ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ស្រុក​ចិត្រ​បុរី ឃាត់ខ្លួន​អ្នកកាសែត និង​ស្រី​ស្នេ​ហ៍ម្នាក់​លើ​ករណី​ជួញដូរ​គ្រឿងញៀ.ន

10 ឆ្នាំ មុន

ខេត្តក្រចេះ​ ៖​ បុរស​ម្នាក់​ដែល​អះអាង​ខ្លួន​ថា ជា​អ្នក​សារ​ព័ត៌​មាន​មួយ​រូប​ និង​ស្រី​ស្នេ​ហ៍ម្នាក់​ទៀត ​ត្រូវ​នគរបាល​ស្រុក​ចិត្រ​បុរី ចាប់​ឃាត់ខ្លួន​លើ​មុខសញ្ញា​ជួញដូរ​គ្រឿងញៀ.ន​។

ខេត្តក្រចេះ​ ៖​ បុរស​ម្នាក់​ដែល​អះអាង​ខ្លួន​ថា ជា​អ្នក​សារ​ព័ត៌​មាន​មួយ​រូប​ និង​ស្រី​ស្នេ​ហ៍ម្នាក់​ទៀត ​ត្រូវ​នគរបាល​ស្រុក​ចិត្រ​បុរី ចាប់​ឃាត់ខ្លួន​លើ​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​។
ជនសង្ស័យ​ប្រុស​ស្រី​ទាំង​ពីរ​នាក់ គឺ​ត្រូវ​សមត្ថកិច្ចដឹកនាំ​ដោយ​ស្ថាប័ន​អយ្យការ​ខេត្ត ឆ្មក់​បង្ក្រាប​បាន​នៅ​ក្នុង​បន្ទប់​ផ្ទះ​ឈើ​មួយ​កន្លែង​ក្នុង​ឃុំ​ដារ ស្រុក​ចិត្រ​បុរី នៅ​ព្រឹក​ថ្ងៃ​ទី​២ មីនា នៅ​ពេល​ដែល​ពួក​គេ​ទាំង​ពីរ​នាក់​កំពុង​ធ្វើ​សកម្មភាព​ជក់​គ្រឿងញៀន​។

អធិការរង​ព្រហ្មទណ្ឌ​ស្រុក​ចិត្រ​បុរី លោក​វរ​សេនី​យ៍ត្រី ស្រឺ ជាលី បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ប្រុស ស្រី ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ទាំង​ពីរ​នាក់​នេះជា​មុខសញ្ញា​ជួញដូរ​គ្រឿង ញៀន​ដែល​នគរបាល​​តាម​ប្រ​មាញ់​កន្លង​មក​។

នគរបាល​ស្រុក​ចិត្រ​បុរី​បាន​បញ្ជាក់​អត្តសញ្ញាណ​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួនឈ្មោះ ម៉ុ​ក លី អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​ក្រគរ ក្រុង​ក្រចេះ និង​បាន​តាំងខ្លួន​ថា ជា អ្នក​សារព័ត៌មាន​ក្នុង​អង្គភាព​តា​ព្រហ្មប្រចាំ​ខេត្តក្រចេះ និង​នារី​ជា​ស្រី​ស្នេហ៍​ឈ្មោះ លី ផា​ន់ណេ​ត អាយុ​២៧​ឆ្នាំ រស់នៅ​ក្នុង​ឃុំ​ដារ ស្រុក​ចិត្រ​បុរី​។

នគរបាល​បាន​ឲ្យ​ដឹង​​ទៀត​ថា ក្នុង​ការ​ចុះ​បង្ក្រាបនេះ​ ​សមត្ថកិច្ច​បាន​ឆែកឆេររក​ឃើញ​ថ្នាំ​ញៀនប្រភេទ​ម៉ា​ទឹកកកចំនួន​២​កញ្ចប់​ធំ និង​សម្ភារ​សម្រាប់​ជក់​គ្រឿងញៀនមួយ​ចំនួន​ធំ​ទៀត​។

អធិការ​ង​ទទួល​បន្ទុក​ព្រហ្មទណ្ឌ​ស្រុក​ចិត្រ​បុរី លោក​ស្រឺ ជាលី បាន​ឲ្យ​ដឹង​ទៀត​ថា ជន​ប្រុស​ស្រីទាំង​ពីរ​នាក់ ​កំពុង​តែ​នាំ​ខ្លួន​មក​សា​កសួរ​នៅ​អធិការដ្ឋានដើម្បី​កសាង​សំណុំ រឿង​បញ្ជូន​ខ្លួន​បន្ត​៕