ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ជាតិ​អប្សរាបន្ថែមឆ្មាំ​ជិត​១.០០០​នាក់តាម​ប្រាសាទ​បុរាណ បន្ទាប់​ពី​មានការលួច​ថតរូបអាស​អាភាស​

9 ឆ្នាំ មុន

ខេត្តសៀមរាប​ ៖ ​បន្ទាប់​ពី​មាន​លេច​ចេញ​​រូបភាព​អាក្រាត​កាយ​នៅ​តាម​តំបន់​ប្រាសាទបុរាណ​ខ្មែរ​ជា​បន្ដបន្ទាប់​មក អាជ្ញាធរ​ជាតិ​អប្សរា​បាន​បន្ថែម​កម្លាំង​សន្ដិសុខ​បន្ថែម​ទៀត ដើម្បី​ឃ្លាំមើល​ពី​សកម្មភាព​ទាំងនោះ​។​

ខេត្តសៀមរាប​ ៖ ​បន្ទាប់​ពី​មាន​លេច​ចេញ​​រូបភាព​អាក្រាត​កាយ​នៅ​តាម​តំបន់​ប្រាសាទបុរាណ​ខ្មែរ​ជា​បន្ដបន្ទាប់​មក អាជ្ញាធរ​ជាតិ​អប្សរា​បាន​បន្ថែម​កម្លាំង​សន្ដិសុខ​បន្ថែម​ទៀត ដើម្បី​ឃ្លាំមើល​ពី​សកម្មភាព​ទាំងនោះ​។​សង្គម​ស៊ី​វិលបាន​​សាទរ​នឹង​ការ​បន្ថែម​កម្លាំង​នេះ ប៉ុន្ដែ​អាជ្ញាធរ​ត្រូវ​មាន​វិធានការ​តឹងតែង​ជា​មុន ដោយ​ដាក់​បំរាម​ហាមឃាត់​ពី​ការ​ថតរូប​ភាព​ជា​ដើម​។

មន្ដ្រី​អាជ្ញាធរ​ជាតិ​អប្សរា​ឲ្យ​ដឹង​ថា ខ្លួន​បាន​ពង្រឹង​កងកម្លាំង​សន្ដិសុខ​(​ឆ្មាំ​)​បន្ថែម​ទៀត ដោយ​មាន​ចំនួន​ជិត​១​ពាន់​នាក់ ដាក់​នៅ​តាម​ប្រាសាទបុរាណ​ខ្មែរ ដើម្បី​ការពារ​ជនខិលខូច លួច​ចូល​ថតរូប​អាសអាភាស ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វប្បធម៌ និង​អរិយធម៌​ខ្មែរ​នៅ​តំបន់​អង្គរ​។

ការ​ពង្រឹង​នេះ ក្រោយ​ពេល​ដែល​ស្ថាប័ន​នេះចាប់​បាន​ជនរ​ទេស​ស​ចំនួន​៥​នាក់ មក​លួច​ថតរូប​អាស​អាភាស​នៅ​តាម​ប្រាសាទព្រះខ័ន និង​ប្រាសាទបន្ទាយក្ដី ជា​បន្ដបន្ទាប់​។ លោកស្រី ចៅ​ស៊ុន កិរិយា អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ប្រាប់​កោះសន្តិភាព​នៅ​រសៀល​ថ្ងៃ​ទី​១០​ ​កុម្ភៈ នេះ​ថា ឆ្មាំ​១.០០០​នាក់​នោះ​ដាក់​តាម​ប្រាសាទបុរាណ​គ្រប់​ទីកន្លែង​ដោយ​គ្រាន់តែ​កន្លែង​សំខាន់​ខ្លះ​ៗ​មាន​កម្លាំង​ច្រើនជាងគេ ​និង​កន្លែង​ខ្លះ​តិច ដើម្បី​យាមកាម​តាម​ឃ្លាំមើល​ពី​សកម្មភាព​មិន​ប្រក្រតី​របស់​ភ្ញៀវ​ទេសចរមួយ​ចំនួន​ និង​ការពារ​មិន​ឲ្យ​ពួក​គាត់ប៉ះពាល់​ដល់​វត្ថុ​បុរាណ​ និង​ចូល​តំបន់ហាមឃាត់ដែល​នាំ​ឲ្យ​គ្រោះថ្នាក់​ដល់​ពួក​គាត់​។

​លោកស្រី​បន្ត​ថា នៅ​តាម​ប្រាសាទ​នីមួយ​ៗ​មាន​កម្លាំង​យាមកាម​ចាប់​ពេល​ពី​ម៉ោង​៥​ និង​៣០​នាទី​ព្រឹក ដល់​ម៉ោង​៥ ​និង​៣០​ល្ងាច ប៉ុន្ដែ​លោកស្រី​ថា មិន​មាន​ឆ្មាំ​ដាក់​នៅ​តាម​ប្រាសាទបុរាណ​ក្នុង​ព្រៃ​នោះ​ទេ ដោយ​មាន​កម្លាំង​ព្រៃឈើ​ជា​អ្នក​ការពារ​។ លោកស្រី​បន្ថែម​ថា ដី​ឧទ្យាន​បេតិកភណ្ឌ​ពិភពលោកនេះ​ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា មាន​ប្រមាណ​៤​ម៉ឺន​ហិ​កតា​ឯណោះ​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព