ខេត្តកោះកុង ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍សុំកែតម្រូវចំពោះប្រសាសន៍សម្តេចដែលបានថ្លែងកាលពីថ្ងៃទី០៥ មករា ២០១៥ ក្នុងពិធីបើកការដ្ឋានសាងសង់អគាររដ្ឋបាល និងហេដ្ឋរចនាសម្ព័ន្ឋទីក្រុងនៃទីរួមខេត្តត្បូងឃ្មុំដែលថា ចាប់តំាងពីខែមករានេះទៅ មន្រ្តីរាជការនិងកងកម្លំាងប្រដាប់អាវុធ នឹងទទួលបា្រក់ខែលើបា្រក់ខែដែលធ្លាប់បានទទួលនៅក្នុងឆ្នាំ២០១៤កន្លងទៅនោះ គឺសុំកែគិតចាប់ពីខែមេសាវិញ ។
ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្តីក៍បានសុំទោសមន្រ្តីរាជការនិងកងកម្លំាងប្រដាប់អាវុធទំាងអស់ចំពោះប្រសាសន៍សម្តេចកាលពីថ្ងៃទី០៥មករា ហើយសម្តេចក៍បានជំរុញឲ្យមានការបើកបា្រក់ខែដែលកើនលើសឆ្នាំ២០១៤នោះ ធ្វើយ៉ាងណាឲ្យបានមុនពចូលឆ្នាំខ្មែរ ។
សម្តេចនាយករដ្ឋមន្រ្តីថ្លែងបែបនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១២ មករា ២០១៥ ក្នុងឱកាសដែលសម្តេចតេជោ អញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យដំណើរការប្រើបា្រស់ជាផ្លូវការនូវវារីអគ្គិសនីប្ញស្សីជ្រុំ ស្ថិតនៅក្នុងឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ដែលផលិតឋាមពលបាន៣៣៨មេហ្កាវ៉ាត់ ៕
ចែករំលែកព័តមាននេះ