ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្របាច់.កសង្សារ​​​នៅ​កណ្តាល​វាល​ស្រែប្លន់យកម៉ូតូ និងគ្រឿងអលង្ការ​តែនាងមិនស្លា.ប់ ​​ប្តឹងសមត្ថកិច្ច​​ក្របួច​​បាន​

9 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ នារី​ម្នាក់​​ត្រូវ​​សង្សា​របស់​ខ្លួន​​​ល្បួង​​យក​ទៅ​​ច្របាច់.​ក​ប៉ង​សម្លា.ប់ ដើម្បី​​ប្លន់​យក​ម៉ូតូ​ និង​គ្រឿង​អលង្ការ​ កាលពី​​វេលា​

ខេត្តបាត់ដំបង ៖ នារី​ម្នាក់​​ត្រូវ​​សង្សា​របស់​ខ្លួន​​​ល្បួង​​យក​ទៅ​​ច្របាច់.​ក​ប៉ង​សម្លាប់ ដើម្បី​​ប្លន់​យក​ម៉ូតូ​ និង​គ្រឿង​អលង្ការ​ កាលពី​​វេលា​ម៉ោង​០៧ ​និង​៣០​នាទី​​យប់​​ថ្ងៃ​ទី​២៦ ​មក​រា ២០១៥ ស្ថិត​នៅ​ចំណុច​វាលស្រែ​​មួយ​កន្លែង ក្នុងភូមិ​វ​ត្ត​គរ សង្កាត់​​វត្ត​គរ ក្រុង​បាត់​ដំ​បង តែ​នាង​​មិន​​ស្លាប់​ ព្រឹក​ឡើង​​បាន​​ទៅ​ប្ដឹង​​សមត្ថកិច្ច​ឱ្យ​​ជួយ​​អន្តរា​គម​ន៍​ រហូត​ឈាន​​ដល់​ការ​​ឃាត់ខ្លួន​​ជន​ដៃ​ដ​ល់តែម្តង ​។

លោក​​ជេ​ត វណ្ណ​នី ស្នងការ​រង​​ខេត្ត​បានឱ្យ​​ដឹង​ថា ករណី​ខាងលើ​​នេះ​ ជា​អំពើ​ប្លន់ដែល​បង្ក​ឡើង​​ដោយ​ជន​ដៃដល់​​ឈ្មោះ​អ៊ា​ង ច័ន្ទ​មុន្នី ហៅ​នុយ អាយុ​​១៩​ឆ្នាំ រស់នៅ​ស្រុក​​សំឡូត ។ ចំណែកនារី​រង​គ្រោះ​​ឈ្មោះ​សឿ​ន ច​ន្ធូ អាយុ​​២០​ឆ្នាំ រស់​នៅ​ភូមិ​កំពង់​ឆ្នាំង​១ ឃុំ​ប​​វេ​ល ស្រុក​​ប​វេ​ល​ ។

លោក​​បន្ត​​​ថា ជន​​ដៃដល់​​និង​នារី​រង​គ្រោះ​​ គឺជា​សង្សារ ហើយ​ត្រូវ​ជន​ដៃដល់​​ល្បូ​ង​នាំ​យក​ទៅ​វាយ​ប្លន់​យក​​ម៉ូតូ​ និង​គ្រឿង​អលង្ការ តែ​នាង​​មិន​ស្លាប់ ​ទើប​មាន​ឪ​កាស​រាយ​ការ​ណ៏​ប្ដឹង​ទៅ​​សមត្ថកិច្ច​ឱ្យ​ជួយ​អន្តរា​គម​ន៍តែម្តង លុះ​ព្រឹក​ឡើង​​ទើប​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ខ្លួន​ជន​សង្ស័យ​បាន​ ​។

តាម​​ការ​បំភ្លឺ​​ពី​នារី​​រង​គ្រោះ​បាន​​និយាយ​​ថា នាង​និង​​ឈ្មោះច័ន្ទ ​មុន្នី ហៅនុយ ជាស​ង្សា​និង​គ្នា តែ​ជន​នេះ​​ធ្លាប់​បំផ្លាញ​ទ្រព្យសម្បត្តិ​​នាង​ជា​ច្រើន​លើក​មក​ហើយ​។ នាង​និយាយ​​ថា នៅ​ថ្ងៃ​កើតហេតុ​ឈ្មោះ​​នុយ បាន​​ទូរស័ព្ទ​ហៅ​នាង​ចេញ​​ពី​ផ្ទះ​ ប្រាប់ថា ​យក​គ្រឿង​អលង្ការ​មក​​ឱ្យ​​វិញ លុះ​​ពេល​នាង​​ឡើង​​មក​​ជួប ស្រាប់តែ​សង្សា​​​រ​រូប​​នេះ ​ប្រើ​ល្បិច​នាំ​នាង​​ទៅ​កន្លែង​​ស្ងាត់ រួច​វាយ​និង​​ច្របាច់ក​នាង​រហូត​ដល់​សន្លប់​ប្លន់​យក​ម៉ូតូ គ្រឿង​អ​ល័​ង្កា និង​លុយ​អស់ពី​ខ្លួន​នាង​ ។ ​

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព