ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ជន​ជាតិ​កូរ៉េ​ម្នាក់​ត្រូវ​ចោរ​២នាក់​ឆក់​កាបូប​លុយ​មុខ​វត្ត​មហា​មន្ត្រី​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ស្ត្រី​ជន​ជាតិ​កូរ៉េ​ម្នាក់​ត្រូវ​ជន​សង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ស្ទែប​​ធ្វើ​សកម្ម​ភាព​ឆក់​កាបូប​លុយ​ទៅ​បាត់​ដោយ​សុវត្ថិ​ភាព​ ខណៈ​ស្ត្រី​រូប​នោះ​កំពុង​ជិះ​រ៉ឺម៉ក​ម៉ូតូតាម​ផ្លូវ​​បម្រុង​​ទៅ​ទស្សនា​បឹង​ជើង​ឯក។

រាជ​ធានី​ភ្នំពេញ​ ៖ ស្ត្រី​ជន​ជាតិ​កូរ៉េ​ម្នាក់​ត្រូវ​ជន​សង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ស្ទែប​​ធ្វើ​សកម្ម​ភាព​ឆក់​កាបូប​លុយ​ទៅ​បាត់​ដោយ​សុវត្ថិ​ភាព​ ខណៈ​ស្ត្រី​រូប​នោះ​កំពុង​ជិះ​រ៉ឺម៉ក​ម៉ូតូតាម​ផ្លូវ​​បម្រុង​​ទៅ​ទស្សនា​បឹង​ជើង​ឯក។

ហេតុ​ការណ៍ប​នេះ​​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​២រសៀល ថ្ងៃ​ទី​១៧ កុម្ភៈ ២០១៥ នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហនុ​មុខ​វត្ត​មហា​មន្ត្រី​ ស្ថិត​ក្នុង​សង្កាត់​វាល​វង់ ខណ្ឌ​៧​មករា​។

តាម​អ្នក​បើក​រ៉ឺម៉ក​ម៉ូតូ​ដែល​ដឹក​ស្ត្រី​ជន​ជាតិ​កូរ៉េ​ខាងលើ​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​រូប​គាត់​បាន​ដឹក​ស្ត្រី​រង​គ្រោះ​​ចេញ​ពី​មាត់​ទន្លេ​ធ្វើ​ដំណើរ​បម្រុង​ទៅ​ទស្សនា​​បឹង​ជើង​ឯក​ ស្ថិត​ក្នុង​ខណ្ឌ​ដង្កោ​ ខណៈ​មក​ដល់​ចំណុច​កើត​ហេតុ​ស្រាប់​តែ​មាន​ជន​សង្ស័យ​២នាក់​ជិះ​ម៉ូតូ​ម៉ាក​ស្ទែប​មក​អែប​ជិត​រួច​ធ្វើ​សកម្ម​ភាព​ឆក់​កាបូប​ពី​ស្ត្រី​រង​គ្រោះ​បាន​សម្រេច​ហើយ​ជិះ​គេច​ខ្លួន​បាត់​ស្រមោល​។

លុះ​បន្តិច​ក្រោយ​មក​ស្រាប់​តែ​មាន​ជន​សង្ស័យ​២នាក់​រើស​បាន​កាបូប​របស់​ស្ត្រី​រង​គ្រោះ​តាម​ផ្លូវ​ក៏​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​​​សួរ​នាំ ។ នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​ជន​សង្ស័យ​ទាំង​២នាក់​បាន​ឆ្លើយ​​​ថា ពួក​គេ​ជា​កម្មករ​មក​ពី​បើក​ថ្នាំ​របេង ​មិន​បាន​ឆក់​កាបូប​ស្ត្រី​រង​គ្រោះ​ទេ គឺ​ពួក​គេ​រើស​បាន​តាម​ផ្លូវ​ ។ ទោះ​ជាយ៉ាង​ណា​ពេល​នេះ​ជន​សង្ស័យ​ទាំង​២នាក់ និង​ស្ត្រី​រង​គ្រោះ​ត្រូវ​សមត្ថ​កិច្ច​នាំ​ទៅ​សួរ​នាំ​បន្ត​ទៀត​នៅ​ប៉ុស្តិ៍។

ស្ត្រី​ជា​ម្ចាស់​កាបូប​បាន​ឱ្យ​ដឹងថា ក្នុង​កាបូប​លុយ​របស់​គាត់​មាន​លុយ១០០​ដុល្លារ និង​លិខិត​ឆ្លង​ដែន​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព