ទិញផ្ទះឈើមិនទាន់បានឡើងនៅផង រលំជញ្ជាំងបេតុងសង្កត់ប្តីស្លា.ប់
ខេត្តកំពង់ចាម ៖ ផ្ទះឈើ១ខ្នងប្រក់ក្បឿងទើបនឹងទិញ ដោយម្ចាស់មិនទាន់បានឡើងនៅផង បែរជារលំជញ្ជាំងថ្មបេតុងសង្កត់លើ
ខេត្តកំពង់ចាម ៖ ផ្ទះឈើ១ខ្នងប្រក់ក្បឿងទើបនឹងទិញ ដោយម្ចាស់មិនទាន់បានឡើងនៅផង បែរជារលំជញ្ជាំងថ្មបេតុងសង្កត់លើ
ខេត្តកំពង់ចាម ៖ ផ្ទះឈើ១ខ្នងប្រក់ក្បឿងទើបនឹងទិញ ដោយម្ចាស់មិនទាន់បានឡើងនៅផង បែរជារលំជញ្ជាំងថ្មបេតុងសង្កត់លើបុរសជាប្តី បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៤រសៀលថ្ងៃទី១៤ មករា ២០១៥ ស្ថិតនៅភូមិស្វាយម៉ូ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ។
ប្រភពបានឱ្យដឹងថា បុរសរងគ្រោះដែលស្លាប់ឈ្មោះតុន រស់ ត្រូវប្រពន្ធដឹកមកធ្វើបុណ្យនៅភូមិអំពិល ដែលនៅមិនឆ្ងាយប៉ុន្មានពីកន្លែងកើតហេតុ ។
ប្រភពបន្តថា ផ្ទះឈើនោះត្រូវបានទិញក្នុងតម្លៃព្រមព្រៀងគ្នាមួយ ក្រោយមកបុរសរងគ្រោះបានជួលគេឱ្យជួយរុះរើជាច្រើនថ្ងៃ រហូតមកដល់រសៀលថ្ងៃទី១៤ មករា ស្របពេលដែលឈ្មោះរស់កំពុងតែរុះរើក្រោមផ្ទះ ក៏ត្រូវបានជញ្ជាំងបេតុងបានរលំសង្កត់លើ បណ្តាលឱ្យស្លាប់ភ្លាមៗមិនអាចនរណាម្នាក់ជួយទាន់ទេ ។
បន្ទាប់មក ត្រូវអ្នកភូមិក្បែរនោះ និងជាងឈើជាច្រើននាក់ បាននាំគ្នាប្រញាប់កាយជញ្ជាំងឥដ្ឋចេញ ក្នុងគោលបំណងយកទៅសង្គ្រោះនៅមន្ទីរពេទ្យ តែអកុសលបុរសនេះបានស្លាប់បាត់ទៅហើយ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ