ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ត៌មាន​ប្លែក​ៗ​កើតឡើង​លើ​ពិភពលោក

9 ឆ្នាំ មុន

១-​ដេក​មើល​កុន
អតិថិជន​ដេក​ទស្សនា​ភាពយន្ត​ក្នុង​រោង «​គី​ម៉ូ​ស្តា​រ៍ ដឺ​ឡាក់​» នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ក្រុង​មូ​ស្គូ ប្រទេស​រុ​ស្ស៊ី និង​ចាត់ទុកជា​រោង​ភាពយន្ត​ដំបូង​នៅ​ក្នុង​ប្រទេស​ដែល​បង្កើត​ជា​គ្រែ​ដេក​បាន ។

១-​ដេក​មើល​កុន
អតិថិជន​ដេក​ទស្សនា​ភាពយន្ត​ក្នុង​រោង «​គី​ម៉ូ​ស្តា​រ៍ ដឺ​ឡាក់​» នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ក្រុង​មូ​ស្គូ ប្រទេស​រុ​ស្ស៊ី និង​ចាត់ទុកជា​រោង​ភាពយន្ត​ដំបូង​នៅ​ក្នុង​ប្រទេស​ដែល​បង្កើត​ជា​គ្រែ​ដេក​បាន ។

២-​តុក្កតា​សុភមង្គល​នៅ​ទី​សាធារណៈ
ប្រិ​យ​មិត្ត​តុក្កតា «​ហេ​ឡូ​» ថតរូប​ក្នុង​ពិធី​បង្ហាញ​តុក្កតា​នាំ​សំណាង ហេ​ល​ឡូ​គីត​ទី អេ​ត​វ៉េ​ន​ជ័រ នៅ​ឧទ្យាន​កម្សាន្ត ឌូ​ហ្វា​ន  (Dufan) ក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ។

៣-​ជិះសេះ​ដើម្បី​ការពារ​ព្រំដែន
អាជ្ញាធរ​ល្បាត​តាម​ព្រំដែន​អា​មេ​រិ​ក​ជិះសេះ​ត្រង់​បរិវេណ​ព្រំដែន​អា​មេ​រិ​ក ម៉ិ​ក​ស៊ិ​ក នៅ​រដ្ឋ​អា​រី​សូ​ណា ក្រោយ​ពី​រដ្ឋាភិបាល​បង្កើន​ប្រាក់​និង​កងការពារ កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លង​មក ធ្វើ​ឱ្យ​ការ​ឆ្លង​ដែន​ខុសច្បាប់​របស់​ម៉ិ​ក​ស៊ិ​ក​ថយ​ចុះ ។

៤-​របាំ​ពាក់​ស្រោម​មុខ​បិសាច
អ្នករបាំ​បាន​ពាក់​ស្រោម​មុខ​បិសាច​នៅ​ក្នុង​មហោស្រព​កីឡា​ពាក់​ស្រោម​មុខ​អន្តរជាតិ ក្រុង​ព័រ​និក ប្រទេស​ប៊ុល​ហ្គា​រី ។

៥-​ប៉េងប៉ោង​មាន​រូប​នាយក​រដ្ឋមន្ត្រី​អីុតា​លី
ស្ត្រី​ម្នាក់​បាន​សប់​ប៉េងប៉ោង​មាន​រូប​ផ្ទៃមុខ​លោក​ម៉ាត​តេ​យ៉ូ រ៉េ​ន​ស៊ី នាយក​រដ្ឋមន្ត្រី​អុ​ី​តា​លី ជា​ផ្នែក​មួយ​ក្នុង​ការ​តវ៉ា​របស់​ក្រុម​សហជីព​កម្មករ​អុ​ី​តា​លី​នៅ​ក្រុង​រ៉ូ​ម ប្រឆាំង​នឹង​ច្បាប់​ពលករ​របស់​លោក​រ៉េ​ន​ស៊ី ដែល​ផ្តល់​ឱកាស​ដល់​ក្រុមហ៊ុន​នានា​អាច​ដេញ​ពលករ​បាន​យ៉ាង​ស្រួល ។

៦-​ស្នែង​ដាយ​ណូ​ស៊័​រ
លោក​អេ​ន​ឌ្រូ​ហ្វា​ក អ្នក​វិទ្យាសាស្ត្រ​នៅ​សារមន្ទីរ​បុរាណវិទ្យា សហរដ្ឋអាមេរិក  បាន​បង្ហាញ​គ្រោង​ផូស៊ីល​មួយ​ផ្នែក​ដែល​សន្និដ្ឋាន​ថា​ជា​ស្នែង​ដាយ​ណូ​ស័​៊​រ អា​គ្វី​ឡុ​ប អា​មេ​រិ​ក មាន​អាយុ​ប្រហែល​១០៨​លាន​ឆ្នាំ​មុន ស្ថិត​នៅ​ទ្វីបអាមេរិក​ខាងជើង  និង​ចាត់​ទុក​ថា​ជា​ការ​រក​ឃើញ​ផូស៊ីល​ដាយ​ណូ​ស័​៊​រ​ដ៏​ចំណាស់​បំផុត ។

៧-​ភ័យ​ខ្លាច​នឹង​សត្វ​ប្រមា
ប៉ូលិស​ក្រុង​ម៉េ​ន​ឆេ​ស្ទ័​រ ចក្រភព​អង់គ្លេស ងឿងឆ្ងល់​ដែល​ទទួល​ទូរស័ព្ទ​ពី​ស្ត្រី​ម្នាក់ ឱ្យ​ចាប់​ប្រមា ដោយ​ក្នុង​បណ្តឹង​របស់​ស្ត្រី​រូប​នោះ បញ្ជាក់​ថា មាន​ប្រមា​មួយ​ក្បាល ស្ថិត​ក្នុងផ្ទះ ហើយ​ឱ្យ​ជួយ​មក​ចាប់​ផង គាត់​ខ្លាច​ណាស់ ។
ប៉ូលិស​បាន​ប្រាប់​វិញ​ថា ប្រមា​មិន​ធ្វើបាប​នរណា​ទេ ។

៨-​ផ្ទះ​លោក​ប្រធាន​ម៉ៅ សេ​ទុង
ពលរដ្ឋ​ចិន នាំ​គ្នា​ហាត់ប្រាណ​នៅ​បរិវេណ​មុខ​ស្ថានីយ​រថភ្លើង ក្រុង​សាវ​សាន ខេត្ត​ហ៊ូ​ណា​ន ជា​ផ្ទះ​របស់​លោក​ប្រធាន​ម៉ៅ សេ​ទុង  អតីត​មេដឹកនាំ​ចិន ដែល​មាន​រូបភាព​លោក​ប្រ​ធានា ធិ​បតី​បិទ​នៅ​ពីក្រោយ ។

៩-​ការពារ​សត្វ​ដែល​គេច​ពី​ក្រុង
បុគ្គលិក​សួនសត្វ «​តា​ម៉ា​» នៅ​ភាគ​ខាងលិច​ក្រុង​តូ​ក្យូ​បាន​លើក​រូប​ក្បាល​ខ្លារខិន ចេញពី​ខ្លួន​ក្រោយ​ពេល​ចប់​ការ​ហ្វឹកហាត់​ពី​ការពារ​សត្វ​ដែល​រួច​ពី​ទ្រុង និង​ចាត់​ទុក​ថា​ជា​ការ​ហាត់​សម​ប្រចាំឆ្នាំ ៕