ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្មេង​ស្រី​អាយុ៨​ឆ្នាំ​ម្នាក់ត្រូវជន​សង្ស័យ​​រំលោ.ភរួច​សម្លា.ប់បំបិទ​មាត់​

9 ឆ្នាំ មុន

ខេត្ត​កំពង់ឆ្នាំង ៖ សព​​ក្មេង​ស្រី​ម្នាក់ត្រូវ​​គេ​ប្រទះ​ឃើញ​​ដេក​ស្លា.ប់​​ទាំង​អាក្រាត​​កាយ កាលពី​វេលា​ម៉ោង០៩ ​និង​២០​នាទី​ព្រឹក​​ថ្ងៃ​ទី​២៦ ​​កុ​ម្ភៈ​ ២០១៥ ស្ថិត​នៅ​ក្នុង​ព្រៃខាងត្បូង​ ក្នុងភូមិ​កំពង់​បា​​ស្រូវ ឃុំ​ព្រៃ​​គ្រី ស្រុក​​ជល​គី​រី បន្ទាប់​ពី​ក្មេង​ស្រី​​រូប​នេះបាត់​ខ្លួន​មួយ​​យប់​

ខេត្ត​កំពង់ឆ្នាំង ៖ សព​​ក្មេង​ស្រី​ម្នាក់ត្រូវ​​គេ​ប្រទះ​ឃើញ​​ដេក​ស្លាប់​​ទាំង​អាក្រាត​​កាយ កាលពី​វេលា​ម៉ោង០៩ ​និង​២០​នាទី​ព្រឹក​​ថ្ងៃ​ទី​២៦ ​​កុ​ម្ភៈ​ ២០១៥ ស្ថិត​នៅ​ក្នុង​ព្រៃខាងត្បូង​ ក្នុងភូមិ​កំពង់​បា​​ស្រូវ ឃុំ​ព្រៃ​​គ្រី ស្រុក​​ជល​គី​រី បន្ទាប់​ពី​ក្មេង​ស្រី​​រូប​នេះបាត់​ខ្លួន​មួយ​​យប់​ ហើយ​​ករណី​​ត្រូវគេសង្ស័យថា ជាករណីចាប់រំលោភ​ហើយ​សម្លាប់​បំបិទ​មាត់ ។

សមត្ថកិច្ច​នគរបាល​ស្រុក​​ជល​គី​រី​បានឱ្យដឹង​ថា ក្មេង​ស្រី​រង​​គ្រោះ​​​​អាយុ​៨​ឆ្នាំ នាង​ជា​កូន​​ទី​៧ ក្នុង​ចំណោម​បងប្អូន​៨​នាក់ ​មាន​ម្តាយ​ឈ្មោះ​លី​ម ឡុ​ន អាយុ​៤១​ឆ្នាំ និងឪពុកឈ្មោះស៊ី​ម សម្បត្តិ អាយុ​៤៨​​ឆ្នាំ ​​មាន​ទីលំនៅ​ភូមិ​-ឃុំ​កើតហេតុ​ខាងលើ ។

ប្រភព​​​បន្ត​ថា កុមារី​រង​គ្រោះ​​បាន​បាត់​​តាំងពី​ល្ងាច​ថ្ងៃ​ទី​២៥ ​​កុ​ម្ភះ ២០១៥ ប៉ុន្តែ​ឪពុក​ម្តាយ​ស្មាន​តែ​នាង​​ទៅដេក​នៅផ្ទះ​ម្តាយ​ធំ លុះ​ព្រឹក​​ឡើង​ថ្ងៃ​ទី២៦ ​​កុ​ម្ភៈ ពេល​ជួប​ម្តាយធំប្រាប់​ថា ​មិន​បានឃើញ​ទៅ​ដេក​នៅផ្ទះ​គាត់​ទេ ទើប​មានការ​ឆោឡោ​​ឡើង ហើយ​ក៏​​នាំ​គ្នា​ដើរ​រកបាន​ប្រទះ​ឃើញ​​ដេក​ស្លាប់ក្នុង​ព្រៃ​ខាងត្បូង​ភូមិ​ចម្ងាយ​ប្រមាណ​ជាង​៣០​០​ម៉ែត្រ ។ 

​លោក​ហ៊ី​ម យ៉ុ​ង អធិការ​នគរបាល​ស្រុក​ជល​គី​​រី​បាន​​ឱ្យ​ដឹង​ទៀត​ថា ក្រោយ​ពេល​ប្រទះ​ឃើញសព​ក្មេង​ស្រី​រង​គ្រោះហើយ ក្រុម​
គ្រួ​សារបាន​លើកយក​សព​ត្រឡប់​មក​ផ្ទះ​ដោយ​សមត្ថកិច្ច​ទៅ​មិន​ទាន់ ដើម្បី​ពិនិត្យ​ឡើយ ។

ក្រោយ​​​ពិនិត្យ​ធ្វើ​កោសល្យ​​ហើយ គឺក្មេង​ស្រី​រងគ្រោះ​ត្រូវ​​ជន​ពុំ​ស្គាល់​មុខ​ចាប់​រំលោភ រួច​ទើប​សម្លាប់​បំបិទមាត់ជា​ក្រោយ ដែល​ពេល​នេះ​សមត្ថកិច្ចកំពុងដុតដៃដុតជើង​ស្វែងរក​ជន​ដៃដល់​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ​៕