ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​អភិបាលរង​ខេត្ត​ចិន​ម្នាក់​ត្រូវ​កាត់ទោស​ដាក់គុក​17​ឆ្នាំ​ពី​បទ​ពុក​រលួយ

9 ឆ្នាំ មុន

លោក NI FAKE អតីត​អភិបាលរង​ខេត្ត​អាន​ហ្វី​ភាគ​ខាងកើត​ចិន កាលពី​ថ្ងៃ​ទី​២៨ កុម្ភៈ ទទួល​ការ​កាត់ទោស​ដាក់គុក​១៧​ឆ្នាំ​ពី​បទ​ទទួល​សំណូក និង​កាន់កា.ប់​អចលនទ្រព្យ​ទាំង

លោក NI FAKE អតីត​អភិបាលរង​ខេត្ត​អាន​ហ្វី​ភាគ​ខាងកើត​ចិន កាលពី​ថ្ងៃ​ទី​២៨ កុម្ភៈ ទទួល​ការ​កាត់ទោស​ដាក់គុក​១៧​ឆ្នាំ​ពី​បទ​ទទួល​សំណូក និង​កាន់កាប់​អចលនទ្រព្យ​ទាំងឡាយ​ពុំ​ដឹង​បាន​មក​ពី​ប្រភព​ណា ។

តុលាការ​ប្រជាជន​ទីក្រុង​ដុ​ង​យ៉ិ​ញ ខេត្ត​សាន​ដុ​ង បាន​ប្រកាស​ពី​សាលក្រម​កាត់ទោស​នេះ ហើយ​ប្រកាស​រឹបអូស​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ទាំងឡាយ​របស់​លោក FAKE ដែល​មាន​តម្លៃ​សរុប​ប្រមាណ​ជា​១​លាន​យន់ (១៦២.២៩០​ដុល្លារ​) ។

យោង​តាម​តុលាការ​ថា លោក NI ទទួល​សំណូក​នានា​ជា​សាច់ប្រាក់ និង​ជា​ត្បូង​ថ្ម​មាន​តម្លៃ ព្រមទាំង​បណ្តា​វត្ថុ​សិល្បៈ​មាន​តម្លៃ​ប្រមាណ​ជា​១៣​លាន​យន់​ពី​សំណាក់​បណ្តា​អ្នក​ទទួលខុសត្រូវ​របស់​សហគ្រាស​ចំនួន​៩ ដែល​ការ​សូកប៉ាន់​នោះ​មាន​៤៩​លើក​រវាង​ពី​ឆ្នាំ​២០០០ ទៅ​២០១២​។ លោក​ពុំ​អាច​ពន្យល់​ពី​ប្រភព​នៃ​ចំណូល​របស់​គ្រួសារ​ដែល​មាន​ទឹកប្រាក់​សរុប​ដល់​ទៅ​៥,៧៨​លាន​យន់ ។

លោក NI បាន​រំលោភ​បំពាន​អំណាច​ដើម្បី​ឱ្យ​ទទួល​បាន​លាភសក្ការៈ​ទាំងឡាយ​ពី​បណ្តា​ក្រុមហ៊ុន​រកស៊ី​ខាង​អចលនទ្រព្យ​ធ្វើ​អាជីវកម្ម​រ៉ែ និង​ធ្វើ​ជំនួញ​ឯទៀត​ៗ ។ ពិសេស​លោក NI បាន​ជួយ​សហគ្រាស​ទាំងនោះ​ក្នុង​ការ​រៀបចំ​ធ្វើ​គម្រោង​នានា និង​បំផ្លាញ​ចោល​បណ្តា​ផ្ទះសម្បែង​របស់​ប្រជាជន​ដើម្បី​វាត​យក​ដី ៕