ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​ម្នាក់​សង្ស័យ​ជាប់ពាក់​ព័ន្ធករណី​បា.ញ់សម្លា.ប់​​គ្រូសូត្រ​ស្តាំវត្ត​ភ្នៀត​

9 ឆ្នាំ មុន

ខេត្ត​កំពង់ស្ពឺ ៖ សមត្ថ​កិច្ចស្រុក​ភ្នំ​ស្រួច​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់ ដោយ​ជាប់ពាក់ព័ន្ធ​ទៅនឹង​ករណី​បា.ញ់​សម្លា​ប់​ភិក្ខុសង្ឃ​មួយ​អង្គ​ ជា​គ្រូ​សូត្រ​ស្តាំនៅ​វត្ត​ភ្នៀត ខណៈ​កំពុង​គង់ទេស​នា​នៅ​ក្នុង​រោង​បុណ្យ​មួយ​ក្នុង​ភូមិ​ ។

ខេត្ត​កំពង់ស្ពឺ ៖ សមត្ថ​កិច្ចស្រុក​ភ្នំ​ស្រួច​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់ ដោយ​ជាប់ពាក់ព័ន្ធ​ទៅនឹង​ករណី​បាញ់​សម្លា​ប់​ភិក្ខុសង្ឃ​មួយ​អង្គ​ ជា​គ្រូ​សូត្រ​ស្តាំនៅ​វត្ត​ភ្នៀត ខណៈ​កំពុង​គង់ទេស​នា​នៅ​ក្នុង​រោង​បុណ្យ​មួយ​ក្នុង​ភូមិ​ ។ ជន​សង្ស័យ​ត្រូវ​បាន​សមត្ថ​កិច្ច​ឃាត់ខ្លួននៅ​យប់​កើត​​​ហេតុ​​ ។

ជន​សង្ស័យមាន​ឈ្មោះ ជា សារ៉ុម ភេទ​ប្រុស អតីតភិក្ខុសង្ឃគង់នៅក្នុង​វត្ត​ភ្នៀត​ និង​មាន​ទី​លំនៅ​ក្នុង​ភូមិ​តាំង​រងៀង ឃុំមហាសាំង  ស្រុក​ភ្នំ​ស្រួច ខេត្ត​កំពង់ស្ពឺ ។

បើតាម​ប្រ​ភព​ព័ត៌មាន​ពី​សមត្ថ​កិច្ច​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ធ្លាប់​បួស​ជា​សង្ឃ​គង់នៅ​វត្ត​ភ្នៀត កាលពី​ឆ្នាំ​២០១០ នឹង​ទើ​ប​តែសឹក​​ទៅ​ជា​គ្រហស្ថ​វិញ នៅ​ថ្ងៃ​ទី២៧ ខែធ្នូ ឆ្នាំ២០១៤ ។ ប្រ​ភព​ព័ត៌មាន​បាន​បន្តថា ជន​សង្ស័យ​កាល​នៅ​ជា​ភិក្ខុសង្ឃ​ធ្លាប់បាន​​ឈ្លោះ​គ្នា​ជា​មួយ​ភក្ខុសង្ឃរង​គ្រោះ​ដោយ​សារ​តែសង្ឃរង​គ្រោះ​មាន​ប្រជា​ប្រិយ​ភាព​ក្នុង​ការ​សម្តែង​ធម្ម​ទេស​នា​ជាង ហើយនៅ​ក្នុង​ថ្ងៃ​កើត​ហេតុ​បុរស​សង្ស័យ​បាន​ទៅ​ចូល​ក្នុង​ពិធី​បុណ្យមួយ នៅ​ក្បែរ​រោង​បុណ្យ​កន្លែង​កើត​ហេតុ​ផងដែរ ​។ ចាប់តាំង​ពី​ថ្ងៃ​ឃាត់ខ្លួន​រហូត​មក​ដល់​ពេល​នេះ​ជន​សង្ស័យ​មិន​ទាន់ឆ្លើយ​សារ​ភាព​នៅ​ឡើយ​ទេ ។

គួរបញ្ជាក់ថាភិក្ខុសង្ឃ​មួយ​អង្គ​ត្រូវ​​ជន​មិន​​ស្គាល់មុខ​លប​បាញ់​ប្រហារ​ពីក្រោយ​​ ចំព្រះកេស​ធ្លាយមកដ​ល់មាត់​បណ្តាល​​​ឱ្យអនិច្ចធម្ម​នៅ​នឹង​កន្លែងកើត​ហេតុ​ខណៈ​កំពុង​ គង់​ទេសនា​​នៅ​ក្នុង​រោងបុណ្យ​ក្នុង​ភូមិ​មួយ​កន្លែង​។ ​ហេតុការណ៍​​នេះ​បង្ក​ឱ្យ​មាន​​ការ​ភ្ញាក់​ផ្អើល​កាល​​ពី​វេលា​ម៉ោង៨​និង​ ៣០នាទី​យប់ ថ្ងៃ​ទី​២៤​ ខែមករា ឆ្នាំ២០១៥​ នៅ​ចំណុច​ភូមិថ្មី​ ឃុំតាំងក្រូច ​ស្រុក​សំរោងទង​ ខេត្ត​កំពង់ស្ពឺ ​។

ភិក្ខុ​សង្ឃ​​ដែល​ជន​មិន​ស្គាល់​មុខ​លបបាញ់​ប្រហារបណ្តាល​​ឱ្យ​អនិច្ចធម្ម​​មាន​​​ ព្រះនាម​ មឹុង អ៊ុំ ព្រះជន្ម៧៦ឆ្នាំ ​ជា​គ្រូសូត្រស្តាំ​ គង់នៅក្នុង​វត្តភ្នៀត​ ក្នុង​ភូមិ-ឃុំ កើត​ហេតុ ហើយព្រះអង្គមាន​ស្រុកកំណើត នៅ​ក្នុង​ភូមិថ្មី សង្កាត់​កណ្តោលដុំ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ ​។

ប្រ​ភព​ព័ត៌មាន​​ពី​កន្លែង​កើត​ហេតុ​​បាន​ឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើត​​ហេតុ​ម្ចាស់​ផ្ទះ​បុណ្យ​ឈ្មោះ គ​ង់ ឌីម អាយុ​៦៥ឆ្នាំ ​បាន​និមន្តព្រះ​សង្ឃរង​​គ្រោះ​មក​ទេសនា ​ក្នុង​ពិធីបុណ្យ​​ខួបគម្រប់១ឆ្នាំកូន​ ​ខណៈពេល​ដែល​ភិក្ខុ​​សង្ឃ​រង​គ្រោះ​​កំពុង​​គង់ទេសនា​​នៅ​ក្នុង​រោង​បុណ្យ​នោះ ​ស្រាប់តែមាន​ជន​មិន​ស្គាល់មុខ​លបបាញ់​ប្រហារពី​ក្រោយ​ចំ​ព្រះ​កេស​ ធ្លាយមក​ដល់មាត់​​បណ្តាល​ឱ្យអនិច្ចធម្ម​នៅនឹងកន្លែង​​កើត​ហេតុ​បង្ក​ឱ្យ​មាន​​ការ​ ភ្ញាក់​ផ្អើលដល់ពុទ្ធ​បរិស័ទដែល​អង្គុយស្តាប់​ធម្ម​ទេសនា ​និង​​បាន​រាយ​ការណ៍​​ទៅ​សមត្ថកិច្ច​មូល​ដ្ឋាន​ចុះ​មក​ពិនិត្យ​កន្លែង​កើត​ ហេ​តុ ។​ ​បន្ទាប់​ពី​ធ្វើ​សកម្ម​​ភាព​បាញ់ប្រហារ​​ហើយ​នោះ​​ជន​ដែលជា​ខ្មាន់​កាំភ្លើង ​បានរត់គេច​ខ្លួន​​បាត់​ស្រមោល​តែម្តង ​។

ក្រោយពេល​កើត​ហេតុ​ស​មត្ថកិច្ច​បានចុះទៅពិនិត្យ​នៅ​ទីតាំង​កើត​ហេតុ ​ដោយ​រក​មិន​​ឃើញ​​សម្បក​គ្រាប់​កន្ទុះ​នោះ​​ទេ​ ។ ​ ​សមត្ថកិច្ច​មិន​ទាន់ធ្វើ​ការ​សន្និ​ដ្ឋាន​ថា​​អំពើ​បាញ់ប្រហារ​នេះ​ជា​ករណី ​អ្វី​នៅ​ឡើយ​ទេ តែមជ្ឍដ្ឋាន​មហាជន​ដាក់ការសង្ស័យ​ថា​ជារឿង​គំនុំ។​​