ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ ឡុង ឌីម៉ង់​ ច្រានចោលព័ត៌មាន​មន្រ្តីសាលាក្រុង​បើករថយន្តបុកមន្រ្តី​ PM ខណ្ឌមានជ័យ

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​អ្នកនំាពាក្យសាលារាជធានីភ្នំពេញ​ លោក ឡុង ឌីម៉ង់ ​បានបដិសេធថា​ ឈ្មោះ សុខ រ័ត្ន ​មិនមែនជាមន្រ្តី​រាជធានីភ្នំពេញនោះទេ ។

រាជធានីភ្នំពេញ ៖ ​អ្នកនំាពាក្យសាលារាជធានីភ្នំពេញ​ លោក ឡុង ឌីម៉ង់ ​បានបដិសេធថា​ ឈ្មោះ សុខ រ័ត្ន ​មិនមែនជាមន្រ្តី​រាជធានីភ្នំពេញនោះទេ ។ ការច្រានចោល​នៅរសៀលថ្ងៃអាទិត្យនេះ​ បានធ្វើឡើងបន្ទាប់ពីលោក ​សុខ រ័ត្ន ​អាយុ៣១ឆ្នាំ ​បានអះអាងបា្រប់​ប៉ូលិស​ចរាចរណ៍ក្រោយបង្កគ្រោះ​ថ្នាក់​ចរាចរណ៍នៅខណ្ឌមានជ័យកាលពីរសៀលថ្ងៃម្សិលមិញថា ​លោកគឺជាមន្រ្តីសាលាក្រុងភ្នំពេញនោះរួចមក ។

គួររំលឹកថា​ មន្ត្រី​ប៉េ​អឹ​ម​ខណ្ឌមានជ័យម្នាក់​​បាន​រង​របួស​ធ្ងន់​ និង​ម្នាក់​ទៀត​របួស​ស្រាល​​ ដោយ​សារ​រ​ថយន្ត​បុក​​​​នៅ​ចំណុច​ផ្លូវ​លេខ​​បេ​តេ​ កែង​ផ្លូវ​បេតុង ភូមិ​ទួល​រកា ​សង្កាត់​ចាក់​អង្រែ​ក្រោម ​ខណ្ឌមានជ័យ​ កាលពី​ម៉ោង​៣​​ និង​៣០​នាទី​រសៀល​ ​ថ្ងៃ​ទី​៣១ ​មករា ២០១៥។

ប្រភព​​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​​រថយន្ត​តូ​យ៉ូ​តា​ព្រូស​ ពណ៌​ស ពាក់​ស្លាក​លេខ​ ភ្នំពេញ 2AA 8513 ​បើកបរដោយ​ឈ្មោះ​ សុខ​ រ័​ត្ន ​ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ​បានអះអាងប្រាប់ប៉ូលិស​ចរាចរណ៍ថា ​ជា​មន្ត្រី​សាលាក្រុង​ភ្នំពេញ​ ស្នាក់​នៅ​សង្កាត់ ​ ទន្លេបាសាក់ ខណ្ឌចំការមន​ បើកបរ​តាម​ផ្លូវ​លេខ​៤​បេ​តេ ពី​លិចទៅ​កើត ​។​ចំណែក​ម៉ូតូ​ណៃ​ហ៊​ត​ ពណ៌​ទឹក​ប៊ិច ​ពាក់​ស្លាក​លេខ​ ខេមរភូមិន្ទ ​០៩.១.១៨៨៨ ​ជិះ​គ្នា​២​នាក់ ​បើកបរ​ដោយ​ឈ្មោះ ​ធៀង ប៊ុ​ន​ឈឿ​ន​ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​ ជា​មន្ត្រី​ប៉េ​អឹ​ម​ខណ្ឌមានជ័យ​ ​និង​អ្នក​រួម​ដំណើរ​​ជាមួយ​ឈ្មោះ​កែន ពន្លឺ ​​ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​ ជា​មន្ត្រី​ប៉េ​អឹ​ម​​ខណ្ឌមានជ័យដូច​គ្នា​ ធ្វើ​ដំណើរ​តាម​ផ្លូវ​បេតុង ​ពី​ជើង​ទៅ​ត្បូង ​ពេលមក​ដល់​ចំណុច​ផ្លូវបែក​​ជា​បួន ​​រថយន្ត​បានបើក​ទៅ​បុក​ចំ​អ្នក​អង្គុយ​​ ខាងក្រោយ​​បណ្តាល​ឲ្យ​ដួល​បាក់ជើង ចំណែក​អ្នក​បើក​​ម៉ូតូ​រយះ​ប្រអប់ជើង ។

ក្រោយ​ពេល​កើតហេតុ​​អ្នក​រង​របួសធ្ងន់​ ​និង​ស្រាល​ត្រូវ​គេ​​បញ្ជូន​ទៅ​ព្យាបាល​​នៅ​គ្លីនិក​១១៥​រួចបញ្ជូន​បន្ត​ទៅ​ ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​។ ចំណែក​រថយន្ត​​ និង​ម៉ូតូ​ត្រូវ​សមត្ថ​កិច្ច​យក​​ទៅ​រក្សា​ទុកនៅ​​អធិការដ្ឋាន​ខណ្ឌមានជ័យ​​ រង់ចាំ​ធ្វើការ​​ដោះស្រាយ​តាម​ច្បាប់ ៕