ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរ​បាល​ស្រុក​ប្រាសាទ​បល្ល័ង្កឃាត់ខ្លួន​បុរស​ម្នាក់​ពី​​បទ​រំលោ.ភ​សេព​សន្ថវៈ

9 ឆ្នាំ មុន

​ខេត្ត​កំពង់​ធំ​ ៖ បុរស​ម្នាក់​ត្រូវ​​​សមត្ថកិច្ច​​នៃ​អធិការ​ដ្នា​ន​នគរបាល​ស្រុក​ប្រាសាទ​បល្ល័ង្កចាប់​វាយ​ខ្នោះកសាង​សំណុំរឿង​ចាត់ការ​តាម​និ​តិ​វិធី​ពី​​បទ​រំលោ.ភ​សេព​ស​ន្ថវៈ​។

​ខេត្ត​កំពង់​ធំ​ ៖ បុរស​ម្នាក់​ត្រូវ​​​សមត្ថកិច្ច​​នៃ​អធិការ​ដ្នា​ន​នគរបាល​ស្រុក​ប្រាសាទ​បល្ល័ង្កចាប់​វាយ​ខ្នោះកសាង​សំណុំរឿង​ចាត់ការ​តាម​និ​តិ​វិធី​ពី​​បទ​រំលោភ​សេព​ស​ន្ថវៈ​។

លោកវរ​សេនី​យ៍ឯក កែ ខាន់​ណា​រ៉ា ស្នងការ​រង​នគរបាល​ខេត្តកំពង់ធំ និង​ជា​ប្រធាន​ការិយាល័យ​ព្រហ្ម​ទណ្ឌ​បាន​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​២២ កុម្ភៈ ​២០១៥ នារី​រង​គ្រោះឈ្មោះ វ .​ស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​រាំង ឃុំ​រណៈសិរ្ស ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ បាន​ដាក់​ពាក្យបណ្តឹង​​ប្តឹងជនសង្ស័យម្នាក់​ឈ្មោះ ធី​ម រុន ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​វាល​ល្ពា​ក់ ឃុំ​សាលា​វិស័យ ស្រុកប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ មាន​ប្រពន្ធ និង​មានកូន​២​នាក់​ទៀត​ផង​​ថា ​បាន​ចាប់​អូស​រូប​នាង​យក​ទៅ​ក្នុង​ព្រៃ​ត្រង់​ចំណុច​តំបន់​ថ្លុក​កកោះ ខាងលិច​ភូមិ​វាល​ល្ពា​ក់ ឃុំ​សាលា​វិស័យ ចម្ងាយ​ពី​ផ្លូវលំ​ប្រហែលជា​៥០០ម៉ែត្រ​យក​មក​រំលោភ​រហូត​បាន​សម្រេច​ ​ខណៈ​ពេល​​​រូប​នាងដើរ​ត្រឡប់​មក​ពី​មើល​គេ​រាំ​ធុង​បាស់​នៅ​ក្នុង​ភូមិ​។ បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​នារី​រង​គ្រោះ នៅ​រសៀល​ថ្ងៃ​ដដែល​សមត្ថកិច្ច​ក៏​បាន​​ឃាត់​ជនសង្ស័យ​យក​មក​ធ្វើការ​សាកសួរ​!។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា រូបគេ​ពិតជា​បាន​ចាប់រំលោភ​នារី​រង​គ្រោះ​រហូត​បាន​សម្រេច​ពិតប្រាកដ​មែន​ ។ ក្រោយ​ពី​ទទួល​បា​នចម្លើយ​សារភាព​ពី​ជនសង្ស័យ សមត្ថកិច្ច​​បានកសាង​សំណុំ​រឿង​​​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​សាលាដំបូង​ខេត្ត​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព
    ​    ​    ​    ​    ​    ​    ​    ​​