ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​​​ប្រឆាំង​​គ្រឿងញៀ.នចុះ​ឆែកឆេរ​ទីតាំង​លក់​ទូរស័ព្ទ រក​ឃើញ​ថ្នាំ​ញៀន​១២​កញ្ចប់ និង​ឃាត់​ម្ចាស់ផ្ទះ

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀ.នដែល​ដឹកនាំដោយ​វរសេនីយ៍ទោ អ៊ី​វ ភា​រិ​ទ្ធ ប្រធាន​ការិយាល័យ និង​មានការ​សហការ​

រាជ​ធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀនដែល​ដឹកនាំដោយ​វរសេនីយ៍ទោ អ៊ី​វ ភា​រិ​ទ្ធ ប្រធាន​ការិយាល័យ និង​មានការ​សហការ​ចូលរួម​ពី​សំណាក់​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​សៀង សុខ បាន​បើក​ប្រតិបត្តិការ​ចុះ​ចែក​ឆេរ​ទីតាំង​ផ្ទះ​លក់​ទូរស័ព្ទ គ្មាន​ស្លាក​លេខ​មួយ​កន្លែង ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ៧០៥ កែង​នឹង​ផ្លូវ​លេខ ២០៤ ស្ថិត​ក្នុង​ក្រុម​ទី​៣ ភូមិ​ត្នោត​ជ្រុំ​៤ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ រក​ឃើញ​ថ្នាំ​ញៀន​មួយ​ចំនួន និង​​ឃាត់ខ្លួន​បុរស​ជា​ម្ចាស់ផ្ទះ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ចែកចាយ និង​ជួញដូរថ្នាំ​ញៀនផង​ដែរ​ ។
 
បុរស​ជា​ម្ចាស់ផ្ទះ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន មានឈ្មោះ​ចិត្ត ដា​រ៉ា​វុ​ធ មុខរបរ​ជា​ជាង​លក់​ទូរស័ព្ទ បច្ចុប្បន្ន​ស្នាក់​នៅ​ទីតាំង​កើតហេតុ​ខាងលើ ។  សមត្ថកិច្ច​ឱ្យដឹង​ថា មុន​ឈាន​ដល់​ការ​ឃាត់ខ្លួន ​​កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​បើក​ការ​ស្រាវជ្រាវមក​អស់​រយៈ​ពេល​​យ៉ាង​យូរ​មក​ហើយ បន្ទាប់​ពី​សមត្ថកិច្ច​ឃាត់ខ្លួន​បាន បក្សពួក​ និង​គ្នីគ្នា​ម្ចាស់​ទីតាំង​ខាង​លើ​បាន​ជា​បន្តបន្ទាប់ កាលពី​ពេល​កន្លង​មក ។

លុះ​មក​ទល់​វេលា​ម៉ោង​ប្រមាណ​១១​​ព្រឹក​ថ្ងៃ​ទី​០៥ ​​មិ​នា ​២០១៥​នេះ កម្លាំង​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​រហូត​ទទួល​បាន​តំរុយ​ច្បាស់ការ​មួយទាក់ទង​នឹង​ជនសង្ស័យ​ជា​ម្ចាស់​ទីតាំង​លក់​ទូរស័ព្ទ​ខាងលើ ទើប​សមត្ថកិច្ច​ចម្រុះ​នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន និង​មានការ​ឯកភាព​ចូលរួម​ពី​ព្រះរាជអាជ្ញា​រង សៀង សុខ បាន​ដឹកនាំ​កម្លាំង​ចុះ​មក​ឆែកឆេរ​នៅ​ទីតាំង​លក់​ទូរស័ព្ទ​ដៃ​ខាងលើ​តែ​ម្តង​ទៅ ។
 
ក្នុង​ការ​ចុះ​ឆែកឆេរ​នេះ​ដែរ សមត្ថកិច្ច​បាន​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ក្រាម​ថ្លា (​ម៉ា​ទឹកកក​) ចំនួន​១២​កញ្ចប់​តូច ,​ វត្ថុ​តាង​មួយ​ចំនួន​ធំ និង​ធ្វើការ​ឃាត់ខ្លួន​បុរស​ជា​ម្ចាស់ផ្ទះ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ និង​ចែកចាយគ្រឿង​ញៀន ។ ​

​វត្ថុ​​​តាង​មួយ​ចំនួន​ធំ​ដែល​មាននៅ​ក្នុង​ទីតាំង​លក់​ទូរស័ព្ទ​ដៃ​ខាងលើ រួម​មាន ​ទូរស័ព្ទ​ដៃ​ជា​ច្រើន​គ្រឿង , អាយ​ឌី​, រី​វឺ​ធ័​រ , សម្ភា​រគ្រឿងបន្លាស់​ម៉ូតូ​មួយ​ចំនួន ​និងម៉ូតូ​ចំនួន​៥​គ្រឿង ​​មាន (១. ម៉ូតូ​ម៉ាក  FTR ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 1BV-1985,  ​​២-ម៉ូតូ​ម៉ាក ស្មាស ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ1AZ-3914 ​៣​-ម៉ូតូ​ម៉ាកសង់​ឌ្រី​ម ស៊េរី​ឆ្នាំ​២០០៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ចាម1G-0711 ៤​-ម៉ូតូ​ម៉ាក today ពណ៌​ផ្កាឈូក ពាក់​ស្លាក​លេខ​ភ្នំពេញ 1BZ-8451  ​៥​-ម៉ូតូ​ម៉ាក  today ពណ៌​ផ្កាឈូក ពាក់​ស្លាក​លេខ​ភ្នំពេញ 1CU-0023 ) ​​រួម​ទាំង​បុរស​ជា​ម្ចាស់​ទីតាំង ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន រង់​ចាំ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕ ​