ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាងក្រមុំ​ម្នាក់​លេប​ថ្នាំពុល​ប៉ងធ្វើអត្តឃា.ត​ ដោយ​សារ​តូច​ចិត្ត​ប្អូន​ប្រុស​សតិមិនគ្រប់​ ដើរដុតផ្ទះ​អ្នកភូមិ

9 ឆ្នាំ មុន

ខេត្ត​ឧត្តរ​មាន​ជ័យ ៖ នាង​​ក្រមុំ​​ម្នាក់​​បាន​សម្រេ​ច​ចិត្ត​​ផឹកថ្នាំ​បា.ញ់​​ស្បូវ​​ប៉ង​ធ្វើ​អត្តឃា.ត​​ ដោយសារ​​តែ​តូចចិត្ត​ជាមួយ​ប្អូន​ប្រុស​​ម្នាក់ ​មាន

ខេត្ត​ឧត្តរ​មាន​ជ័យ ៖ នាង​​ក្រមុំ​​ម្នាក់​​បាន​សម្រេ​ច​ចិត្ត​​ផឹកថ្នាំ​បាញ់​​ស្បូវ​​ប៉ង​ធ្វើ​អត្តឃាត​​ ដោយសារ​​តែ​តូចចិត្ត​ជាមួយ​ប្អូន​ប្រុស​​ម្នាក់ ​មាន​​សតិ​មិន​គ្រប់​​ដើរ​អុកឡុក​​ដល់​អ្នក​ភូមិ​ និងបង្ក​ឱ្យ​​ក្រុម​គ្រួសារ​​ជួប​តែ​ការ​លំបាក ​ទើប​​នាង​​គិត​​ខ្លី​សម្លាប់​​ខ្លួនបែបនេះ ដែលហេតុការណ៍​​នេះ កើត​ឡើង​កាល​ពី​​វេលា​ម៉ោង​០៧​​យប់​​ថ្ងៃ​ទី០​៧ កុម្ភៈ ​២០១៥​ ​​ស្ថិត​​នៅ​ក្នុងភូមិ​រំចេក​​ខាងកើត ឃុំ​អ​ន្លង់​វែង ស្រុក​​អន្លង់​វែង ខេត្ត​ឧត្តរ​មាន​ជ័យ​ ។ «ក្មេង​ប្រុស​​​ម្នាក់​​​ដើរ​ដុតផ្ទះ​អ្នក​ភូមិអស់​​៤​ខ្នង​ ​អះអាង​​ថា ខ្លាច​មាន​​ខ្មោច​ចូល​មក​នៅ​»

បើ​​តាម​សម្តី​បុរស​​ម្នាក់​​ឈ្មោះ​វន ឡា​ អាយុ​៥៤​ឆ្នាំ​ និងប្រពន្ធ​ឈ្មោះ​​សៀង លន់​ អាយុ​៥២​ឆ្នាំ​ ​​​ជា​កសិករ ដែល​​ត្រូវជា​ឪពុក​ម្តាយ​​នារី​​រង​គ្រោះ​​បាន​រៀបរាប់​ថា​ រូប​គាត់​មានកូ​ន​៣នាក់ (​ប្រុស​១) ។ ​មុន​ពេល​កើតហេតុ​ កូនស្រី​​​គាត់​មាន​ឈ្មោះ​លី លៀង​ អាយុ​១៩​ឆ្នាំ ​តែង​តែ​មា​ន​ទឹកមុខ​ស្រងូត​ស្រងាត់​​មិន​សប្បាយចិត្ត​ ​ហើយ​មាន​ប្អូនប្រុស​​ឈ្មោះចូ​វ ​អាយុ​១៥​ឆ្នាំ​ មាន​សតិ​មិន​គ្រប់​ ហើយ​តែងតែ​អុក​ឡុក​ដើរ​ដុត​ផ្ទះ​​អ្នក​ភូមិ​ទៀត ​បង្កឱ្យ​​ក្រុម​គ្រួសារ​​ជួបតែ​​ការ​លំបាក ​ទើបកូនច្បង​​សម្រេចចិត្ត​លេបថ្នាំ​​ពុល​ប៉ង​សម្លាប់ខ្លួន​បែប​​នេះ​ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព