រាជធានីភ្នំពេញ ៖នារីម្នាក់ចេញពីជប់លាងធ្វើដំណើរតាមផ្លូវ ដោយជិះម៉ូតូបើកឌុបគ្នាជាមួយមិត្តភក្តិ ក៏បានជ្រុះទូរស័ព្ទ Ipone5s ហ្គោល មួយគ្រឿងពីដៃធ្លាក់ទៅលើផ្លូវ ត្រូវជនសង្ស័យម្នាក់ឃើញរត់មកស្រវ៉ារើស រួចរត់ទៅពួនក្នុងលូបាត់ខ្លួនឈឹងតែម្តង ទោះបីជាម្ចាស់ទូរស័ព្ទ ដេញតាមជនសង្ស័យរូបនោះប្រកៀកប្រកិតក៏ដោយ។ ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២ និង១០នាទី អាធ្រាត្រ ឈានចូលថ្ងៃទី២៧ មករា ២០១៥ នៅចំណុចជាប់របងស្តាតអូរឡាំពិច ទល់មុខវត្តមហាមន្រ្តី ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុនារីរងគ្រោះដែលជាម្ចាស់ទូរស័ព្ទបានជិះម៉ូតូជាមួយមិត្តភក្តិប្រុស ចេញពីកម្មវិធីជប់លៀងមួយ ហើយបានបើកបរម៉ូតូឌុបគ្នាត្រឡប់ទៅផ្ទះវិញដោយបើកបរធ្វើដំណើរតាមផ្លូវព្រះសីហនុ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុនារីរងគ្រោះបានដកទូរស័ព្ទម៉ាកIpone5s ហ្គោល របស់នាងមួយគ្រឿងក្នុងកាបូបដើម្បីនិយាយ ហើយទូរស័ព្ទនោះក៏បានធ្លាក់ពីដៃរបស់នាងជ្រុះទៅលើថ្នល់ ភ្លាមៗគេឃើញជនសង្ស័យម្នាក់ ដែលនៅក្បែរនោះបានឃើញទូរស័ព្ទរបស់នារីរងគ្រោះធ្លាក់ក៏បានរត់ទៅស្រវ៉ារើស និងបានកាន់ទូរស័ព្ទរត់គេចខ្លួនយ៉ាងលឿន ចូលទៅពួនក្នុងលូក្បែរ នោះ ។ ម្ចាស់ទូរស័ព្ទបានដេញតាម យកទូរស័ព្ទមកវិញយ៉ាងប្រកៀកប្រកិត ថែមទាំងបានឃើញយុវជនរូបនោះតរត់ចូលលូទៀតផង ប៉ុន្តែពេលដែលទៅមើលបាត់ជនសង្ស័យឈឹងតែម្តង មិនដឹងជារត់ចេញតាមផ្លូវណានោះទេ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសូួរនាំនារីរងគ្រោះដាក់ពាក្យឱ្យដាក់ពាក្យបណ្តឹងតែនារីរងគ្រោះ មិនដាក់ពាក្យបណ្តឹងនោះទេ ដោយនាងនិយាយថាជាថ្ងៃសយរបស់នាង ។
ចែករំលែកព័តមាននេះ