ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​បុក​ត្រាក់ទ័រ​សណ្តោង​រ៉ឺ​ម៉ក​ដឹក​ម៉ាស៊ីន​ច្រូតស្រូវ​ក្រឡាប់​នៅ​កណ្តាលផ្លូវ

9 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ​៖ រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​បើក​ឡើង​វ៉ា​ជែង​មិន​ប្រយ័ត្ន ជ្រុល​ទៅ​បុក​ត្រាក់ទ័រ​សណ្តោង​រ៉ឺ​ម៉ក​ដឹក​ម៉ាស៊ីន​ច្រូតស្រូវ​ពីក្រោយ បណ្តាល​ឲ្យ​ក្រឡាប់​នៅ​ចំ​កណ្តាលផ្លូវ​បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍

ខេត្តបន្ទាយមានជ័យ​៖ រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​បើក​ឡើង​វ៉ា​ជែង​មិន​ប្រយ័ត្ន ជ្រុល​ទៅ​បុក​ត្រាក់ទ័រ​សណ្តោង​រ៉ឺ​ម៉ក​ដឹក​ម៉ាស៊ីន​ច្រូតស្រូវ​ពីក្រោយ បណ្តាល​ឲ្យ​ក្រឡាប់​នៅ​ចំ​កណ្តាលផ្លូវ​បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍ ។

ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើ​ផត​ឡើង​នៅ​វេលា​ម៉ោង​៤​និង​២០​នាទី​ល្ងាច​ថ្ងៃ​ទី​០២​ខែ​មិ​នា ឆ្នាំ​២០១៥ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ខាងលិច​ភូមិ​សាលា​ក្រៅ ចម្ងាយ​ប្រហែល​៥០០​ម៉ែត្រ ស្ថិត​ក្នុង​សង្កាត់​ភ្នៀ​ត ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

យ៉ាងណា​ក៏​ដោយនៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ខាងលើ​នេះ​មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​ណា​ម្នាក់​រង​របួស​ន​ទេ ៕