ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រ​ពេក​ស្រវឹងស្រា​ដុត​ផ្ទះ​ចោល

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ កូនខ្ទម​ធ្វើ​ពី​ឈើ​ប្រក់ស​ង្ក័​សី​ទំហំ​៤​ម៉ែត្រ​គុណ​៦​ម៉ែត្រ​មួយ​ខ្នង​ត្រូវ​បាន​ម្ចាស់ផ្ទះ​ស្រវឹងស្រា​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ​ប្រមូល​ខោអាវ​ដុត​ផ្ទះ​ចោល​តែ​ម្តង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​

រាជ​ធានី​ភ្នំពេញ ៖ កូនខ្ទម​ធ្វើ​ពី​ឈើ​ប្រក់ស​ង្ក័​សី​ទំហំ​៤​ម៉ែត្រ​គុណ​៦​ម៉ែត្រ​មួយ​ខ្នង​ត្រូវ​បាន​ម្ចាស់ផ្ទះ​ស្រវឹងស្រា​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ​ប្រមូល​ខោអាវ​ដុត​ផ្ទះ​ចោល​តែ​ម្តង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧ ​និង​៤៥​នាទី​យប់​ ថ្ងៃ​ទី​១៦ ​កុម្ភៈ នៅ​ភូមិ​កន្ទោក​ខាងជើង សង្កាត់ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រជាពលរដ្ឋ​រស់នៅ​ជិត​កន្លែង​កើតហេតុ​​​បាន​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ​មានឈ្មោះ ឪ​ក ចំរើន ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មុខរបរ​កម្មករ​សំណង់ និង​ប្រពន្ធ​ឈ្មោះ វ៉ា ផ​ល្លី អាយុ​៤៣​ឆ្នាំ មានកូន​៣​នាក់ ស្រី​២​នាក់ និង​ប្រុស​ម្នាក់​នៅ​ក្នុង​បន្ទុក ។

គ្រួសារ​ខាងលើ​នេះ​មាន​ជីវភាព​ក្រីក្រ​ណាស់​រក​ព្រឹក​ខ្វះ​ល្ងាច សូ​ម្បី​តែ​ខ្ទម​ដែល​សង់​ក៏​សង់​នៅ​លើ​ដី​ទំនប់​ដែល​ជា​ចំណី​ផ្លូវ​ដែរ មិនមែន​ជា​ដី​កម្ម​សិ​ទិ្ធ​របស់​ពួក​គាត់​ទេ ។ ​ជា​រៀងរាល់ថ្ងៃ​គ្រួសារ​នេះតែងតែ​ឈ្លោះប្រកែក​គ្នា​ជា​ញឹកញាប់ ហើយ​មុន​ពេល​កើតហេតុ​ប្តី​ប្រពន្ធ​នោះ​បាន​ឈ្លោះប្រកែក​គ្នា​ទាំង​បុរស​ជា​ប្តី​ស្រវឹងស្រា​ទៀត​ផង ។ បន្ទាប់​ពី​ឈ្លោះប្រកែក​គ្នា​រួច​ហើយ​ស្រាប់តែ​ប្រពន្ធ​ និង​កូន​នៅផ្ទះ​មួយកំណាត់​ខាង​មុខ ចំណែក​ប្តី​នៅ​មួយ​កំណាត់​ផ្ទះបាយ​ខាងក្រោយ​ហើយ​ចាក់​គន្លឹះ​ជាប់​បានប្រមូល​ខោអាវ​ដុត​នៅ​ក្នុងផ្ទះ​ធ្វើ​ឲ្យ​ឆាបឆេះ​ផ្ទះ​អស់​មួយ​កំណាត់​ខាងក្រោយ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ពេល​ដែល​ភ្លើង​ឆាបឆេះ​អ្នក​ជិតខាង​នាំ​គ្នា​ចាប់​ហែក​ជញ្ជាំង​ស​ង្ក័​សី​ទាញ​បុរស​ដែល​ស្រវឹង​ចេញពី​ក្នុង​ភ្លក់​ភ្លើង និង​យកប្រពន្ធ​កូន​ចេញ​ខ្លាច​មាន​គ្រោះថ្នាក់ ហើយ​បាន​ជួយ​ពន្លត់​រលត់​អស់​ទៅ​វិញ មិន​បាន​ឆ្លង​រាលដាល​ឆេះ​ខ្ទម​អស់ទាំង​ស្រុង​ទេ គឺ​ឆេះ​អស់​ពាក់កណ្តាល​នៅ​សល់​ពាក់កណ្តាល ។ បន្ទាប់​ពី​ភ្លើង​ឆេះ​ផ្ទះ​ និង​ខោអាវ​មុង​ភួយអស់ហើយ​ប្រពន្ធ​គិតតែ​ពី​អង្គុយ​យំ​ដោយសារ​តែ​អត់​មាន​លុយកាក់​ផង ភ្លើង​ឆេះ​ផ្ទះ​អស់ទៀត​មាន​លុយ​ឯណា​ទិញ​ខោអាវ​ និង​ចានឆ្នាំង​ដាំបាយ​ឲ្យ​កូន​ហូប​បន្ត​ទៀត ៕