ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ដ​ដឹង​ដី​បើក​វ៉ា​ម៉ូតូ​កង់​បី​ជ្រុល​ទៅ​បុក​ម៉ូតូ​១​គ្រឿង​ទៀត បណ្ដាល​ឲ្យ​បុរស​៣​នាក់​រង​របួសធ្ងន់​ស្រាល

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង បណ្ដាល​ឲ្យ​បុរស​២​នាក់​រង​របួសធ្ងន់​និង​ម្នាក់​ទៀត​រង​របួសស្រាល បង្ករ​ឡើង​ដោយ​រថយន្ដ​ដឹង​ដី​មួយ​គ្រឿង​បើក​យ៉ាង​លឿន ហើយ​វ៉ា​ម៉ូតូ​កង់​បី​មួយ​គ្រឿង ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​

រាជធានី​ភ្នំពេញ​៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង បណ្ដាល​ឲ្យ​បុរស​២​នាក់​រង​របួសធ្ងន់​និង​ម្នាក់​ទៀត​រង​របួសស្រាល បង្ករ​ឡើង​ដោយ​រថយន្ដ​ដឹង​ដី​មួយ​គ្រឿង​បើក​យ៉ាង​លឿន ហើយ​វ៉ា​ម៉ូតូ​កង់​បី​មួយ​គ្រឿង ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​អាយ​ខុន​មួយ​គ្រឿង​ទៀត​យ៉ាង​ពេញទំហឹង ។​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ១១​នាទី​យប់ ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៥ តាម​បណ្តោយ​វិ​ថី​ព្រះ​ស៊ី​សុវត្ថិ ចំណុច​ម្ដុំ​ផែ​ថ្ម ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មក​ដល់​ចំណុច​កើតហេតុ​ធ្វើការ​វាស់វែង​យក​ម៉ូតូ​និង​រថយន្ដ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ​ជើង​គោក​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ដើម្បី​រង​ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕