ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពីក្លិប​ត្រូវជន​សង្ស័យ​ភ្ជង់​ប្លន់​ម៉ូតូ​បាត់

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នារី​២​នាក់​ និង​ខ្ទើ.យ​ម្នាក់​​ចេញពី​ក្លិបជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ ​ត្រូវ​ជនសង្ស័យ​​ដេញ​តាម​ប្លន់​​ដល់​មុខ​ផ្ទះ​​នៅ​ក្នុង​បុរី​ញូ​​វ​ថោ​ន កាលពី​វេលា​ម៉ោង០​៣ ​និង​៣០​នាទី​ទៀប​ភ្លឺ​​ថ្ងៃ​ទី​​១៧ ​កុម្ភៈ

រាជធានីភ្នំពេញ ៖ នារី​២​នាក់​ និង​ខ្ទើយ​ម្នាក់​​ចេញពី​ក្លិបជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ ​ត្រូវ​ជនសង្ស័យ​​ដេញ​តាម​ប្លន់​​ដល់​មុខ​ផ្ទះ​​នៅ​ក្នុង​បុរី​ញូ​​វ​ថោ​ន កាលពី​វេលា​ម៉ោង០​៣ ​និង​៣០​នាទី​ទៀប​ភ្លឺ​​ថ្ងៃ​ទី​​១៧ ​កុម្ភៈ ២០១៥ ស្ថិត​នៅ​តាម​​ផ្លូវ​​បេតុង ក្នុង​ភូមិ​​ព្រៃ​​ទា សង្កាត់​ចោម​​ចៅ ខណ្ឌ​​ពោធិ៍​​សែន​​ជ័យ ។

ប្រភព​បាន​ឱ្យ​ដឹងថា នារី​ជា​​ម្ចាស់​ម៉ូតូ​​ឈ្មោះ​ជា ស្រី​ស្រស់ ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ​បានឱ្យ​​ដឹង​​ថា មុន​ពេល​កើតហេតុ ​ពួក​គេ​មាន​​គ្នា​៣​​នាក់ (ស្រី​២​នាក់​ និង​ខ្ទើយ​ម្នាក់) ជិះ​ម៉ូតូ​ស្គូ​​ពី ពណ៌​ស ពាក់​ស្លាក​លេខភ្នំពេញ 1BE 9484 ដោយ​ឈ្មោះវី ត្រូវជា​មិត្ត​ភ​ក្តិ​ម្ចាស់​​ម៉ូតូ​ជា​អ្នក​បើក​ទៅ​ចូល​ក្លិប​ប្លូ​ហ្សូ​ននៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​​សែន​​សុខ ។

ពេល​ចេញពី​ក្លិបបាន​នាំ​គ្នា​ចូល​​ហូប​ស៊ុប​ឆ្នាំងដី​រួច​ទើប​​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ ខណៈ​ពេល​ជិះ​ដល់​ស្តុ​ប​មុខ​ព្រ​លាន​យន្តហោះ​អន្តរ​ជាតិ​​ភ្នំពេញ មាន​ភ្លើង​ម៉ូតូ​២​គ្រឿង​ជិះ​ដេញ​តាមធ្វើ​នារី​រង​គ្រោះ​ បាន​បត់​ចូល​តាម​ផ្លូវ​បេតុង​ចូល​ទៅ​ក្នុង​បុរី​ញូ​វ​ថោ​ន ហើយ​ជន សង្ស័យ​​នៅ​តែ​ជិះ​ដេញ​តាម​មាន​ម៉ូតូ​៣​គ្រឿង​គ្នា​៦​នាក់ ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​២​គ្រឿង​ និង​ម៉ូតូភូសាមួយ​គ្រឿងឃើញ​បែប​នេះ​ ពេល​ទៅ​ដល់​ផ្ទះ​​ ហើយ​នារី​រង​គ្រោះ​បាន​ឈប់​នៅ​មុខ​ផ្ទះ​ម៉ាស្សា​​កោស​ជប់​ ដែល​ស្ថិត​នៅ​ទល់មុខ​ផ្ទះ​របស់​ជន​រង​គ្រោះ ​ហើយ​ឱ្យ​ម្ចាស់ផ្ទះ​ដើរទៅ​​ចាក់សោ​ចូល​ផ្ទះ ក៏​ត្រូវ​ជនសង្ស័យ​២​នាក់ ​ពាក់មួក​ការពារ​សុវត្ថិភាព​ ដើរទៅ​ជិត​​ហើយ​បាន​ដក​កាំភ្លើង​ភ្ជង់​ប្លន់​​យក​ម៉ូតូ​ទៅ​បាត់​​ដោយ​​សុវត្ថិ​ភាព ។ ក្រោយ​ពេល​កើតហេតុ​ នារី​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ចោម​ចៅ​ឱ្យសមត្ថកិច្ចជួយ​អន្ត​រាគ​មន៍ ។