ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​រូប​សម្ផស្ស​មិន​ស្អាត​និង​ក្រីក្រ ស្ត្រី​ម្នាក់​ត្រូវ​ម្តាយក្មេក​និង​ប្តីបណ្ដេញចេញពីផ្ទះ

9 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រី​មានកូន​តូច​អាយុ​អាយុ​៣​ខែ​ម្នាក់ ត្រូវ​បាន​ប្តី​ដែល​គ្មាន​ខាន់ស្លា និង​ម្តាយក្មេក​បណ្តេញ​ចេញពីផ្ទះ ដោយ​និយាយ​ថា នាង​មិនមែន​ជា ​ប្រ​ព​ន្ឋ​ស្របច្បាប់ និង​នាង​ជា​មនុស្ស​ក្រីក្រ

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រី​មានកូន​តូច​អាយុ​អាយុ​៣​ខែ​ម្នាក់ ត្រូវ​បាន​ប្តី​ដែល​គ្មាន​ខាន់ស្លា និង​ម្តាយក្មេក​បណ្តេញ​ចេញពីផ្ទះ ដោយ​និយាយ​ថា នាង​មិនមែន​ជា ​ប្រ​ព​ន្ឋ​ស្របច្បាប់  និង​នាង​ជា​មនុស្ស​ក្រីក្រ ​ហើយថែម​ទាំង​រូប​សម្ផស្ស​មិន​ស្អាត​ទៀត ។ ដោយសារ​តែ​មិន​អាច​ទ្រាំទ្រ នូវ​ពាក្យ​តិះ​ដៀល និង​បណ្តេញចេញ​ ជា​ច្រើន​លើក​ ច្រើន​សារ ​មិន​បាន នាង​បាន​ស​ម្រ​ច​ចិត្ត​ចុះ​ចេញពីផ្ទះ​នៅ​រសៀល​ថ្ងៃ​ទី២៥ កុម្ភៈ ២០១៥ ហើយ​មក​អង្គុយ​យំ នៅ​សួនច្បារ​មុខ​សាលាខេត្ត ធ្វើ​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​នគរបាល​ទៅ​ដណ្តឹង​សួរនាំ ។
   
នៅ​លើ​បង់​ថ្ម​ក្នុង​សួន​កុមារ​មុខ​សាលាខេត្ត នាង​យំ​បណ្តើរ​ ទូរស័ព្ទ​បណ្តើរ ដៃ​ម្ខាង​ពរ​កូន​តូច​ និងបាន​ប្រាប់​ដល់​សមត្ថកិច្ច​បណ្តើរថា ​នាង​មានឈ្មោះ សឿ​ន ស្រី​ឡែ​ន អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ ថ្នល់បំបែក ឃុំ​អម​លាំង ស្រុក​ថ្ពង​ខេត្តកំពង់ស្ពឺ ​។ ក្នុង​អំឡុង​ឆ្នាំ​២០១៣ នាង​បាន​មក​ធ្វើ​ជា​កម្មការិនី រោងចក្រ​ធ្វើ​ខ្ចៅ​ខ្ច​ង មួយ​កន្លែង​នៅ​ភ្នំពេញ ។ ក្រោយមក​នាង​បាន​ស្គាល់​យុវជន​ម្នាក់ឈ្មោះ សឿ​ក ម៉េ​ង​ហ័​ង ហៅ​ពៅ អាយុ​១៩​ឆ្នាំ (អាយុ​ប្អូន​នាង​១០​ឆ្នាំ) និង​មាន​ទីលំនៅ​ខេត្តស្ទឹងត្រែង និង​បាន​មកស្នាក់​នៅ​ភ្នំពេញ ធ្វើ​ជាងឈើ ។ ក្រោយមក​ពួក​យើង​បាន​ស្រឡាញ់​គ្នា និង​រស់នៅ​ជាមួយ​គ្នា ​ដោយ​គ្មាន​បាន​រៀប​ការ​តាម​ប្រពៃណី​ឡើយ ។ រស់នៅ​មួយ​គ្នា​បាន​ជាង​១​ឆ្នាំ នាង​បានកូន​ប្រុស​តូច​ម្នាក់​ អាយុ​៣​ខែ ។
   
ក្រោយ​ពី​ជូត​ទឹកភ្នែក​រួច​នាង​បាន​បន្ត​ថា បន្ទាប់​ពី​ប្តី​អត់​ខាន់ស្លា ​មានការ​ងារ​ធ្វើ​នៅខេត្តកំពង់ឆ្នាំង ​នាង​បាន​តាម​មក​រស់នៅ​ជាមួយ​ប្តី​ដោយ​ជួល​ផ្ទះ​ស្នាក់​នៅរួម​ជាមួយ​ម្តាយក្មេក​ម្កាក់​ទៀត ​នៅភូមិ​ទី​៨ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ចំណែក​ប្តី​នាង ​ធ្វើការ​ក្នុង​សិប្បកម្ម​ធ្វើ​តុទូ​មួយ​កន្លែង ​។ រយៈ​ពេល​រស់នៅ​ជា​ប្តី​ប្រពន្ធ នៅ​ខេត្តកំពង់ឆ្នាំង នាង​មិន​បាន​សេចក្តីសុខ​ទេ ព្រោះតែ​នាង​មាន​រូប​សម្ផស្ស​មិន​ស្អាត និងចាស់​ជាង​ប្តី​រហូត​ដល់​១០​ឆ្នាំ ធ្វើ​អោយ​ម្តាយក្មេក​នាង​ឈ្មោះ ស្រី​នាង អាយុ​៤៧​ឆ្នាំ ចេះ​តែ​ព្យាយាម បំបែក​នាង​ពី​ប្តី ​។ ​នាង​បាន​រំ​ឮ​កថា កាល​នាង​មាន​ផ្ទៃពោះ​៥​ខែ ម្តាយក្មេក​បាន​បង្ខំ​អោយ​នាង​ទៅ​ទំលាក់កូន​ចោល តែ​គ្រូពេទ្យ​មិន​ហ៊ាន​ទំលាក់​អោយ ក្រោយមក​ទោះបី​នាង​ធ្វើ​អី ​ក៏​ម្តាយក្មេក​នាង​មិន​ពេញចិត្ត​ដែរ ចំណែក​ប្តី​នាង​ក៏​ធ្វើ​តាម​ចិត្ត​ម្តាយ​គេ​ដែរ​ ។
   
ដោយសារ​តែ​ម្តាយក្មេក​នាង ​និង​ប្តី​បាន​បណ្តេញ​នាង​អោយ​ចុះ​ចេញពីផ្ទះ​ជា​ច្រើន​លើក ច្រើន​សារ ដោយ​និយាយ​ដដែល​ថា ​រូប​នាង​មិនមែន​ជា​ប្រពន្ធ​ស្របច្បាប់​នោះ​ទេ  ទៅ​ប្តឹង​អ្នក​ណា​ ក៏​ប្តឹង​ទៅ…! ​។ ដោយមិន​អាច​ទ្រាំ​រស់នៅ​បាន​នាង​ក៏​បាន​ចុះ​ចេញពីផ្ទះ ដោយ​គ្មាន​លុយ​១​រៀល​ជាប់​នឹងខ្លួន​ឡើយ​ ។ ក្រោយ​ពី​សមត្ថកិច្ច​ជួយ​អន្តរា​គមន៍​អោយ​ដាក់​ពាក្យ​ប្តឹង តែ​នាងសំរេចចិត្ត​មិន​ប្តឹងផ្តល់​អី​ទេ ​ព្រោះ​គ្មាន​លុយ  ហើយ​សមត្ថកិច្ច ​ក៏​បាន​រ៉ៃ​អង្គាសប្រាក់​គ្នា ​បាន​១៥​ម៉ឺន​រៀល ជូននាង ដើម្បី​អោយ​នាង​ជិះ​រថយន្ត​ទៅ​ផ្ទះ​ នៅ​ខេត្តកំពង់ស្ពឺ​វិញ​​ ។ ​នេះ​គឺជា​មេរៀន​មួយ​នៃ​ជីវិត​ស្ត្រី​ គួរពិចារណា​ និង​គួរ​ចៀសវាង​មុន​នឹង​ស​ម្រ​ច​ចិត្ត​ជ្រើសរើស​គូស្រករ ។
   
សូម​បញ្ជាក់​ថា ព័ត៌មាន​ខាងលើ​នេះ គឺជា​ព័ត៌មាន​ដែល​យើង​ទទួល​បាន​តែ​ភាគី​ម្ខាង​ប៉ុណ្ណោះ ចំណែក​ភាគី​ខាង​ប្តី​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ ៕