ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹក​ស្ត្រី​រកស៊ី​ផ្លូវ​អត់​លុយ​ឲ្យ​ថ្នូរ​និង​ការ​រួមភេទ​កាត់​ មិន​ទាន់​សម្រេច​នាង​ចាក់​ប្លន់​យក​ម៉ូតូ​(​មាន​វី​ដេ​អូ​)

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ បុរស​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​បាន​រង​របួស​ធ្លាយ​ពោះ​ទាំង​អាក្រាត​កាយ ខណៈ​ពេល​ដែល​បុរស​រង​គ្រោះ​ត្រូវ​ស្ត្រី​រកស៊ី​ផ្លូវភេទ​ម្នាក់​និង​ប្រុស​ស្នេហ៍​ហៅ​ឌុ​ប​ទៅ​ផ្លូវរ​ទះ​ភ្លើង​ម្តុំ​បឹង​កក់ តែ​ពេល​ទៅ​ដល់​គ្មាន​លុយ​ឲ្យ ក៏​ដូរ​និង​ការ​រួម​ភេទ

រាជធានី​ភ្នំពេញ​៖ បុរស​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​បាន​រង​របួស​ធ្លាយ​ពោះ​ទាំង​អាក្រាត​កាយ ខណៈ​ពេល​ដែល​បុរស​រង​គ្រោះ​ត្រូវ​ស្ត្រី​រកស៊ី​ផ្លូវភេទ​ម្នាក់​និង​ប្រុស​ស្នេហ៍​ហៅ​ឌុ​ប​ទៅ​ផ្លូវរ​ទះ​ភ្លើង​ម្តុំ​បឹង​កក់ តែ​ពេល​ទៅ​ដល់​គ្មាន​លុយ​ឲ្យ ក៏​ដូរ​និង​ការ​រួម​ភេទ តែ​មិន​ទាន់​បាន​សម្រេច​ផង​នាង​យក​កូនកាំបិត​ចុង​ស្រួច​ចាក់​បំណង​ប្លន់​យក​ម៉ូតូ ។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាល​វេលា​ម៉ោង​១១​និង​៣០​នាទី ស្ថិត​នៅ​ផ្លូវ​បឹង​កក់​ថ្មី ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

ទាំង​សភាព​ធ្ងន់ធ្ងរ​បុរស​រង​គ្រោះ​បាន​និយាយ​ក្សា​វ​ៗ​ថា​គាត់​បាន​ដឹក​ស្ត្រី​រកស៊ី​ផ្លូវភេទ និង​ប្រុស​ស្នេហ៍​របស់​នាង​ទៅ​ផ្លូវរ​ទះ​ភ្លើង ម្តុំ​បឹង​កក់ នៅ​ពេល​ដែល​មក​ដល់​ផ្លូវ​សហ​ព័​ន្ឋ​រុ​ស្ស៊ី​មុខ​ក្តាន់​២​ប្រុស​ស្នេហ៍​ស្ត្រី​រកស៊ី​ផ្លូវភេទ​បាន​ចុះ​មុន ។​ជន​រង​គ្រោះ​បន្ត​ទៀត​ថា​នៅ​ពេល​នោះ​ស្ត្រី​រកស៊ី​ផ្លូវភេទ​ខាងលើ​មិន​បាន​ចុះ​ជាមួយ​ប្រុស​ស្នេហ៍​នោះ​ទេ ដោយ​ឲ្យ​គាត់​ដឹក​ទៅ​ម្តុំ​បឹង​កក់ ស្រាប់តែ​ដឹក​ទៅ​ដល់​នាង​គ្មាន​លុយ ក៏​ឲ្យ​គាត់​ដេក​ជាមួយ​គាត់​ក៏​យល់ព្រម ភ្លាម​នោះ​ក៏​ដោះ​ខោអាវ​មិន​ទាន់​បាន​សម្រេច​ផង ស្ត្រី​រកស៊ី​ផ្លូវភេទ​បាន​ដក​កាំបិត​ចុង​ស្រួច​ចាក់​ទៅ​លើ​ជន​រង​គ្រោះ ហើយ​ប្រុស​ស្នេហ៍​ក៏​ទៅ​ដល់​ប្រតាយប្រតប់​គ្នា​ជាមួយ​ជន​រង​គ្រោះ ដើម្បី​ប្លន់​យក​ម៉ូតូ ។​តែ​ជន​រង​គ្រោះ​ស្រែក ក៏​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ធ្វើ​ដំណើរ ជា​ហេតុ​ធ្វើ​ឲ្យ​ស្ត្រី​រកស៊ី​ផ្លូវភេទ​និង​ប្រុស​ស្នេហ៍​រត់ ដោយ​ស្ត្រី​រកស៊ី​ផ្លូវភេទ​រត់​ចោល​ខោ​និង​ស្បែ​ជើង​បាត់​ស្រមោល​តែ​ម្តង ។

ចំណែក​បុរស​រង​គ្រោះ​ត្រូវ​បាន​គេ​ដឹក​ប​ញ្ចូ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​តាម​ម៉ូតូ​កង់​បី ។ រីឯ​ម៉ូតូ​សង់​កូរ៉េ​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​ស្រះ​ចក​យក​រក្សា​ទុក​ឲ្យ ៕