ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​លឿន​ទៅ​បុក​ម៉ូតូ​កង់​បី​របួសធ្ងន់​២​នាក់

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ បុរស​២​នាក់​បាន​រង​របួសធ្ងន់​ដេក​សន្លប់​ស្តូកស្តឹង​នៅ​និង​កន្លែង​កើតហេតុ ខណៈ​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ចេញពី​ផ្លូវ​បេតុង​ក្នុង​ល្បឿន​លឿន​បត់​ឡើង​មក​ផ្លូវជាតិ​លេខ​៤ ជាន់​ហ្វ្រាំង​មិន​ទាន់ ក៏​ទៅ​បុក​ម៉ូតូ​កង់​បី​លឿន​ដូច​គ្នា

រាជធានី​ភ្នំពេញ​៖ បុរស​២​នាក់​បាន​រង​របួសធ្ងន់​ដេក​សន្លប់​ស្តូកស្តឹង​នៅ​និង​កន្លែង​កើតហេតុ ខណៈ​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ចេញពី​ផ្លូវ​បេតុង​ក្នុង​ល្បឿន​លឿន​បត់​ឡើង​មក​ផ្លូវជាតិ​លេខ​៤ ជាន់​ហ្វ្រាំង​មិន​ទាន់ ក៏​ទៅ​បុក​ម៉ូតូ​កង់​បី​លឿន​ដូច​គ្នា ចំពាក់​កណ្តាល​ម៉ូតូ ជា​ហេតុ​ធ្វើ​ឲ្យ​ដួល​បោក​ទៅ​និង​ថ្នល់​រង​របួស​តែ​ម្តង ។

ហេតុការណ៍​នេះ​បាន​កើង​ឡើង​នៅ​វេលា​ម៉ោង​១​និង​១០​នាទី​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​០៥ ខែ​មិ​នា ឆ្នាំ​២០១៥ មុខ​វិទ្យាល័យ​ជម្ពូ​វ័​ន្ត ក្នុងភូមិ​ជម្ពូ​វ័​ន្ត សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ចំណែក​ម៉ូតូ​ហុងដា សេ​១២៥​និង​ម៉ូតូ​កង់​បី​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ រីឯ​ជន​រង​គ្រោះ​ទាំង​២​នាក់​ត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ៕