ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​អា​មេ​រិ​ក​បី​នាក់​ត្រូវ​ទាហាន​អា​ហ្វ​ហ្គា​នី​ស្ថាន​ម្នាក់​បា.ញ់​ស្លា.ប់

9 ឆ្នាំ មុន

អ្នក​ទទួលខុសត្រូវ​មួយ​រូប​នៃ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន គូសបញ្ជាក់​ថា ជនជាតិ​អា​មេ​រិ​ក​៣​នាក់ ត្រូវ​បាន​សម្លា.ប់​កាលពី​ថ្ងៃ​ទី​២៩ មក​រា នៅ​ព្រ​លាន​យន្តហោះ​ក្រុង​កា​ប៊ុល រដ្ឋធានី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន

អ្នក​ទទួលខុសត្រូវ​មួយ​រូប​នៃ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន គូសបញ្ជាក់​ថា ជនជាតិ​អា​មេ​រិ​ក​៣​នាក់ ត្រូវ​បាន​សម្លាប់​កាលពី​ថ្ងៃ​ទី​២៩ មក​រា នៅ​ព្រ​លាន​យន្តហោះ​ក្រុង​កា​ប៊ុល រដ្ឋធានី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ប្រហែល​ដោយសារ​ទាហាន​អា​ហ្វ​ហ្គា​នី​ស្ថាន​ម្នាក់ ។

អ្នក​ទទួលខុសត្រូវ​ដែល​មិន​បញ្ចេញ​ឈ្មោះ​រូប​នេះ និយាយ​ថា ជនជាតិ​អា​មេ​រិ​ក​ទាំង​៣​នាក់​នេះ​ជា​ជន​ស៊ី​វិល ធ្វើការ​ឱ្យ​ក្រសួង​ការពារ​ប្រទេស​អា​មេ​រិ​ក ហើយ​ទៅ​ចូលរួម​ក្នុង​កម្មវិធី​ហ្វឹកហ្វឺន​មួយ​របស់​កងទ័ពអាកាស​អា​ហ្វ​ហ្គា​នី​ស្ថាន បាន​ត្រូវ​ស្លាប់​ដោយសារ​ការ​បាញ់ប្រហារ​ផ្ទៃក្នុង​មួយ ។

គួរ​កត់​សម្គាល់ថា កងទ័ព​សម្ព័ន្ធមិត្ត​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន និង​បណ្តាជន​ស៊ី​វិល​លោក​ខាងលិច ដែល​ធ្វើការ​នៅ​ប្រទេស​នេះ​ជា​រឿយ​ៗ​រង​ការ​បាញ់ប្រហារ​របស់​ពួក​ទាហាន​អា​ហ្វ​ហ្គា​នី​ស្ថាន ។ កងកម្លាំង​អូតង់ បាន​ចាត់វិធានការ​សន្តិសុខ​ពិសេស​នានា ប៉ុនប៉ង​បង្ការ​ការ​វាយប្រហារ​ទាំងនេះ ។

កង​ទាហាន​អូតង់​ភាគច្រើន បាន​ចាក​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន​កាលពី​ឆ្នាំ​មុន ក៏​ប៉ុន្តែ​នៅ​សល់​ប្រមាណ​ជា​១២.០០០​នាក់ ក្នុង​នោះ​មាន​ទាហាន​អា​មេ​រិ​ក​១០.៦០០​នាក់ ដែល​ដើរតួរ​ជា​អ្នក​ជួយ​ទ្រទ្រង់ និង​បណ្តុះបណ្តាល ។

ពួក​បះបោរ​តា​លី​បង់ ចាប់តាំងពី​ច្រើន​ស​ប្តា​ហ៍​មក​ហើយ​បាន​បង្កើន​ការ​វាយប្រហារ​របស់​ពួក​គេ ។ នា​ថ្ងៃ​ទី​២៩ មក​រា ដែរ មនុស្ស​យ៉ាងតិច​៨​នាក់ បាន​ត្រូវ​ស្លាប់​ក្នុង​ការ​វាយប្រហារ​អត្តឃាត​មួយ​នា​ឱកាស​នៃ​ពិធី​បុណ្យសព​មួយ នៅ​ភាគ​ខាងកើត​អា​ហ្វ​ហ្គា​នី​ស្ថាន ។

ព្រ​លាន​យន្តហោះ​ក្រុង​កា​ប៊ុល ត្រូវ​បានការ​ពារ​ជា​ពិសេស​ដោយ​មួយ​ផ្នែក​សម្រាប់​ការ​ហោះហើរ​ពាណិជ្ជកម្ម ហើយ​មួយ​ផ្នែក​ទៀត​សម្រាប់​កងទ័ព​អូតង់ ៕