រាជធានីភ្នំពេញ ៖ មន្ត្រីយោធាប្រចាំការនៅក្នុងសួនឧស្សាហកម្មកាណាឌីយ៉ា បានផឹកស៊ីស្រវឹងឈ្លោះប្រកែកគ្នាជាមួយសន្តិសុខហើយក៏ដើរទៅយកកាំភ្លើងអាកាបាញ់ឡើងលើ៤ ទៅ៥គ្រាប់ បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី២៤ កុម្ភៈ ២០១៥ ស្ថិតក្នុងសួនឧស្សាហកម្មកាណាឌីយ៉ា ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពបានឱ្យដឹងថា មុនពេលកើតហេតុ មន្ត្រីយោធាដែលបោះជំរំនៅក្នុងសួនឧស្សាហកម្មកាណាឌីយ៉ាចំនួន៤នាក់ បានផឹកស្រាស្រវឹង ហើយដើរទៅរករឿងឈ្លោះប្រកែកជាមួយសន្តិសុខឯកជនយាមនៅចំណុចខាងលើ ដោយមន្ត្រីយោធានោះរត់ដេញវាយសន្តិសុខ តែមិនបង្កឱ្យរងរបួសធ្ងន់ធ្ងរទេ ក៏មានការសម្របសម្រួលគ្នាចប់រឿងហើយ ស្រាប់តែមន្ត្រីយោធាម្នាក់ក្នុងចំណោម៤នាក់បានរត់ចូលទៅយកកាំភ្លើងអាកាមួយដើម មកបាញ់គំរាមចំនួន៤ ទៅ៥គ្រាប់ បង្កឱ្យមានការភ្ញាក់ផ្អើលដល់នគរបាល និងប៉េអឹមចុះទៅដល់កន្លែងកើតហេតុ តែមិនហ៊ានចូលទៅអន្តរាគមន៍ទេ ដោយសារតែភាគីដែលបាញ់បោះ ក៏ជាមន្ត្រីយោធាដែរ បានត្រឹមតែឈរសាកសួរព័ត៌មាននៅខាងក្រៅតែប៉ុណ្ណោះ ។
ចែករំលែកព័តមាននេះ