ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះឃើញ​សព​បុរសម្នាក់​អណ្តែតទឹកទន្លេ​ទាំង​ជាប់​ខ្នោះដៃ​

9 ឆ្នាំ មុន

ខេត្ត​កណ្តាល ៖ សព​បុរស​ម្នាក់​មានសភាពហើម​​ស្អុយ​​ ហើយដៃ​ម្ខាង​​មាន​ជាប់ខ្នោះ​ទៀត ត្រូវបាន​គេប្រទះឃើញ​​កាលពី​ម៉ោង០១​

ខេត្ត​កណ្តាល ៖ សព​បុរស​ម្នាក់​មានសភាពហើម​​ស្អុយ​​ ហើយដៃ​ម្ខាង​​មាន​ជាប់ខ្នោះ​ទៀត ត្រូវបាន​គេប្រទះឃើញ​​កាលពី​ម៉ោង០១​រសៀល​ថ្ងៃទី​០៤ កុម្ភៈ ២០១៥ ស្ថិតនៅចំណុច​ទន្លេបាសាក់ ក្នុងភូមិលេខ២ ឃុំស្វាយរលំ ស្រុកស្អាង ។

ក្រោយ​ពី​ប្រទះឃើញត្រូវ​នគរបាល​ជំនាញ​ការិយាល័យ​បច្ចេទេស និងវិទ្យា​សាស្ត្រខេត្ត​បាន​ចុះទៅ​ធ្វើកោសល្យវិច័យ​ត្រូវបាន​សន្និ​ដ្ឋានថា អាច​ជា​ករណី​ឃាតកម្ម​ ព្រោះនៅលើ​ខ្លួន​សព​​មានស្នាមជា​ច្រើន​កន្លែង ។ សព​អាចស្លាប់ជាង​២០ម៉ោង​មកហើយ ព្រោះ​មាន​សភាព​ហើម​ស្អុយ ។ នៅលើ​ខ្លួន​តាមការពិនិត្យ​មានស្នាម​ហើម​ប៉ោង​ថ្គាម​ខាងស្តាំ ស្នាមបែកមាត់ និងស្នាម​ខ្មៅប៉ោងកញ្ចឹង.ក​ខាង​ក្រោយ ។

តាមការពិនិត្យបានឱ្យ​ដឹងទៀតថា សព​ជនរងគ្រោះ​មាន​អាយុ​ប្រហែល​ជាង​៣០ឆ្នាំ សំបុរស មាឌធំ កម្ពស់១,៧៥ម៉ែត្រ នៅកដៃខាង​ឆ្វេង​មាន​ជាប់​ខ្នោះដៃ​ និង​ពាក់នាឡិកា​ពណ៌ស ពាក់អាវពណ៌លឿងលាយឆ្នូត មានឡេងពណ៌ទឹកប្រាក់ ស្លៀកខោ​ជើង​វែង​ពណ៌​ខ្មៅ​ ខ្សែក្រវាត់​ពណ៌ខ្មៅ​ក្បាលស ។

លោក​ឧត្តម​សេនីយ៍​ត្រីអ៊ាវ ចំរើន ​ស្នង​ការ​​នគរបាល​ខេត្ត​កណ្តាល​បានអំពាវនាវ​ដល់ប្រជាពលរដ្ឋ​ណា​ដែលបានបាត់​សមាជិកគ្រួសារ​ ដែលមានភិនភាគ​ដូចខាងលើ សូម​មក​ទំនាក់ទំនង​ជាមួយ​នគរបាល​ខេត្ត​​កណ្តាល ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព