ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើការ​នៅ​ហាង​កាហ្វេ​បាន​ប្រាក់ខែ​៥០​ដុល្លារ ត្រូវ​ចោរឆក់​អស់​៤០​ដុល្លារ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​ជិះ​កង់​ចេញពី​ធ្វើការ​នៅ​ហាង​កាហ្វេ​ត្រឡប់​ទៅ​ផ្ទះ​វិញ ត្រូវ​ចោរឆក់​កាបូប​បាន​សម្រេច ហើយ​ត្រូវ​សមត្ថកិច្ច​ជិះ​ម៉ូតូ​ប្រទះ​ឃើញ​បាន​ដេញ​តាម​ធាក់​ម៉ូតូ​ផ្តួល​ចាប់​បាន​២​នាក់

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​ជិះ​កង់​ចេញពី​ធ្វើការ​នៅ​ហាង​កាហ្វេ​ត្រឡប់​ទៅ​ផ្ទះ​វិញ ត្រូវ​ចោរឆក់​កាបូប​បាន​សម្រេច ហើយ​ត្រូវ​សមត្ថកិច្ច​ជិះ​ម៉ូតូ​ប្រទះ​ឃើញ​បាន​ដេញ​តាម​ធាក់​ម៉ូតូ​ផ្តួល​ចាប់​បាន​២​នាក់ តែ​កាបូប​លុយ​ត្រូវ​ជនសង្ស័យ​គ្រវាត់​ចោល​បាត់​ហើយ​។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៨​និង​១០​នាទី​យប់ ថ្ងៃ​ទី​២១ កុម្ភៈ តាម​មហាវិថី​ព្រះ​មុនី​វង្ស ក្បែរ​ក្រសួង​នគរ​ដែនដី​រូប​នី​យ​កម្ម និង​សំណង់ ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ។

នារី​រង​គ្រោះ​មានឈ្មោះ​ជន រ​ដ្ឋា អាយុ​១៩​ឆ្នាំ ធ្វើការ​នៅ​ហាង​កាហ្វេ ស្នាក់​នៅ​សង្កាត់​ផ្សារ ដើម​ថ្កូវ ខណ្ឌចំការមន បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​នាង​ចេញពី​ធ្វើការ​ជិះ​កង់​ត្រឡប់ ទៅ​ផ្ទះ​វិញ ដោយ​ដាក់​កាបូបស្ពាយ​នៅ​ក្នុង​កន្ត្រក​កង់​ជិះ​តាម​មហាវិថី​ព្រះ​មុនី​វង្ស ពី​ជើង​ទៅ​ត្បូង មក​ដល់​ចំណុច​ខាងលើ ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ស្តេ​ប ពណ៌​ផ្កាឈូក បិទ​ស្កុ​ក​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AS 4272 មក​ដល់​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប បាន​សម្រេច​ធ្វើ​ឲ្យ​នារី​រង​គ្រោះ​ឈប់​កង់​អង្គុយ​យំ​ស្តាយ​លុយ​៤០​ដុល្លារ និង​ទូរស័ព្ទ​ចុច​ពិល មួយ​គ្រឿង នៅ​ក្នុង​កាបូប​លុយ ព្រោះ​នាង​ធ្វើការ​មួយ​ខែ​បាន​តែ​៥០​ដុល្លារ​ទេ ស្រប​ពេល នោះ​មាន​សមត្ថកិច្ច​ម្នាក់​ជិះ​ម៉ូតូ​ណៃ​ហ៊​ត មួយ​គ្រឿង ប្រទះ​ឃើញ​បាន​ជិះ​ដេញ​តាម​ជន សង្ស័យ ហើយ​ធាក់​ម៉ូតូ​មួយ​ជើង​ផ្តួល​ក៏​ត្រូវ​ប្រជាពលរដ្ឋ​ចាប់​បាន​ភ្លាម​ៗ​ទាំង​២​នាក់ ។

ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បានជា​អ្នក​បើក​ម៉ូតូ​មានឈ្មោះ​ហម សុ​ភ័ក្ត្រ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ស្នាក់​នៅ​សង្កាត់​អូរ​ឬ​ស្សី​ទី​៤ ខណ្ឌ​៧​មក​រា និង​ម្នាក់​ទៀត​ជា​អ្នក​ឆក់​មានឈ្មោះ​ហុ​ក ចិន្តា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ស្នាក់​នៅ​ជាមួយ​គ្នា ។ ចំណែក​កាបូប​របស់​ជន​រង​គ្រោះ ត្រូវ​ជនសង្ស័យ​បោះចោល​បាត់​ទៅ​ហើយ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​បឹង ត្របែក ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​ខណ្ឌចំការមន ចាត់ការ​តាម​ច្បាប់​៕