រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាបុគ្គលិកក្រសួងសុខាភិបាល ត្រូវជនសង្ស័យវាយមួយស្វាយកាំភ្លើងបែកក្បាល ហើយកាប់នឹងកាំបិតកែច្នៃរបួសធ្ងន់ ប្លន់យកម៉ូតូដោយសុវត្ថិភាព ខណៈជូនសង្សារត្រឡប់មកទៅផ្ទះនៅខាងត្បូងវត្តសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ កាលពីវេលាម៉ោង២ និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៥ ។
ប្រភពព័ត៌មានពីមិត្តភក្កិជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះមានឈ្មោះ ប៊ុន ស្រេង ហៅចិន ភេទប្រុស អាយុ៤៧ឆ្នាំ ធ្វើការនៅក្រសួងសុខាភិបាល ស្នាក់នៅម្តុំផ្សារស៊ីឡឹប សង្កាត់ចតុមុខ ខណ្ឌដូនពេញ ជិះម៉ូតូម៉ាក MSX ពណ៌ក្រហម មិនចាំស្លាកលេខ ជិះដឹកសង្សារមកពីដើរលេង ក្នុងគោលបំណងជូននាងត្រឡប់ទៅផ្ទះវិញនៅក្បែរចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យមានគ្នា៩នាក់ ជិះម៉ូតូ៣គ្រឿង មិនចាំម៉ាក មកដល់ធ្វើសកម្មភាពភ្ជង់ប្លន់ ហើយយកកាំភ្លើងវាយបែកក្បាលជនរងគ្រោះហើយបានយកកាំបិតកែច្នៃកាប់រយះខ្នង ក្រោមក្លៀក និងកំភួនដៃ រងរបួសធ្ងន់ ហើយប្លន់យកម៉ូតូទៅបាត់ ចំណែកនារីជាសង្សារមិនមានរងរបួសទេ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ