រាជធានីភ្នំពេញ៖ក្រុមចោរប្រដាប់អាវុធ២នាក់បានធ្វើសកម្មភាពបាញ់ទៅលើជនរងគ្រោះចំនួន២គ្រាប់ រួចប្លន់យកម៉ូតូ តែមិនបានសម្រេចនៅវេលាម៉ោង៤និង១០នាទីទាបភ្លឺ ឈានចូលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវលំ ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
យុវជនរងគ្រោះបានឲ្យដឹងថាខ្លួនមានឈ្មោះខៃ វណ្ណា អាយុ២៣ឆ្នាំ មានស្រុកកំណើតណើតនៅភូមិរមាសឈ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។រីឯមិត្តភក្តិ២នាក់ទៀតមានឈ្មោះចេង វុទ្ឋី ភេទប្រុស អាយុ១៩ឆ្នាំ ម្នាក់ទៀតឈ្មោះទូច សុខា ភេទប្រុស អាយុ១៩ឆ្នាំ ជាកម្មករសំណង់អ្នកទាំង៣ស្នាក់នៅជាមួយគ្នាម្តុំផ្សារដីហុយ ។ជនរងគ្រោះបន្តថាមុនពេលកើតហេតុខ្លួននិងមិត្តភក្តិ២នាក់ខាងលើបានជិះម៉ូតូចេញពីរាំកំសាន្តនៅក្លិបស្ពាយឌឺ ក្រោយចេញពីក្លិបមិនត្រឡប់មកផ្ទះជួលនៅម្តុំផ្សារដីហុយវិញនោះទេ គឺទៅផ្ទះបងនៅកន្លែងកើតហេតុខាងលើ តែពេលទៅដល់ទូរស័ព្ទគ្មានអ្នកលើ ហៅទ្វារក៏មិនបើក ពួកគេទាំង៣នាក់ ក៏អង្គុយចាំនៅមុខផ្ទះ ព្រោះដល់ម៉ោង៤បងរបស់ជនរងគ្រោះនិងបើកទ្វារ ។ខណៈអង្គុយចាំបងធម៌បើកទ្វារ ស្រាប់តែលេចមុខក្រុមជនសង្ស័យចំនួន២នាក់ប្រដាប់ដោយកាំភ្លើងខ្លីមិនស្គាល់ម៉ាក ដើរចូលមកសួរថាម៉េចអែងមើលមុខអញ ហើយក៏ដកកាំភ្លើងបាញ់ចំនួន២គ្រាប់ទៅលើជនរងគ្រោះបានគេចទាំងសោរម៉ូតូនៅជាប់ខ្លួន ជាហេតុធ្វើឲ្យក្រុមចោរគ្មានសោរចាក់ ក៏អូសម៉ូតូដល់ចំណុចផ្លូវលំភូមិត្រពាំងថ្លឹង ក៏ប្លុងម៉ូតូចោលនៅទីនោះ ហើយរត់គេចខ្លួនបាត់ស្រមោល ទើបភ្ញាក់ផ្អើលដល់សមត្ថកិច្ចប៉ូលិសចុះជួយអន្តរាគមន៍តែម្តង ៕
ចែករំលែកព័តមាននេះ