ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អូ​កា​ឡាន​ប្រមុខ​ពួក​ឧទ្ទាម​ឃើ​តតួ​ត​គី​ដែល​ជាប់​ឃុំឃាំង​អំពាវនាវ​ដល់​កងកម្លាំង​ដលោក​ដាក់អាវុធ​ចុះ

9 ឆ្នាំ មុន

ប្រធាន​គណបក្ស​ពលករ​ឃើ​ត​ឌី​ស្ថាន PKK ដែល​កំពុង​ជាប់​ឃុំឃាំង​លោក​អាប់​ឌុ​ល​ឡា​ហ៍ អូ​កា​ឡាន កាលពី​ថ្ងៃ​ទី​២៨ កុម្ភៈ បាន​បង្កើត​ភាព​ភ្ញាក់ផ្អើល​ដោយ​អំពាវនាវ​ដល់​កងកម្លាំង​លោក​ឱ្យ

ប្រធាន​គណបក្ស​ពលករ​ឃើ​ត​ឌី​ស្ថាន PKK ដែល​កំពុង​ជាប់​ឃុំឃាំង​លោក​អាប់​ឌុ​ល​ឡា​ហ៍ អូ​កា​ឡាន កាលពី​ថ្ងៃ​ទី​២៨ កុម្ភៈ បាន​បង្កើត​ភាព​ភ្ញាក់ផ្អើល​ដោយ​អំពាវនាវ​ដល់​កងកម្លាំង​លោក​ឱ្យ​ធ្វើការ​សម្រេច​ចិត្តជា​ប្រវត្តិសាស្ត្រ ដាក់អាវុធ​ចុះ ។

បែប​នេះ​នាំ​ឱ្យ​មាន​ក្តី​សង្ឃឹមលើ​ការ​បញ្ចប់​ឧទ្ទាម​កម្ម​បំបែក​ខ្លួន​របស់​ពួក​ឃើ​តតួ​ក​គី ពោរពេញ​ដោយ​ការ​បង្ហូរឈាម​ចាប់តាំងពី​៣០​ឆ្នាំ​មក​ហើយ ។

ប្រធានាធិបតី​តួ​ក​គី លោក​រី​សេ​ប​តៃ​យី​ប​អ័​រ ដូ​ហ្គា​ន ចាត់​ទុក​ការ​អំពាវនាវ​នោះ​ថា​សំខាន់​បំផុត ក៏​ប៉ុន្តែ​លោក​សម្តែង​ការ​ប្រុង​ប្រយ័ត្ន​ដោយ​រំលឹក​ថា​ការ​អំពាវនាវ​លើក​មុន​ៗ​ឱ្យ​មានការ​ដាក់អាវុធ​ធ្លាប់​ទទួល​បរាជ័យ​រួច​ទៅ​ហើយ ។

ក្នុង​សារលិខិត​មួយ​ច្បាប់​អាន​នៅ​មុខ​សារព័ត៌មាន ដោយ​សមាជិក​សភា​មួយ​រូប​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ប្រជាជន HDP ស្និទ្ធ​ពួក​ឃើ​ត លោក SIRRI SUREYYA ONDER កាលពី​ថ្ងៃ​ទី​២៨ កុម្ភៈ លោក​អូ​កា​ឡាន អំពាវនាវ​ដល់​បណ្តា​មេដឹកនាំ​របស់​គណបក្ស​លោក​រៀបចំ​ធ្វើ​នា​រដូវ​ផ្កា​រីក​ខាង​មុខ​នេះ​នូវ​សមាជ​មួយ​ស្តី​ពី​ការ​រំសាយ​អាវុធ​នោះ ។

ក្នុង​សារលិខិត ប្រមុខ​ពួក​ឧទ្ទាម​ឃើ​ត​វាយតម្លៃ​ថា យើង​បាន​ខិតចូល​ជិត​គ្នា​លើ​ដំណោះស្រាយ​មួយ​នៃ​ជម្លោះ​ដែល​មាន​អាយុកាល​៣០​ឆ្នាំ​មក​ហើយ ដែល​ដំណោះស្រាយ​នោះ​ស្ថិត​ក្រោម​រូបភាព​នៃ​សន្តិភាព​ជា​ស្ថាពរ រួច​ទិស​ដៅ​ដំបូង​របស់​យើង​គឺ​ឱ្យ​សម្រេច​បាន​ដំណោះស្រាយ​តាម​បែប​ប្រជាធិបតេយ្យ​មួយ ។ ខ្ញុំ​អំពាវនាវ​ដល់ PKK ឱ្យ​រៀបចំ​បើក​ធ្វើ​សមាជ​វិសាមញ្ញ​មួយ​នា​និទាឃ​រដូវ​ដើម្បី​ធ្វើការ​សម្រេច​ចិត្តជា​យុទ្ធសាស្ត្រ និង​ជា​ប្រ​វ​ត្សិ​សាស្ត្រ​មួយ​គឺ​រំសាយ​អាវុធ​។  នេះ​ជា​ការ​អំពាវនាវ​ជា​ប្រវត្តិសាស្ត្រ​ជំនួស​ការ​ប្រយុទ្ធ​ប្រដាប់​អាវុធ​ដោយ​នយោបាយ ។

២​ឆ្នាំ​កន្លះ ក្រោយ​ចាប់ផ្តើម​ការ​ពិភាក្សា​គ្នា​រវាង​លោក​អូ​កា​ឡាន និង​រដ្ឋាភិបាល​តួ​ក​គី  សេចក្តីថ្លែងការណ៍​នេះ​ជា​ការ​ជំរុញ​ដំណើរការ​សន្តិភាព ខណៈ​សល់​ពេល​៣​ខែ​ទៀត​ដល់​ការ​បោះ​ឆ្នោត​សភា​តួ​ក​គី នា​ថ្ងៃ​ទី​៧ មិថុនា ។

នៅ​មុខ​សារព័ត៌មាន​លោក ONDER ធ្វើ​អត្តា​ធិ​ប្បាយ​ថា ភាគី​ទាំង​២​បាន​ខិតចូល​ជិត​គ្នា​យ៉ាង​ខ្លាំង​ទៅ​រក​សន្តិភាព​ពុំ​ធ្លាប់​មាន​ពី​មុន​មក​។  យើង​ឆ្លងកាត់​ដំណាក់កាល​សំខាន់ និង​ជា​ប្រវត្តិសាស្ត្រ​មួយ​ក្នុង​ដំណើរការ​សន្តិភាព ។

ការ​ប្រកាស​កាលពី​ថ្ងៃ​ទី​២៨ កុម្ភៈ ធ្វើ​ឡើង​បន្ទាប់​ពី​គណៈប្រតិភូ​មួយ​របស់​បណ្តា​សមាជិក​សភា​នៃ​គណបក្ស HDP បាន​ទៅ​ជួប​ជាមួយ​បណ្តា​ប្រមុខ​យោធា​របស់​ក្រុម​PKK ក្នុង​មូលដ្ឋាន​ពួក​គេ​នៅ​តំបន់​ជួរ​ភ្នំ KANDIL ភាគ​ខាងជើង​ប្រទេស​អុ​ី​រ៉ា​ក់ ហើយ​បន្ទាប់​មក​ទៅ​ជួប​ជាមួយ​លោក​អូ​កា​ឡាន​នៅ​ឯ​កោះ​ពន្ធនាគារ  IMRALI ក្នុង​សមុទ្រ MARMARA មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីក្រុង​អុ​ី​ស្តង់​ប៊ុល ។

ក្រៅពី​អំពាវនាវ​ឱ្យ​PKK ដាក់អាវុធ​ចុះ លោក​អូ​កា​ឡាន រៀបរាប់​ក្នុង​សារលិខិត​របស់​លោក​ពី​វិធានការ​ចំនួន​១០​ដែល​លោក​ថា​ចាំបាច់​សម្រាប់​សន្តិភាព​ដ៏​ស្ថិតស្ថេរ​នៅ​តួ​ក​គី ក្នុង​នោះ​រួម​មានការ​តាក់តែង​រដ្ឋធម្មនុញ្ញ​ថ្មី​មួយ ។

នាយក​រដ្ឋមន្ត្រី​តួ​ក​គី លោក AHMET DAVUTOGLU ក៏​សម្តែង​ការ​អបអរសាទរ​ចំពោះ​សេចក្តីថ្លែងការណ៍​នេះ​របស់​លោក​អូ​កា​ឡាន មេដឹកនាំ​ចលនា​ត្រូវ​ហាមឃាត់ ហើយ​ចាត់ទុកជា​ក្រុម​ភេរវកម្ម ដោយ​លោក​អះអាង​ថា​ភាសា នៃ​អំពើ​ហិង្សា​នឹង​លែង​មាន​ទៀត​ហើយ​។

ក្រោយ​បរាជ័យ​លើក​ដំបូង​កាលពី​ឆ្នាំ​២០១០ រដ្ឋាភិបាល​តួ​ក​គី  កាលពី​ឆ្នាំ​២០១២ បាន​ជំរុញ​ការ​ពិភាក្សា​ជាមួយ​ក្រុម PKK ប៉ុនប៉ង​បញ្ចប់​ជម្លោះ​មួយ​ដែល​រយៈពេល​៣០​ឆ្នាំ​កន្លង​មកនេះ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ប្រមាណ​ជា​៤០.០០០​នាក់ ។ លើក​នេះ​រដ្ឋាភិបាល​បាន​ធ្វើការ​ចរចា​ដោយ​ផ្ទាល់​ជាមួយ​លោក​អូ​កា​ឡាន ដែល​ទទួលទោស​ជាប់គុក​អស់​១​ជីវិត ។ ចាប់តាំងពី​ខែមីនា ឆ្នាំ​២០១៣ មក​ប្រមុខ​ពួក​ឧទ្ទាម​ឃើ​ត បាន​ប្រកាស​ពី​បទ​ឈប់​បាញ់​គ្នា​ដែល​ត្រូវ​គោរព​ទាំងស្រុង​ហើយ​២​ខែ​ក្រោយមក​ប្រកាស​ពី​ការ​ចាប់ផ្តើម​ដក​កងកម្លាំង​លោក​ទៅ​កាន់​ភាគ​ខាងជើង​អុ​ី​រ៉ា​ក់ ។ ក៏​ប៉ុន្តែ​ពួក PKK បាន​ផ្អាក​ចលនា​នេះ​បន្ទាប់​ពី​ចោទប្រកាន់​ក្រុង​អង់កា​រ៉ា​ថា ពុំ​គោរព​តាម​កិច្ចសន្យា​មក ៕