ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ជនជាតិ​ថៃ​ម្នាក់​បោះពួយ​រថយន្ត​ហា​យ​ឡែ​ន​ឌ័​របុក​បាក់​ដើម​ក្ងោក​១​ដើម​រថយន្ត​ខូច​ស្ទើ​ទាំងស្រុង

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ បុរស​ជនជាតិ​ថៃ​ម្នាក់ បាន​បើកបរ​រថយន្ត ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​១​គ្រឿង បោះ ពួយ​ក្នុង​ល្បឿន​លឿន គេច​ចេញពី​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​១​គ្រឿង​ទៀត ជា​ហេតុ​ធ្វើ​ឲ្យ​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ដើម​ក្ងោក​១​ដើម​នៅ​ក្បែរផ្លូវ បណ្ដាល​ឲ្យ​បាក់​១​ដើម

 រាជធានី​ភ្នំពេញ​៖ បុរស​ជនជាតិ​ថៃ​ម្នាក់ បាន​បើកបរ​រថយន្ត ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​១​គ្រឿង បោះ ពួយ​ក្នុង​ល្បឿន​លឿន គេច​ចេញពី​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​១​គ្រឿង​ទៀត ជា​ហេតុ​ធ្វើ​ឲ្យ​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ដើម​ក្ងោក​១​ដើម​នៅ​ក្បែរផ្លូវ បណ្ដាល​ឲ្យ​បាក់​១​ដើម ចំណែក​រថយន្ត​នោះ​បាន​បាក់​ខ្លួន​ជា​២​កំណាត់ ខូចខាត​ទាំងស្រុង​តែ​ម្ដង ។ 

ហេតុ​ការ​ណ៌​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​យប់​រំលង អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៥ នៅ​តាម​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ត្រង់​ចំណុច​មុខ​អាកាសយានដ្ឋាន ភ្នំពេញ អន្តរជាតិ​ស្ថិត​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ៕