណុច​កើតហេតុ​ក្បែរ​ហ្នឹង ក៏​ធ្លាប់​មាន​ករណី​គ្រោះថ្នាក់ចរាចរណ៍​បង្កឲ្យ​ស្លាប់​មនុស្ស​ម្នាក់​ផង​ដែរ ដោយសារ​តែ​បើក​ម៉ូតូ​លឿន​នៅ​ពេល​យប់ មក​វាក់​នឹង​រថយន្ត​យី​ឌុ​ប​ខូច​កណ្តាលផ្លូវទៅ​បុក​នឹង​គូថរ​យន្ត​បែកក្បាល​ស្លាប់​ភ្លាម​ៗ​៕