ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើករថយន្ត​លឿន​ចាប់​ហ្វ្រាំង​មិន​ស៊ី​ជ្រុល​បុក​គូទ​កាម​រី​ឆ្លាម ផ្លោង​ហោះ​ឡើង​ទ្រូងផ្លូវ

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្តម៉ាក​ហ៊ី​ណូ​ដឹក​ដី​ធុន​ធំ​មួយ​គ្រឿង ក្នុង​ល្បឿន​លឿន​ចាប់ហ្វ្រាំងមិន​ស៊ី ​ជ្រុល​បុក​ពីក្រោយ​គូទ​រថយន្ត​កាម​រី​ឆ្លាម

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្តម៉ាក​ហ៊ី​ណូ​ដឹក​ដី​ធុន​ធំ​មួយ​គ្រឿង ក្នុង​ល្បឿន​លឿន​ចាប់ហ្វ្រាំងមិន​ស៊ី ​ជ្រុល​បុក​ពីក្រោយ​គូទ​រថយន្ត​កាម​រី​ឆ្លាម ពីក្រោយ​ពេញទំហឹង​បណ្តាល​អោយ​រថយន្ត​កាម​រី​ឆ្លាម ត្រូវ​ហោះ​ផ្លោង​ឡើង​ទៅ​ទំ​លើ​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ រង​ការ​ខូចខាត​យ៉ាងដំណំ កាលពី​វេលា​ម៉ោង១១​ព្រឹក​​ថ្ងៃ​ទី​៣០ ​មករា ​​២០១៥ ស្ថិត​នៅ​តាម​​បណ្តោយ​​ផ្លូវជាតិ​លេខ​​២ ក្បែរ​​រង្វង់​មូល​ព្រះ​នរាយណ៍ ក្នុង​ភូមិ​ទួល​​រកា សង្កាត់​​ចាក់​អង្រែ​​ក្រោម ខណ្ឌ​មាន​ជ័យ​ ។

សាក្សី​ដែល​​បានឃើញ​ហេតុការណ៍​​ឱ្យ​​ដឹង​ថា ​​មុន​ពេល​កើតហេតុ ​​គេ​​ឃើញ​បុរស​ម្នាក់​បើករថយន្ត​ដឹក​ដី​​ធុន​ធំ​មួយ​គ្រឿង​ ម៉ាក​ហ៊ី​ណូ ពណ៌​ខៀវ​គ្មាន​ស្លាក​លេខ ​​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើងក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មកដល់​ចំណុច​កើត​ហេតុ ​បុរស​​ជា​​ម្ចាស់​​រថយន្ត​​បាន​បើក​វ៉ា​​រថយន្ត​មួយ​គ្រឿង​​ទៀត​​ដែល​ធ្វើ​ដំណើរ​នៅ​ពីមុខខ្លួន ខណៈ​វ៉ាផុត​ទៅ​​ហើយ​នោះ​ស្រាប់តែ​
វា​ក់​អើ​ជាមួយនិង​​រថយន្ត​​កាម​​រី​​ឆ្លាម​​មួយ​​គ្រឿង​​ផ្សេង​​ទៀត ពណ៌​​ទឹក​ប្រាក់ ពាក់​ស្លាក​លេខ​​ភ្នំពេញ 2J-7882 បើកបរ​ដោយ​​បុរស​ម្នាក់​ រួម​​ដំណើរ​ដោយ​ជនជាតិ​ចិន​២​នាក់ ដែល​ជា​ភ្ញៀវ​ក្នុង​ទិស​ដៅ​​ស្របគ្នា ​។ ខណៈនោះ​ដោយសារ​តែ​ភ័យ​ស្លន់ស្លោរ​ពេក ធ្វើ​អោយ​បុរស ជា​អ្នក​បើករថយន្ត​ហ៊ី​ណូ បើក​លឿន​ចាប់​ហ្វ្រាំង​មិន​ស៊ី ក៏​ជ្រុល​បុក​ពីក្រោយ​គូទ​រថយន្ត​កាម​រី​ឆ្លាម​ពេញ ទំហឹង​តែ​ម្តង​ទៅ បណ្តាល​អោយ​រថយន្ត​កាម​រី​ឆ្លាម ត្រូវ​ហោះ​ផ្លោង​ឡើង​លើ​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​តែ​ម្តងទៅ​ ។ ចំណែក​រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច ស្ទាក់​ជាប់​នៅ​នឹង​កន្លែង កើតហេតុ​ភ្លាម​ៗ ។

ក្រោយ​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋានសហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ចុះ​អន្តរាគមន៍​វាស់វែង យក​រថយន្ត​ទាំង​២​គ្រឿង​ ទៅ​រក្សា​ទុក​ នៅ​ការិយាល័យ​ច​រា​រណ៍​ជើង​គោក នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ រង់​ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ។ គួរ​បញ្ជាក់​ផង​ដែរ​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ មិន​បាន​បណ្តាល​អោយ​មានមនុស្ស​ណា​ម្នាក់​រង​របួស​ឡើយ គ្រាន់តែ​ខូចខាត​នូវ​ទ្រព្យសម្បត្តិ​តែ​ប៉ុណ្ណោះ ៕