រាជធានីភ្នំពេញ៖ លោកថោង ចំរើន និងអ្នកស្រីកែវ សារី ត្រូវជាឪពុកម្តាយអតីតឧកញ៉ាថោង សារ៉ាត់ត្រូវបានគេរាយការណ៍ថាសាលាដំបូងរាជធានីភ្នំពេញដោះលែងឲ្យមានសេរីភាពនៅល្ងាច ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៥ ។
ប្រភពព័ត៌មានដែលគួរឲ្យទុកចិត្តបានឲ្យដឹងថានៅរសៀលម៉ោង៣ ថ្ងៃទី០៦ ខែកុម្ភៈ នេះចៅក្រមស៊ើបអង្កេតម្នាក់នៅសាលាដំបូងរាជធានីភ្នំពេញបានចេញដីការបង្គាប់ឲ្យដោះលែងឪពុកម្តាយអតីតឪកញ៉ាថោង សារ៉ាត់ ។ប៉ុន្តែ ខណៈពេលដែលមេធាវីការពារក្តីឲ្យឪពុកម្តាយថោង សារ៉ាត់យកដីការទៅដល់ពន្ឋនាគារព្រៃ សនៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃដដែល បែរជាឆ្មាំគុកមិនអាចធ្វើការដោះលែងបាន ព្រោះហួសម៉ោងរដ្ឋបាល ។ទោះបែបណាមន្ត្រីឆ្មាំគុកត្រូវបានគេរាយការណ៍ថាមិនមែនស្តាប់បង្គាប់របស់តុលាការនោះទេ ។
គួរបញ្ចាក់ផងដែរថាកាលពីប៉ុន្មានថ្ងៃមុននេះសភាស៊ើបសួររបស់សាលាឧទ្ធរណ៍មិនអនុញាតឲ្យឪពុកម្តាយលោកថោង សារ៉ាត់នៅក្រៅឃុំ គឺតម្កល់ការសម្រេចរបស់តុលាការរាជធានីភ្នំពេញ ។ជាមួយគ្នានោះមជ្ឈដ្ឋានមហាជនបានរិះគន់ថាតុលាការរាជធានីភ្នំពេញមិនគួប្រញ៉េបប្រញ៉ាប់ដោះលែងឪពុកម្តាយលោកថោង សារ៉ាត់នោះទេ ខណៈពេលដែលតុលាការកំពុងតែស៊ើបអង្កេត ហើយកន្លងទៅថ្មីៗនេះបានរកឃើញកាំភ្លើងចំនួន៤ដើមបន្ថែមទៀតផងនោះ ៕
ចែករំលែកព័តមាននេះ