យកសាំងក្រអូបចាក់បង្កាត់ភ្លើងដុតត្រី ឆាបជាអណ្តាតភ្លើងឆេះរលាកស្លា.ប់លើដីថៃ
ខេត្តបន្ទាយមានជ័យ៖ពលករខ្មែរម្នាក់បានស្លា.ប់ នៅលើទឹកដីថៃ ខណៈពេលដែលពលករខាងលើត្រូវ ភ្លើងឆាបឆេះពេញដងខ្លួន នៅពេលដែលបង្កាត់ភ្លើងដុតត្រី
ខេត្តបន្ទាយមានជ័យ៖ពលករខ្មែរម្នាក់បានស្លា.ប់ នៅលើទឹកដីថៃ ខណៈពេលដែលពលករខាងលើត្រូវ ភ្លើងឆាបឆេះពេញដងខ្លួន នៅពេលដែលបង្កាត់ភ្លើងដុតត្រី
ខេត្តបន្ទាយមានជ័យ៖ពលករខ្មែរម្នាក់បានស្លាប់ នៅលើទឹកដីថៃ ខណៈពេលដែលពលករខាងលើត្រូវ ភ្លើងឆាបឆេះពេញដងខ្លួន នៅពេលដែលបង្កាត់ភ្លើងដុតត្រីមិនឆេះ ក៏យកសាំងក្រអូបចាក់ទៅក្នុងភ្នក់ភ្លើង បណ្តាលឲ្យឆាឆេះតែម្តង ។
ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី៣ ខែកុម្ភៈឆ្នាំ២០១៥នៅខេត្តសាមុទ្រសាខន ។ សពរងគ្រោះត្រូវបានភាគីថៃដឹកមកប្រគល់ឲ្យសាច់ញាតិតាមច្រកទ្វារអន្តរជាតិក្រុងប៉ោយប៉ែត កាលវេលាម៉ោង៥ល្ងាចថ្ងៃដដែលផងដែរ ។ជនរងគ្រោះមានឈ្មោះផន ព្រៀ ភេទប្រុសអាយុ៣១ឆ្នាំ មានទីលំនៅភូមិឃូស្វាយ ឃុំបុសស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ជាមួយគ្នានោះដែរសាកសព្វជនរងគ្រោះត្រូវភ្លើងឆេះពេញទាំងដងខ្លួន។
ស្ត្រីឈ្មោះដើក រំដួល អាយុ៣០ឆ្នាំ ជាប្រពន្ធជនរងគ្រោះបានប្រាប់កោះសន្តិភាពថាគាត់និងប្ដីបានទៅប្រទេសថៃធ្វើការជាកម្មករសំណង់ហើយមុនកើតហេតុប្ដីរបស់គាត់ចង់ហូបត្រី ក៏បានទៅរកត្រីមកដាក់ដុត ។ ស្ត្រីខាងលើបន្តថាដោយតែបង្កាត់ភ្លើងមិនឆេះប្ដីរបស់គាត់ខឹង ក៏ទៅយកសាំងក្រអូបស្រោចលើភ្នក់ភ្លើង ក៏ស្រាប់តែបង្កជាអណ្ដាតភ្លើង ឆាបឆេះទៅលើខ្លួនប្រាណបុរសជាប្តីយ៉ាងសន្ឋោសន្ឋៅបណ្តាលឲ្យស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។រីឯសពបុរសរងគ្រោះក្រោយពីបញ្ជូនមកដល់កម្ពុជាក្រុមសាច់ញាតិបានជួលរថយន្តកាមរីមួយគ្រឿងដឹកបន្តទៅភូមិកំណើត ដើម្បីធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ