ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រ្តីម្នាក់សង្ស័យ​ប្រើថ្នាំ​ញៀនហួសកំរិត​ដើរស្រែក​ថា​គេដេញ​សម្លា.ប់ និង រត់​តោង​យាន​យន្ត​តាម​ផ្លូវ​បង្ក​ការ​ភ្ញាក់ផ្អើល

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ ស្រ្តីជន​ជាតិខ្មែរ-អ៊ីស្លាម ម្នាក់​សង្ស័យ​ប្រើប្រាស់​ថ្នាំ​ញៀន​ហួស​កំរិត​បាន​ដើរតាម​ផ្លូវ​ស្រែក​ថា​គេ​ដេញ​សម្លា.ប់ និង​បាន​រត់តោង​ម៉ូតូ និង រថយន្ត​អ្នក​ដំណើរតាម​ផ្លូវ​បំណង​ឡើង​​ជិះ​ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​១០ យប់ ថ្ងៃ​ទី​០៧ មករា ២០១៥ នៅ​ចំណុច​ក្រោម​ស្ពាន​អាកាស​៧​មករា ស្ថិត​ក្នុង​

រាជ​ធានី​ភ្នំ​ពេញ ៖ ស្រ្តីជន​ជាតិខ្មែរ-អ៊ីស្លាម ម្នាក់​សង្ស័យ​ប្រើប្រាស់​ថ្នាំ​ញៀន​ហួស​កំរិត​បាន​ដើរតាម​ផ្លូវ​ស្រែក​ថា​គេ​ដេញ​សម្លាប់ និង​បាន​រត់តោង​ម៉ូតូ និង រថយន្ត​អ្នក​ដំណើរតាម​ផ្លូវ​បំណង​ឡើង​​ជិះ​ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​១០ យប់ ថ្ងៃ​ទី​០៧ មករា ២០១៥ នៅ​ចំណុច​ក្រោម​ស្ពាន​អាកាស​៧​មករា ស្ថិត​ក្នុង​សង្កាត់ទឹក​ល្អក់​ទី១ ខណ្ឌ​ទួលគោក ។​

ស្រ្តី​ខាង​លើ​មានឈ្មោះ ចាម អ៊ែល​ជីង អាយុ៣២ឆ្នាំ មុខ​របរ​មិន​ពិត​ប្រកដ ស្នាក់នៅ​ម្តុំ​ផ្លូវ​រទេេះភ្លើង​ត្រឡោក​បែក​ ស្ថិត​ក្នុង​សង្កាត់ទឹក​ល្អក់ទី១ ខណ្ឌ​ទួលគោក រាជ​ធានី​ភ្នំ​ពេញ ។

ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេឃើញស្រ្តីខ្មែរ-អ៊ីស្លាម​ខាង​លើ​បាន​ដើរ​ផង​រត់ផង​ចេញ​ពី​ម្តុំ​ផ្លូវ​រទេះ​ភ្លើង​ត្រឡោក​បែក​ ដោយ​ធ្វើ​ដំណើរតាម​ផ្លូវ​៥៩៨ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ។ អ្វី​ដែលជា​ការ​ចាប់អារម្មណ៍​របស់មហាជន​ដែល​ធ្វើ​ដំណើរតាម​ដង​ផ្លូវ​នោះ​ស្រ្តីខាង​លើ​បាន​ដើរបណ្តើរ​ស្រែក​បណ្តើរ ដោយ​ស្រែក​ថា​មាន​គេ​តាម​សម្លាប់​គាត់ មិន​តែប៉ុណ្ណោះ​ស្រ្តីខាង​លើ​នេះ​បាន​រត់​តោង រថយន្ត និង ម៉ូតូ​របស់​ដំណើរ​បំណង​ឡើង​ជិះ ។ ដែល​សកម្ម​ភាព​ខុសប្រក្រតីទាំង​អស់​នេះ​ហើយ​បាន​ធ្វើ​ឱ្យ​មហាជន​ដាក់ការ​សង្ស័យ​ថា​ទំនង​ស្រ្តី​ខាង​លើ​ប្រើ​ថ្នាំ​ញៀន​ហួស​កំរិត ។ ប៉ុន្តែបើតាម​ប្រ​ភព​ព័ត៌មាន​ពី​ស្រ្តីខាង​លើ​វិញ​បាន​ឱ្យ​ដឹង​ថា​​ ស្រ្តីខាង​លើ​បាន​រត់គេច​ចេញ​ពី​ការ​ដេញ​តាម​សម្លាប់របស់មនុស្ស​មួយ​ក្រុម ហើយ​ស្រ្តីខាង​លើ​នេះ​បាន​ពឹង​ឱ្យ​គេជូន​ទៅផ្ទះ​បងប្អូន​ដែលម្តង​ថា​នៅ​ម្តុំ​អូរឬស្សី ម្តង​ថា​នៅ​ម្តុំ​ទួលគោក ។

ដោយព្រួយ​បារម្ភពី​សុវត្ថិភាព​ស្រ្តី​ខាង​លើ​នេះ​សមត្ថ​កិច្ច​បាន​ធ្វើ​ការ​ឃាត់ខ្លួន​យក​ទៅ​កាន់ប៉ុស្តិ៍នគរបាល​រដ្ឋ​បាល​ទឹកល្អក់មួយ​ដើម្បី​រង​ចាំ​សាច់ញាតិមក​ទទួល​យក​ត្រឡប់ទៅ​ផ្ទះវិញ ។