ស្ទាវ២ក្រុមចេញពីក្លិបវាយតប់គ្នា ត្រូវសន្តិសុខចុះទៅអន្តរាគមន៍ រត់ចោលម៉ូតូមួយគ្រឿង
រាជធានីភ្នំពេញ ៖ យុវជនស្ទាវ២ក្រុមចេញពីក្លិបបានវាយតប់គ្នាតាមផ្លូវសារធារណៈ ខណៈក៏ប្រទះឃើញសន្តិសុខឯកជនបាននាំគ្នា
រាជធានីភ្នំពេញ ៖ យុវជនស្ទាវ២ក្រុមចេញពីក្លិបបានវាយតប់គ្នាតាមផ្លូវសារធារណៈ ខណៈក៏ប្រទះឃើញសន្តិសុខឯកជនបាននាំគ្នា
រាជធានីភ្នំពេញ ៖ យុវជនស្ទាវ២ក្រុមចេញពីក្លិបបានវាយតប់គ្នាតាមផ្លូវសារធារណៈ ខណៈក៏ប្រទះឃើញសន្តិសុខឯកជនបាននាំគ្នារត់ចោលម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវ កាលពីវេលាម៉ោង០២ និង៣០នាទីរំលងអធ្រាត្រថ្ងៃទី០៥ កុម្ភៈ ២០១៥ ស្ថិតនៅតាមផ្លូវជាតិលេខ៣ នៅក្បែរវ៉ាវឌីស្កូក្លិប ក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពពីសន្តិសុខយាមក្បែរកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជន២ក្រុមមិនដឹងមានទំនាស់រឿងអីជាមួយគ្នានៅក្នុងក្លឹបទេ ជិះម៉ូតូពីត្បូងទៅជើង លុះមកដល់ចំណុចខាងលើ បានឈប់ម៉ូតូនៅតាមចិញ្ចើមផ្លូវ ហើយវាយតប់គ្នាទៅវិញទៅមក ពេលនោះសន្តិសុខក៏បានដើរសំដៅធ្វើឱ្យយុវជនទាំង២ក្រុមភ័យ បាននាំគ្នារត់គេចខ្លួនដោយបន្សល់ទុកម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខៀវ ពាក់ស្លាកលេខ សៀមរាប 1F 8100 នៅកន្លែងកើតហេតុ ។
ក្រោយពេលកើតហេតុ សន្តិសុខបានរាយការណ៍ទៅនគរបាលប៉ុស្តិ៍ចោមចៅចុះទៅយកម៉ូតូទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលចោម
ចៅ ។
ចែករំលែកព័តមាននេះ