ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ស្រវឹងបោះ​ពួយ​ម៉ូតូ​លឿន​ពន្លះ​​រថយន្តដឹក​ដី​ចំ​ពី​មុខ​​​ស្លា.ប់​ភ្លាម​នៅ​ក្រុង​កំពត

9 ឆ្នាំ មុន

ខេត្ត​កំពត​ ៖ បុរស​ម្នាក់​បាន​ស្លា.ប់ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​ដោយ​សារ​បើក​ម៉ូតូលឿន​ក្នុង​ស្ថាន​ភាព​ស្រវឹង​ទៅ​បុក​ជាមួយ​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ហ៊ី​យ៉ាន់​ដាយ​ដឹក​ដី​ចំណុះ​២តោន​ ។

ខេត្ត​កំពត​ ៖ បុរស​ម្នាក់​បាន​ស្លាប់ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​ដោយ​សារ​បើក​ម៉ូតូលឿន​ក្នុង​ស្ថាន​ភាព​ស្រវឹង​ទៅ​បុក​ជាមួយ​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ហ៊ី​យ៉ាន់​ដាយ​ដឹក​ដី​ចំណុះ​២តោន​ ។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​២ និង​៤០​នាទី​រសៀល ថ្ងៃ​ទី ២៩ មករា ២០១៥ នៅ​ចំណុច​ផ្លូវ​បំបែក​ភូមិ​តា​អេន ស្ថិត​ក្នុង​ភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្តាល​ ក្រុង​កំពត​។

បុរស​ដែល​ស្លាប់​ដោយ​ជិះ​ម៉ូតូ​បុក​រថយន្តត្រូវ​គេ​ស្គាល់​ឈ្មោះ​ទិត្យ អាយុ​២៦​ឆ្នាំ មុខ​របរ​ជា​ព្រូ​រថយន្ត​ មាន​ទី​លំនៅ​ភូមិ​ត្រពាំង​កញ្ឆែត ឃុំ​កំពង់​សំរោង ស្រុក​ទឹក​ឈូ​។

តាម​ប្រភព​ពី​សមត្ថ​កិច្ច​ដែល​យាម​ប្រចាំ​ការ​នៅ​ផ្លូវ​បំបែក​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះស្ថិត​ក្នុង​ស្ថាន​ភា​ព​ស្រវឹង​​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​វ៉េវ​ឆ្លាម​ ពណ៌​ខ្មៅ អត់​ស្លាក​លេខ​ក្នុង​លឿន​យ៉ាង​លឿន​ ខណៈ​មក​ដល់​ចំណុច​ផ្លូវ​បំបែក​ខាង​លើ​​​​​​ស្រាប់​តែ​ម៉ូតូ​​រេ​ចង្កូត​ទៅ​បុក​​​ចំ​ពី​មុខ​រថយន្ត​​ហ៊ី​យ៉ាន់​ដាយ​​ពេញ​ទំហឹង​បណ្តាល​ឱ្យ​អ្នក​បើក​ម៉ូតូ​បោក​ក្បាល​ស្លាប់​ភ្លាមៗ​តែ​ម្តង​។

តាម​សាក្សី​នៅ​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​ឃើញ​រថយន្ត​ខាង​លើ​បើក​ក្នុង​ល្បឿន​មធ្យម​ តែ​ខាង​ម៉ូតូ​បើក​ចូល​​ព្រំ​ផ្លូវ​ខាង​រថយន្ត​​​បុក​ចំ​ពី​មុខ​​​រថយន្ត​តែ​ម្តង​។ ក្រោយ​កើត​ហេតុ​ សពជន​រង​គ្រោះ​ត្រូវ​សាច់​ញាតិ​មក​ទទួល​យក​ទៅ​ធ្វើ​បុណ្យ​នៅ​លំនៅ​ឋាន​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព